ចិត្តល្អពេកហើយ! អ្នកគ្រូណាលី ប្រាប់វិធីកាត់ឆុងងាយៗ គ្មានអស់លុយមួយកាក់មួយសេន

បណ្ឌិត​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​អ្នក​គ្រូ ឡុង ណាលី បាន​បង្ហាញ​អំពី​វិធី​កាត់​ឆុង​ងាយ​ៗ​មិន​ចាំ​បាច់​ចំណាយ​ថវិកា សម្រាប់​អ្នក​ដែល​ត្រូវ​ឆុង​​នឹង​ឆ្នាំ​ឆ្លូវ​ដែល​នឹង​ចូល​​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

បើ​តាម​ក្បួន​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​ សម្រាប់​អ្នក​ដែល​ឆុង​ឆ្នាំ ឆុង​ខែ ​ឆុង​ថ្ងៃ ឬ​ឆុង​ម៉ោង​កើត លោក​អ្នក​អាច​កែ​ឆុង​បាន​ដោយ​គ្រាន់​តែ​យក​ស្ទីកគ័រ​កាត់​ឆុង​រូប​សត្វ​កណ្ដុរ​បិត​នឹង​ទូរសព្ទ​ដៃ ឬ​កាបូប​លុយ​របស់​លោក​អ្នក​ ដោយ​បិត​ក្នុង​ថ្ងៃ​ជូត ម៉ោង​ជូត ជា​ការ​ស្រេច។ ​អ្នក​គ្រូ​ណាលី ក៏​បាន​បញ្ជាក់​ថា​នឹង​មាន​ផ្ដល់​ជូន​ស្ទីកគ័រ​កាត់​ឆុង​នេះ​ចំនួន ៣​ម៉ឺន​ស្ទីកគ័រ​សម្រាប់​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​​នឹង​ចែក​ជូន​បន្ទាប់​ពី​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​បាន​ស្ងប់​បន្តិច។​

After Footer (Active) - damrei Mr1 Zone2

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រូ ណាលី នា​ពេល​កន្លង​មក ឆ្នាំ​ដែល​ឆុង​​​នឹង​ឆ្នាំ​ឆ្លូវ​ឆ្នាំ ២០២១ ខាង​មុខ​នេះ គឺ​មាន​ឆ្នាំ​មមែដែល​ឆុង ១០០%, ​ឆ្នាំ​រោង​ឆុង ៥០%, ឆ្នាំ​​មមី​ឆុង ៥០% និង​ឆ្នាំ​ច​ឆុង ៥០%។ ​សម្រាប់​ឆុង​នេះ​ដែរ​មាន​ចែក​ចេញ​ជា​ឆុង​ហេង និង​ឆុង​ស៊យ ប្រសិន​បើ​ឆុង​ហេង​គឺ​ឆុង​ហេង​ ១០០% ហើយ​ប្រសិន​បើ​ឆុង​ស៊យ​គឺ​ឆុង​ ១០០%។ ​ចង់​ដឹង​ច្បាស់​ថា​ឆ្នាំ​របស់​ខ្លួន​ឆុង​ហេង ឬ​ឆុង​ស៊យ​នោះ គឺ​មាន​ប្រាប់​ក្នុង​កម្មវិធី App My Destinny-វាសនា​ខ្ញុំ ផង​ដែរ៕​​​​​