ដូចការសង្ស័យមែន! Great Warinthorn ជួបជាមួយ Matt ថតរូបគូរហើយនៅមានប្រាប់ថាស្រលាញ់ចំពោះមុខមហាជនទៀត!​ មានវីដេអូ

បាត់ទៅអស់ពេលជាយូរ ហើយការត្រលប់មកលើកនេះទាំងស្អាត​ ទាំងស្រស់ស្រាយ ហើយនៅមានរឿងអោយតាមដានកាន់តែច្រើនជាងមុនទៅទៀត សម្រាប់រូបភាពគូរចាប់ជល់រវាង Matt Peeranee និង Great Warinthorn

នៅពេលថ្មីៗនេះក្នុង IG story របស់  @great_rider10 បានផុសរូបថតពេលទៅជួបជាមួយ Matt ដោយចៃដន្យ មុននិងពោលពាក្យបបួលគ្នាថតរូបសែលហ្វីជាមួយគ្នា ជាមួយសកម្មភាពដ៏ពិសេសនេះមានទាំងប្រយោគសារថា “អីយ៉ា បានជួបកីឡាការនីវាយថេនីសអញ្ចឹងទៅ”

ខណៈពេលខាងស្រីបានឃើញរូបថតហើយ សាម៉ីខ្លួនក៏មិនចាំយូរទៅរីផុសម្ដងទៀតក្នុង IG story ផ្ទាល់ខ្លួន @mattperanee  ព្រមទាំងបន្ថែមភាពល្អឥតខ្ចោះដល់បេះដូងហ្វេនៗ ដោយការបង្អាប់កំលោះ Great ថា “អ្នកវាយថេនីសស្រលាញ់អ្នកទាត់បាល់” រឿងនេះកាន់តែធ្វើអោយហ្វេនៗរំជើបរំជួលទ្វេដងព្រោះតែភាពគួអោយស្រលាញ់របស់អ្នកទាំងពីរ

អត្ថបទដោយ : នីត្តា