ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១៤ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំកណ្តុរនៅខែមីនានេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ស្រុតចុះធ្វើឱ្យជួបនូវស្ថានភាពលំបាកមួយចំនួនយាយី ហើយជីវិតរស់នៅក៏ទទួលរងនូវគំនាបច្រើនជាងមុនដែរ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពេលនេះ តោងតែប្រឹងប្រែងអត់ធ្មត់បន្តិចទើបផលនឹងហុចមកវិញគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះរឿងរាវអាក្រក់នឹងត្រូវសាបរលាបឬត្រូវធូរស្រាលឡើងវិញ ហើយទោះលោកអ្នកប្រកបកិច្ចការអ្វីក៏មានលក្ខណះពេញដៃពេញជើងនិងប្រកបទៅដោយភាពសុខដុមជានិច្ច។នៅ ថ្ងៃនេះបើមានការប្រកបការងារ ហើយលោកអ្នកមានការតាំងចិត្តធ្វើការនោះផលលំបាកទាំងឡាយនឹងឆ្លងផុតអស់ ហើយផលសម្រេចក៏មានខ្ពស់គ្រាន់កក់ក្តៅជាងមុនបន្តិចដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំខាល
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំ្លខ្លានៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ប៉ុន្តែយ៉ាងណាបើធ្វើអ្វីមួយលោកអ្នកមិនត្រូវរំពឹងពេកដែរពីព្រោះថាលទ្ធផលមិនសម្រេចនោះក៏មានខ្ពស់ចំពោះមុខដែរ។ ការប្រកបការងារវិញងាយទទួលរងគេវាយប្រហារនិងបរាជ័យ ម្ល៉ោះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានគ្រប់ជ្រុងជ្រោយ។អ្នកអាជីវករការជួញដូររយះពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរចេះអត់ធ្មត់ក្នុងមុខរបរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វដង។ រីឯសេចក្តីស្នេហាប្រុសស្រីកើតមានភាពរកាំរកូសព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះមិនថាជាស្ត្រីឬបុរសទេ លោកអ្នកអាចទទួលរងពាក្យសម្តីក្រុមមនុស្សដែលនាំឱ្យឈឺផ្សារឬមិនដូច្នេះបង្កឱ្យកើតជាម្លោះវិវាទថែមទៀត។ចូរលោកអ្នកចេះបើកចិត្តទូលាយនិងធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅដោយសារយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ឡើងវិញ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតមានភាពភ្លឺថ្លានិងប៉ងធ្វើអ្វីក៏តែងអាចមានពន្លឺឬមានក្រុមមនុស្សជួយត្រួសត្រាយបង្ហាញជាផ្លូវដែរ។ការប្រកបការងារបើជាបុរសអាចសម្រុកកិច្ចការបានហើយ និងពិសេសបើចង់យកថ្ងៃនេះសម្រេចចិត្តរឿងអ្វីមួយក៏ជាពេលវេលាមួយល្អដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសម ឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅ។ សម្ព័នស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានភ្លើងខៀវកំពុងបើករង់ចាំ និង បើចង់ទំនាក់ទំនងមនុស្សក្មេងចាស់គេតែងអាណិតជួយជ្រោមជ្រែង។ការប្រកបការងារទោះជួបស្ថានភាពណាក៏សត្រូវចាស់ថ្មីមិនហ៊ានមកបៀតបៀននាំជួបការលំបាករែកពន់ឡើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។ការរស់នៅពិសេសការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយី និង រោគជំងឺបៀតបៀនដោយប្រការណាមួយ។នៅថ្ងៃនេះការធ្វើអ្វីមួយងាយជួបនូវបញ្ហារាំងស្ទះពិសេសងាយបាត់បង់ប្រាក់កាសច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ នៅថ្ងៃនេះដែរលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើនដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ការប្រកបការងារទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។នៅថ្ងៃនេះដែរលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំចនៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ចផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំច
រាសីស្រុតចុះ។ការរស់នៅចូរចេះយកចិត្តទុកដាក់ផ្ទះសម្បែងនិងក្រុមគ្រួសារបើពុំនោះទេផលលំបាកនឹងកើតពេលក្រោយពុំខាន។នាថ្ងៃនេះសម្រាប់ស្ត្រីកើតឆ្នាំចកុំគប្បីធ្វើអ្វីដែលជាកិច្ចការធំដុំឬរឿងសំខាន់ពីព្រោះថាផលមិនល្អតែងយាយីចំពោះមុខច្រើន។ចំពោះការប្រកបការងារឬធ្វើអ្វីមួយតែងតែជួបនូវឧបសគ្គមករារាំងជានិច្ច ហើយពិបាកនឹងទម្លុះទម្លាយទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នក ជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើនឯការផ្អែមល្ហែមក៏ច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕