បញ្ឈប់កិច្ចសន្យា ? Nick Kunatip ប្រឈមមុខនឹងបទប្រមាថក្រោយមានរឿងជាមួយអ្នកដឹកនាំរឿង

បន្ទាប់ពីលោក Nick Kunatip បានបង្ហោះតាមបណ្តាញសង្គមថា ទីបំផុតលោកមានសេរីភាពហើយ ឱ្យក្រុមហ៊ុនសងលុយថ្លៃ promote រឿងដែលជំពាក់វិញមក។ ចំណែកលោក Pot ដែលជាអ្នកដឹកនាំរឿងបានចេញមុខនិយាយថា លោកមិនបានបោកលុយ Nick ទេ ហើយនឹងប្តឹង Nick ពីបទប្រមាទថែមទៀតផង ។

លោកបានបន្ថែមទៀតថា កិច្ចសន្យារបស់ Nick នៅសល់ជាង៣ឆ្នាំទៀតឯណោះ ហើយ Nick មិនអាចបញ្ឈប់កិច្ចសន្យាដោយខ្លួនឯងបានទេព្រោះខាងក្រុមហ៊ុនមិនបានធ្វើខុសច្បាប់អ្វីឡើយ ។ បើ Nick ចង់បញ្ឈប់កិច្ចសន្យា យ៉ាងហោចណាស់ក៏ត្រូវសង់លុយក្រុមហ៊ុន 2-3 លានបាតដែរ ហើយបើក្រុមហ៊ុនណាហ៊ានទទួលNickឱ្យធ្វើការ លោកនឹងផ្តឹងក្រុមហ៊ុននោះព្រោះ Nick នៅជាប់កិច្ចសន្យានៅឡើយ ។

អត្ថបទដោយ ៖ Sunstar