ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១២ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែស្រុតចុះដដែលទេ ហេតុនេះបញ្ហាមិនល្អនៅតែយាយីគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ទោះស្ថិតនៅក្នុងស្ថានការណ៍ ឬ ហេតុការណ៍អ្វីក៏ដោយលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់រឿង។ក្រៅពីនេះមិនត្រូវសម្រេចចិត្តរឿងដែលសំខាន់ឬរឿងបង្ខំបន្ទាន់ណាមួយឡើយពីព្រោះថាផលអាក្រក់នៅតែជះឡើងដដែលទេ។សម្រាប់អ្នកប្រកបការងារនៅថ្ងៃនេះវិញចូរចេះមើលស្ថានការណ៍វែងឆ្ងាយបន្តិចកុំសម្លឹង តែបច្ចុប្បន្នភាពពេកពីព្រោះថាផលល្អរយៈពេលវែងទើបធ្វើឱ្យលោកអ្នកសុខសាន្តបានយូរអង្វែង។ អ្នកប្រកបជំនួញការលក់ដូរទីជិតឆ្ងាយច្រើនតែអង្គុយឆ្ងាបនិងដកដង្ហើមចោលឥតប្រយោជន៍ច្រើនសម្ព័ន្ធស្នេហាកំលោះក្រមុំកុំប្រកាន់ចិត្តក្តៅដាក់ខ្លួននាំតែរកាំចិត្តជាមួយគ្នាមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំគោដំណើរជីវិតនៅតែស្រុតចុះដដែលទេ ម្ល៉ោះហើយទោះធ្វើអ្វីតែងរាំងស្ទះ និងមិនសូវសម្រេចដល់គោលដៅឡើយ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើមានទំនាក់ទំនងការងារលោកអ្នកមិនត្រូវសង្ឃឹមពេកនោះឡើយពីព្រោះថាផលមិនល្អនោះក៏មានឆ្លើយតបខ្ពស់ណាស់ផង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែជម្លោះវិវាទងាយកើតមានឡើងណាស់ ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដោយសារដួងរាសីមិនគាប់ប្រសើរចំពោះលោកអ្នកទេ ពិសេសស្ត្រីទទួលរងការប៉ះទង្គិចច្រើនមិនថាបញ្ហាការងារសុខភាពប្រាក់កាស និង បញ្ហារឿងផ្ទាល់ខ្លួនមួយចំនួនផង។ការប្រកបការងារមានការជឿនលឿនតិចតួច ហើយងាយមានទំនាស់ជាមួយអ្នកដទៃផង។ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយឺតណាស់ ហើយពិសេសងាយកើតបញ្ហាថែមទៀត។ រីឯបញ្ហាស្នេហានៅថ្ងៃនេះវិញកើតមានរឿងរ៉ាវប្រទាំងប្រទើសគ្នាច្រើនដូច្នេះទាល់តែចេះអត់ឱនឱ្យគ្នាខ្លះទើបគ្មានរឿងរ៉ាវជម្លោះវិវាទកើតមានទ្បើង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាជួបបញ្ហាបន្តិចបន្តួចចូលយាយីផងដែរប៉ុន្តែយ៉ាងណាបើលោកអ្នកចេះរៀបចំចាត់ចែងនោះបញ្ហាដែលលំបាកនឹងប្រែមកធូរស្បើយវិញពុំខាន។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ទោះបីយ៉ាងណាក៏ដោយសំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិននាំគ្រាំគ្រាចិត្តនៅពេលក្រោយ៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅស្ត្រីមិនត្រូវប្រកែប្រកាន់ច្រើន ហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួនខ្លះ និងត្រូវប្រឹងប្រែងកិច្ចការផ្ទះសម្បែងទើបភាពចម្រុងចម្រើននឹងលូតលាស់ជាងនេះ។ការប្រកបការងារវិញលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាស ហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់តែម្តង។ បញ្ហាគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងជីវិតរបស់មនុស្សយើងមានទាំងជោគជ័យនិងខកបំណង។របស់ទាំងអស់នេះមិនស្ថិតស្ថេរទេគឺជួនជួបជួនដើររំលងតែយ៉ាងណាយើងត្រូវតែតស៊ូជាមួយវាដែរ។ការប្រកបការងារនៅថ្ងៃនេះមិនសូវជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរពោលគឺស្ងប់ស្ងាត់ល្អប្រពៃ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជួបការលំបាកក្នុងការរកផលចំណូលបន្តិចហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំ មានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅរាល់ឧបទ្របចង្រៃដែលធ្លាប់យាយីទាំងពួងបានរលត់រលាយអស់ហើយភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញប្រៀបបានទៅនឹងកាំរស្មីព្រះអាទិត្យកំពុងតែចែងចាំងនៅលើអាកាសវេហាដូច្នេះដែរ។ក្នុងថ្ងៃនេះមានជោគសិរីហើយលោកអ្នកអាចកាន់កិច្ចការងារតូចធំប្រកបទៅដោយការជឿនលឿនទៅមុខគ្រាន់កក់ក្តៅឡើងវិញ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពល្អប្រសើរឡើង។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមល្អ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះសម្រាប់ស្ត្រីទោះធ្វើអ្វីក៏តោងមានការប្រយ័ត្នប្រយែង ហើយទោះដួងរាសីខ្ពស់ក៏ដោយត្រូវតែប្រយ័ត្នប្រយែងដែរពីព្រោះថាផលអាក្រក់នោះក៏នៅតាមយាយីផង។ការប្រកបការងារវិញឃើញថា បើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានជោគមានជ័យត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរពុំសូវមានឧបសគ្គអ្វីរារាំងនាំជួបការលំបាកឬមានក្រុមមនុស្សបៀតបៀនផងដែរ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬចូលសាសងជាមួយមនុស្សជាទីស្រឡាញ់ណាម្នាក់ក៏ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំស្វាមិនត្រូវរុញរាបញ្ហាចំពោះមុខដែលកំពុងកើតឡើងឡើយ ហើយត្រូវងាកមកតស៊ូជាមួយវាវិញទើបគ្មានផលលំបាកដល់គ្រាក្រោយ។នៅថ្ងៃនេះការប្រកបការងារលោកអ្នកគប្បីបំពេញការងារតូចធំឱ្យបានខ្ជាប់ខ្ជួននិងអត់ធ្មត់បន្តិចទើបគ្មានពាក្យថាគេស្តីបន្ទោសណាមួយកើតឡើង ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចង់តែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខខ្លោចផ្សាមកវិញហើយត្រូវមកដេកសោកការ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកចេញដំណើរក្រៅផ្ទះឬទៅកាន់ទីកន្លែងណា ពិសេសបុរសមិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវឧបសគ្គចំពោះមុខច្រើនបន្តិចដូចនេះបើទោះបីប្រកបការងារអ្វីក៏ដោយត្រូវធ្វើសន្សឹមៗបានហើយបើពុំនោះផលលំបាកអាចនឹងចូលយាយីពិបាកក្នុងការទប់ទល់ពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺពុំសូវដំណើរការទៅមុខបានស្រួលទេគឺជារឿយៗតែងកើតមានភាពរកាំរកូសជាប់ជានិច្ច។ដូច្នេះទោះបីធ្វើអ្វីក៏ដោយបើពុំដោះស្រាយទៅតាមការអត់ធ្មត់ទេវានឹងបង្កជាផលលំបាកនៅពេលខាងមុខវិញពុំខាន។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរឡើយ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាបើគិតត្រូវផលល្អៗនឹងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារនិងបញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនណាស់ផង ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតឃើញថាអាចដោះស្រាយជីវភាពគ្រាន់គាប់ប្រសើរ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប៉ុន្មានទេ ហើយបើមានកិច្ចការអ្វីសំខាន់អាចពន្យាពេលក៏ប្រសើរដែរ។ក្រៅពីនេះការប្រកបការងារហាក់មានអ្វីមកបិទបាំងមុខនិងបិទបាំងភ្នែកធ្វើឱ្យជួបបញ្ហារកាំចិត្តច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាតានតឹងនិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះនិងយកត្រូវរៀងៗខ្លួន៕