ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៥ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅសល់​មិន​ដល់​២​សប្តាហ៍​ទៀត​ទេ​នឹង​ឆ្លង​ចូលដល់ ខែ មេសា​លោក​អ្នកនឹង​ឆ្លង​ផុត​ដួង​រាសី​ខែ​ស្រុតចុះ ហើយ​ឈាន​ចូលដល់​ខែ​ដួង​រាសី​ល្អប្រសើរ​ឡើងវិញ​។​សម្រាប់​ស្ត្រី​អំឡុង​ពេលនេះ​ដោយសារ​ស្ថិតនៅក្នុង​ខែ​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ ដំណើរ​ជីវិត​របស់​លោកអ្នក​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​កិច្ចការងារ​ដែល​បាន​បំពេញ​តែង​ជឿនលឿន​គ្រាន់​ពេញចិត្ត​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ និង គ្រោះ​បាត់​របស់របរ​ណាមួយ​ដោយសារ​ការធ្វេសប្រហែស​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច ហើយ​បើ​ចេញដំណើរ​ផ្លូវ​ឆ្ងាយ​ផង​តែង​លេចចេញ​នូវ​បាតុភាព​មិនល្អ​យាយី​ច្រើន​។​ការប្រកប​ការងារ​បើ​ជា​កិច្ចការ​សំខាន់ ឬ ធំដុំ​ផង​ឃើញថា​តែង​មិន​សម្រេច​ជោគជ័យ​ប៉ុន្មាន​ទេ ហើយ​ពិសេស​អាច​នឹង​កើតរឿង​រាវ​នាពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ​រី​​ឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ និង មាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​ស្ត្រី​កើត​ឆ្នាំ​ខ្លា​នៅ​សប្តាហ៍​នេះ​ឃើញថា​ជួប​នូវ​ឧបទ្រព​យាយី​ច្រើន បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​ការរស់នៅ​ជួប​បាតុភាព​មិនល្អ​កើតឡើង​ច្រើន​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ចាត់ចែង​ការងារ​តែង​ទទួល​ផ្លែផ្កា​មកវិញ​ដូចនេះ​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏​ដោយមាន​ក្រុមមនុស្ស​តែង​ខ្លាចក្រែង និង អាណិត​ស្រឡាញ់​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​វិញ​ណាស់ ៕

After Footer (Active) - damrei Mr1 Zone2

​ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។​នៅ​អំឡុង​ខែមីនា​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​ទន្សាយ​ល្អប្រសើរ ម្ល៉ោះហើយ​មិន​ថា​កិច្ចការងារ បញ្ហា​ប្រាក់កាស មានការ​ជឿនលឿន​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ ពីព្រោះថា​តែង​ឆ្លើយតប​មកវិញ​ជា​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​លោកអ្នក​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ ក្នុងនេះ​អាច​ប្រកប​របរ​ថ្មីៗ​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​កាន់តែ​ប្រសើរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំរោង​ពិសេស​ស្ត្រី​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឆ្លង​ចូល​ខែ​ថ្មី​ធ្វើឱ្យ​ដំណើរ​ជីវិត​លែង​សូវ​ទទួលរង​គ្រោះ និង ជួប​ផល​លំបាក​ដូច​ខែ​នេះឡើយ​។​ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា​និង​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ជាង​នេះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ទោះ​ប្រកប​កិច្ចការ​អ្វី​លោកអ្នក​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ មិនអាច​តក់ក្រហល់​ឬ​ធ្វើ​ដោយ​ចិត្ត​ក្តៅ​បានទេ​បើ​ពុំនោះ​នឹង​ជួប​ផល​លំបាក​ណាមួយ​មកវិញ​ពុំខាន​។​ក្រៅពីនេះ​ការងារ​សំខាន់ៗ​លោកអ្នក​មិន​គប្បី​បំពេញ​ថ្ងៃនេះ​ច្រើនពេក​ដែរ​ព្រោះថា​ពុំ​សូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​ចេះ ធ្វើគ ធ្វើ​ថ្លង់ ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​បញ្ហា​ប្រាក់កាស​មិនសូវ​ចោទ​ជា​បញ្ហា​ខ្លាំង​ទេ ហើយ​បើ​មាន​ការចង់​ពឹងពាក់​អ្នកដទៃ​ក៏​តែង​គេ​ជួយ​ជ្រោមជ្រែង​ឥត​សូវ​ទើសទាល់​ឡើយ​។​ការរស់នៅ​ថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការ​ត្រូវ​ស្នើសុំ​ឬ​ជជែក​គ្នា​ទុក​ជាមួយ​អ្នកដទៃ ហើយ​បើ​មានការ​ឈ្មុសឈ្មុល​តែង​ទទួលជោគជ័យ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការស្វែងរក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហាលំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មានការ​ខិតខំ​ក៏​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង មានរឿង​រាវ​ចម្រូងចម្រាស​គ្នា​មិនតិច​នោះឡើយ​៕

ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​ឆ្លង​ចូល​សប្តាហ៍​ថ្មី​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​សេះ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ជាង​សប្តាហ៍​កន្លងមក​ឡើយ​គឺមាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​។​ទាំង​ស្ត្រី​បុរស​គឺ​ទទួលរង​នឿយហត់​និង​បញ្ហា​ប្រាក់កាស​បាន​ហូរ​ធ្លាយ​ចេញ​ច្រើន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដួង​រាសី​ឡើង​ខ្ពស់​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ ហើយ​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់​ចេញទៅ​វិញទៀត​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង​ជួបប្រទះ​នូវ​រឿង​រាវ​ស្មុគស្មាញ​ច្រើន​នាំឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ ។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយសារ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ ទោះបី​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ក្តី ប៉ុន្តែ​បើ​លោកអ្នក​ធ្វើ​ដោយ​ចិត្ត​ត្រជាក់​នោះ​តែង​ទទួលជោគជ័យ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ និង ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​នោះឡើយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើជា​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ណាស់​។​ការប្រកប​ការងារ​ជួប​បញ្ហា​មួយចំនួន​យាយី​តែបើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​បញ្ហា​អាក្រក់​សោះនឹង​ប្រែជា​ល្អរ​កស្មាន​មិន​ដល់​ទៀតផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់ ឬ ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ថា​ការងារ ឬ​ធ្វើ​អ្វីមួយ​មិនត្រូវ​មានចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ដែល​ពិបាក​ឆ្លងកាត់​។​ការសម្រេចចិត្ត​អ្វីមួយ​ក៏​ងាយ​បង្កកំហុស​ផងដែរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​តែង​មិន​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅក្នុង​ថ្ងៃនេះ​វិញ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន​ពី​តិចតួច​ដល់​វាយ​ប្រតប់​គ្នា ៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំច​ត្រូវ​ចេះ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ពីព្រោះថា​រយៈពេល​២​ខែ​កន្លងមក​ពោលគឺ​ខែកុម្ភៈ​និង​មីនា​នេះ​ដួង​រាសី​ខែ​ខ្ពស់ត្រដែត​ធ្វើឱ្យ​ជីវិត​របស់​នៅ​ល្អប្រសើរ​ហើយ​បើ​ជួប​បញ្ហាលំបាក​នោះ​ក៏​តិចតួចស្តួចស្តើង​មិន​ច្រើន​ដែរ ។​ទោះបីយ៉ាងណា​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​ខ្លាំង​ធ្វើឱ្យ​ជីវិត​ប្រែប្រួល​មក​មិនល្អ​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​ព្រោះថា​តែង​ផ្តល់​ជា​ផល​មកវិញ​គ្រាន់​ក​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ​ខ្លះៗ​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គាប់ប្រសើរ​គួរសម​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅសល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​នឹង​ឆ្លង​ផុត​ខែមីនា​ដែលជា​ខែ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​ឆ្លង​ដល់​ខែមេសា​ដួង​រាសី​បាន​ធ្លាក់​ចុះមក​ត្រឹម​កម្រិត​មធ្យម​វិញ​។​សម្រាប់​ខែក្រោយ​នេះដែរ​បើទោះបី​ដួង​រាសី​ធ្លាក់ចុះ​ត្រឹម​កម្រិត​មធ្យ​មកវិញ​ក៏​ពុំមាន​អ្វី​ប៉ះទង្គិច​នាំ​ពិបាក​ច្រើន​នោះដែរ​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ចិ​ញ្ចឹ​ង​ឆ្នាំងបាយ​មិនឱ្យ​ស្ងួត​អញ្ចឹង​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ជានិច្ច​៕