មិនដឹងមានរឿងអ្វីបានជា Nicha ចេញមកផុសសារទាំងយប់ផ្ទៃខ្មៅហើយដាក់ពាក្យថា……ហ្វេនៗនាំគ្នាសួរព្រាត! មានវីដេអូ

ធ្វើអោយហ្វេនៗកើតការបារម្ភជាខ្លាំងចំពោះតារាសម្ដែងស្រី Nicha-Nattanicha ព្រោះនៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសរូបភាពក្នុងផ្ទាំងខ្មៅ និងសរសេរប្រយោគខ្លីថា “Resetting”  (កំពុងស្ដារឡើងវិញ) នៅក្នុង IG story

រឿងធ្វើអោយគ្រប់គ្នានឹកឃើញសំនួរសួរថា តើមានរឿងអ្វីកើតឡើងចំពោះនាង ហើយរឿងដែលត្រូវបានគ្រប់គ្នាទាញយកមកពាក់ព័ន្ធធំបំផុតនោះគឺទំនាក់ទំនាងស្នេហាជាមួយកំលោះ Tono Phakin តើមានបញ្ហាអ្វីរវាងគ្នាមែនទេ?

ហើយថ្មីៗនេះក៏បាននាងមិនបានអោយគ្រប់គ្នាសង្ស័យយូរ សាម៉ីខ្លួនបានផុសរូបរបស់ Tono នៅក្នុង story ផ្ទាល់ខ្លួនព្រមទាំងថេកអោយខាងប្រុសដាក់រូបបេះដូងផងដែរ បន្ទាប់ពីចូលទៅមើលក្នុងខមិនឃើញមានហ្វេនៗនិយាយថា មិនគួណានិងមានរឿងអ្វីនោះទេ

អត្ថបទដោយ : នីត្តា