តើជាម្នាក់ក្នុងពត៌មាន? Pancake បើកចិត្តនិយាយរឿងអ្នកចាត់ការផ្ទាល់ខ្លួនធ្លាប់បោកលុយរាប់លាន….! មានវីដេអូ

កាលពីថ្ងៃទី 7 មិថុនា 2024 តួឯកស្រីល្បីឈ្មោះ Pancake Khemanit បានចេញមកបើកចិត្តរឿងរ៉ាវដ្រាម៉ាអ្នកចាត់ការផ្ទាល់ខ្លួនបោកលុយ ក្នុងកម្មវិធីនិយាយដើម ប៉ុស្ដន៍ 31

“និយាយជារួម តាមពិតទៅស្វាមីនិងម៉ាក់ធ្វើការមកជិត 20 ឆ្នាំ លោកប៉ាខ្ញុំគាត់ធ្វើការយូរឆ្នាំមកហើយ ទើបខ្ញុំជួបគ្រប់រូបភាព ដូចពេលជាក់ស្ដែងតាមពត៌មានចែកចាយលើបណ្ដាញសង្គម សម្រាប់ស្វាមីខ្ញុំគឺមិនទទួលផលប៉ះពាល់អ្វីនោះទេ ព្រោះអ្នកម៉ាក់គាត់រៀងតឹងរឹង ហើយក្រោយៗមកនេះស្វាមីខ្ញុំបានចូលមករួមចំណែកជួយមើលខ្លះដែរ ដូច្នេះហើយទើបយើងត្រូវយកចិត្តទុកដាក់លើរឿងនេះខ្លាំងនិងម៉ត់ចត់ បើនិយាយអោយជាក់ស្ដែងទៅខ្ញុំខ្លួនឯងក៏ជួបមករៀងធ្ងន់ធ្ងរដែរ នេះក៏ដោយសារតែខ្ញុំគិតថាខ្លួនឯងនិងមិនជួបរឿងបែបនេះនោះទេ”

“រឿងអ្នកចាត់ការបោកប្រាក់នេះគឺផ្សេងគ្នា តែសម្រាប់អ្នកមុនកំពុងតែចាត់ការទៅតាមផ្លូវច្បាប់ ហើយស្វាម៉ីខ្ញុំជាអ្នកមើលការខុសត្រូវរឿងនេះ លុយដែលយកទៅនោះវាមិនដល់ 10 លានទេ តែជិតពាក់កណ្ដាលនិង វាច្រើនណាស់សម្រាប់អ្នកធ្វើការដូចជាពួកយើងទោះប៉ុន្មានក៏ដោយ សម្រាប់អ្នកថ្មីនេះមិនច្រើនដូចអ្នកចាត់ការមុនទេ ហើយខ្្ញុំក៏ដកខ្លួនរឿងប្ដឹងដែរព្រោះធ្វើទៅដើម្បីអនាគតរបស់ខ្ញុំខ្លួនឯង”

អត្ថបទដោយ : នីត្តា