សមុទ្ររំជួយហើយ! Prang-Obnithi បើកបង្ហាញរូបភាពខ្លះៗដែលគ្រប់គ្នាមិនធ្លាប់បានឃើញផ្អែមស្អិតរមួត! មានរូបភាព

បន្ទាប់ពីតារាសម្ដែងស្រីស្អាត Prang Kanyaran បានផុសរូបភាពខណៈពេលទៅដើរលេងនៅសមុទ្រក្នុងថ្ងៃឈប់សម្រាក ជារូបភាពដ៏ស្រស់ស្អាតក្នុងឈុតហែលទឹកថត Portrait ប៉ុន្ដែផ្អែមល្ហែមខ្លាំងណាស់ ជាស្នាដៃរបស់កំលោះរូបសង្ហាម្ចាស់ចិត្ត Obnithi 

ព្រោះនៅក្នុង IG របស់ខាងប្រុសបានផុសរូបភាព Portrait ស្នាដៃរបស់ Prang អាចនិយាយបានថាជារូបភាពដែលធ្វើអោយស្រមោចតោងទូរស័ព្ទភ្លាមៗតែម្ដង រូបភាពផុសពីមុនថាស្អាតនិងផ្អែមល្ហែមណាស់ទៅហើយ តែពេលមកមើលរូបភាពខាងក្រោយរឹតតែស្វីតទ្វេដងទៅទៀត

ក្នុង TikTok @new_chuansamran បានផុសរូបភាពខាងខណៈពេលទាំងគូកំពុងថតរូបនិងកៀកកើយគ្នាយ៉ាងស្និតស្នាល ហ្វេនៗដែលបានឃើញក៏ប្រញាប់ចូលទៅខមិនថាអ្នកទាំងពីរដូចកំពុងថតរូប Preweeding

អត្ថបទដោយ : នីត្តា