ជាការពិតណាស់ដំណឹងមរណៈភាពរបស់ តារាសម្ដែងប្រុស និងតារាម៉ូឌែល Godfrey Gao ពិតជាបានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនតក់ស្លុតយ៉ាងខ្លាំងពីព្រោះថាវាហាក់ដូចជាលឿនពេកស្ទើរតែទទួលយកមិនបាន។ យ៉ាងណាមិញ តួឯកស្រីដែលជាដៃគូសម្ដែងរបស់លោក Xuan Lu ក្នុងរឿងភាគ «The Gravity of the rainbow» ក៏បង្ហាញនូវអារម្មណ៍សោកស្ដាយខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ។
នាងក៏បានបង្ហោះសារដ៏ក្ដុកក្ដួលមួយទៅកាន់តារាប្រុស Godfrey Gao ថា៖ «កាលពីពេលនេះ ឆ្នាំមុនពួកយើងកំពុងតែថតរឿងភាគជាមួយគ្នា ហើយពួកយើងទើបតែបានទៅផ្សព្វផ្សាយរឿងរបស់ពួកយើងជាមួយគ្នា កាលពីខែមុន។ ពួកយើងថែមទាំងបានសន្យាថានឹងសហការជាមួយគ្នាម្ដងទៀត ជីវិតពិតជាមិនទៀង ខ្ញុំនៅតែមិនជឿនូវរឿងដែលបានកើតឡើង។ អ្នកពិតជាមនុស្សដ៏ល្អ សូមអ្នកទៅឲ្យបានស្ងប់។ ពិភពលោកដ៏ស្រស់ស្អាតនេះនៅតែស្រលាញ់អ្នកជានិច្ច»៕
អត្ថបទដោយ៖ ស្រីពេជ្រ