ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៣ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហេតុនេះធ្វើឱ្យការរស់នៅមិនថានៅផ្ទះសម្បែងឬចេញទៅទីឆ្ងាយបើមានបញ្ហាមិនល្អណាមួយចោទឡើងតែងមានក្រុមមនុស្សជួយសម្រាលផលលំបាកផង។ការប្រកបការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកងាយជួបឧបសគ្គចំពោះមុខណាស់ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ។ម្ល៉ោះហើយបើមិនខិតខំស្រវាស្រទេញទេពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។ការប្រកបការងារទោះបីមានភាពសុខដុមពិតមែន ប៉ុន្តែប្រាក់ចំណូលរកក្រៅនោះមានសភាពស្ងប់ស្ងាត់តែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនជាងសព្វមួយដង៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះឧបទ្រពមិនល្អចូលយាយី ម្ល៉ោះហើយធ្វើឱ្យលោកអ្នកមិនសប្បាយចិត្តនិងមានបញ្ហាឧបសគ្គចូលលុកលុយច្រើនជាងសព្វមួយដង។នៅថ្ងៃនេះការបំពេញការងារអ្វីមិនងាយឆាប់ចប់និងថែមទាំងខុសញឹកញាប់ទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹក កុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារ និង ការសិក្សា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សខ្ចាត់ព្រាត់បន្តិចពីព្រោះថាងាយនាំទុក្ខមកឱ្យណាស់ ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរ ហើយកំពុងមានភាពសុខដុមណាស់ដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំរោងដួងរាសីក្រឡាប់ចាក់បានប្តូរផ្លាស់មកឡើងខ្ពស់ ធ្វើឱ្យដំណើរជីវិតមានភាពភ្លឺថ្លា ម្ល៉ោះហើយរឿងរាវតូចធំតែងហោះរំលងឬក៏លែងហ៊ានមកក្បែរទៀតដែរ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ការរស់នៅរបស់ស្ត្រីនៅតែមានភាពលំបាកជាងបុរសតែយ៉ាងណាថ្ងៃនេះឃើញថាមានភាពធូរស្បើយបន្តិចវិញ។
នៅថ្ងៃនេះមិនថាមានបញ្ហាក្បែរខ្លួនឬកិច្ចការងារផ្ទាល់ខ្លួនក្តីតែងមានភ្លើងសញ្ញាភ្លើងខៀវបើករង់ចាំជានិច្ច។ក្រៅពីនេះកិច្ចការងារតែងធ្វើតិចទទួលបានផលច្រើនថែមទៀត។ការធ្វើជំនួញបើចង់ជួញឆ្ងាយជិតមិនសូវជួបផលលំបាកប៉ុន្មានទេ ប៉ុន្តែនិយាយពីចំណូលនោះឃើញថាខ្សត់ខ្សោយបន្តិចតែក៏មានភាពសុខដុមដូចសព្វមួយដងទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅក្នុងផ្ទះសម្បែងស្ត្រីបុរសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អ ទេដូចនេះបើចង់ពន្យាពេលក៏ជាការប្រសើរដែរ។ក្រៅពីនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមនុស្សភេទផ្ទុយគ្នាបង្កើតជាបញ្ហាទៅថ្ងៃខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាការរកប្រាក់ចំណូលហើយប្រាក់បង្វិលដើមទុនជួបបញ្ហាលំបាកច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការរស់នៅ បញ្ហារឿងផ្ទាល់ខ្លួនដូចជាបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អប្រសើរដោយធ្វើអ្វីក៏មានសុខដុមគ្រាន់កក់ក្តៅ។ការប្រកបការងារនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំមានអ្វីបៀតបៀនយាយីគួរកត់សម្គាល់ក្តីប៉ុន្តែយ៉ាងណាទោះធ្វើអ្វីក៏តោងមើលគេមើលឯងខ្លះទើបប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ជឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមល្អ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ការរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និង អាណិតស្រឡាញ់ជានិច្ច។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តក្នុងរឿងអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ការរស់នៅទាំងស្ត្រីបុរសកើតឆ្នាំមាន់ចូរចងចាំថា បើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរាប់ប្រាប់គេឯងឱ្យបានដឹងដើម្បីរំសាយកំហឹងនោះដែរពីព្រោះនាំតែមនុស្សដដែលនេះគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។ក្នុងថ្ងៃនេះលោកអ្នកហាក់ដូចទទួលរងការគាបសង្កត់ផ្លូវចិត្តបន្តិចពិតមែនតែការបំពេញការងារមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានអ្វីត្រូវទទួលអម្រែកធ្ងន់ធ្ងរនាំលំបាកនោះទេ។ អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅថ្ងៃខាងមុខ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងរង្វង់គ្រួសារមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ និង មានការជឿនលឿនទៅមុខគ្រាន់កក់ក្តៅផ្លូវចិត្ត។ សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចជាទីពេញចិត្តផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើនម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំកុរ
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំជ្រូកនៅអំឡុងពេលនេះត្រូវរួសរាន់បំពេញការងារពីព្រោះថាឱកាសល្អៗនៅរង់ចាំ ហើយចូរចងចាំថាមិនត្រូវនៅស្ងៀមពេកឡើយប្រយ័ត្នអនាគតរកភាពរុងរឿងដូចគេមិនឃើញ។ការប្រកបការងារហាក់ទទួលរងសម្ពាធច្រើន ដូចនេះត្រូវចេះធ្វើគធ្វើថ្លង់ចំពោះបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយទៅកើត។សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកមួយនៅគ្រាខាងមុខ៕