អីយ៉ាស់ ! Alex Rendell កា្លយជាអ្នកតំណាងUNមួយរូបដើម្បីរកដំណោះស្រាយបញ្ហាប្លាស្ទិច

កម្លោះសង្ហាស្រឡាញ់បរិស្ថានលោក Alex Rendall បានចូលរួមធ្វើបទបង្ហាញក្នុងវេធិការUNក្រោមប្រធានបទ Sea Solutions 2019 លោកបានលើកឡើងពីបញ្ហាប្លាស្ទិចតាមឆ្នេរសមុទ្រដែលជាបញ្ហាចំបង ហើយត្រូវដោះស្រាយជាបន្ទាន់បើមិនចង់ឱ្យសត្វសមុទ្រធ្លាក់ក្នុងគ្រោះថ្នាក់ មិនយូរមិនឆាប់ឈានទៅរកការដាច់ពូជ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពសម្តែងលោកAlex Rendall បានចូលរួមក្នុងការលើកកម្ពស់ជួយបរិស្ថាន ហើយព្រមទាំងបានធ្វើកិច្ចសម្ភាសជាមួយសារព័ត៌មានBBC ក្នុងនាមជា co-founder ECC (Environment Education Center) ដែលជាកន្លែងផ្តល់ចំណេះដឹងដល់កុមារខាងផ្នែកបរិស្ថាន ជួយឱ្យកុមារបានស្គាល់ពីសត្វសមុទ្រនិងណែនាំពួកគេឱ្យចេះជួយការពារថែរក្សាផែនដី ៕

អត្ថបទដោយ ៖ Sunstar