មួយគូនេះយ៉ាងម៉េចទៀតហើយ Ploy – Tong ឃើញ unfollow គ្នាក្នុង IG ហើយ….គ្រាន់តែខឹងអន់ចិត្តគ្នាធម្មតាឬមួយស្នេហាប្រេះឆា? មានរូបភាព

មានរឿងដែលត្រូវតាមដានទៀតហើយសម្រាប់ទំនាក់ទំនងសេ្នហារវាង Ploy Chermarn និងលោក Tong Toupee ដែលនរណាៗដ៏ដឹងថាមួយគូនេះស្រលាញ់និងផ្អែមល្ហែមដាក់គ្នាខ្លាំងប៉ុណ្ណា

ប៉ុន្ដែនៅពេលថ្មីៗនេះមានអ្នកបណ្ដាញសង្គមសង្កេតឃើញថាអ្នកទាំងពីរប្លែកមិនដូចពីមុន នៅលើ IG របស់អ្នកទាំងពីរបាន unfollow គ្នាបាត់ហើយ

ដោយសារមូលហេតុនេះហើយទើបធ្វើអោយកើតមានពាក្យចរចាមរាម និងការសង្ស័យពីបណ្ដារអ្នកលេងបណ្ដាញសង្គមជាច្រើនថា​ អ្នកទាំងពីរគ្រាន់តែខឹងអន់ចិត្តនិងគ្នាធម្មតាៗឬមួយក៏បញ្ចប់ស្នេហាផ្អែមល្ហែមមួយនេះ?

រឿងនេះមានតែរងចាំមើលសាម៉ីខ្លួនទាំងសងខាងចេញមកនិយាយដោយផ្ទាល់តែប៉ុណ្ណោះ ប៉ុន្ដែសង្ឃឹមថាគ្រាន់តែខឹងគ្នាធម្មតាចុះ

អត្ថបទដោយ : នីត្តា