Mint Chalida កំពុងត្រៀមខ្លួនដើម្បីទទួលបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពីមហាវិទ្យាល័យ Stamford នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។ គួរឱ្យសរសើរនាងដែលអាចតស៊ូរហូតដល់បញ្ចប់បរិញ្ញាប័ត្រទោះបីមមាញឹកនឹងការងារយ៉ាងណាក៏ដោយ ។ នាងសម្រេចក្តីបំណងប្រាថ្នាដ៏ធំធេងនេះបានសម្រេចហើយទោះបីជានាងត្រូវបញ្ចប់ការសិក្សាយឺតជាមិត្តភក្តិរួមជំនាន់ក៏ពិតមែន ។
ដោយ Mint ជាកូនច្បងក្នុងគ្រួសារ នាងបានខិតខំធ្វើការដើម្បីឱ្យប្អូនៗទាំង៣នាក់បានរៀនចប់សព្វគ្រប់។ គួរបញ្ជាក់ផងដែរថា ប្អូនប្រុសទី២របស់ Mint ក៏ទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Bangkok ថ្មីៗនេះដែរ ៕
អត្ថបទដោយ ៖ Sunstar