ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៩ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះ លោកអ្នក ងាយជួបបញ្ហាមិនល្អមួយចំនួនចូល យាយី ចំពោះមុខផង ហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។ការប្រកបការងារមានការជឿនលឿនទៅមុខសន្សឹមៗដូចសព្វមួយដង។សម្រាប់អ្នកប្រកប របរ រកស៊ីជួញដូរ ក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមដូចសព្វមួយដងទេគឺពុំមានអ្វីចូលមកនាំរកាំចិត្តច្រើនឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីដាំក្បាលចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។ការបំពេញការងារដូច្នេះដែរ ត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ការរស់នៅភាពត្រជាក់ត្រជុំបានហូរចូលមកវិញ និង បញ្ហាអាក្រក់ៗក៏បានរត់ចេញវិញ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតលោកអ្នកមានភាពគ្រាន់កក់ក្តៅជាងមុន។ការប្រកបការងារនាថ្ងៃនេះឃើញថាល្អ ប្រសើរ ម្ល៉ោះហើយបើចង់ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺអាចមានការខកបំណងផង។ការធ្វើដំណើទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និង កំពុងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍តប់ប្រម៉ល់ និង មានរឿងរាវមិនល្អខ្លះៗចូលយាយី។ការប្រកបការងារអ្វីលោកអ្នកងាយទទួលរាំងស្ទះនិងមានរឿងរាវល្អក់កករច្រើនផង។ ទាំងស្ត្រីបុរសក្នុងពេលនេះលោកអ្នកមិនគប្បីលូកដៃទៅក្នុងល្បែងស៊ីសងដែរ ដើម្បីចៀសវាងការលង់ខ្លួនកែមិនឡើងហើយពិសេសជួបផលលំបាកណាមួយជាន់បន្ថែមទៀត ហើយរើខ្លួនលែងរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ច ដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នជម្លោះវិវាទបន្តិចបន្តួចបង្កើតជារឿងរាវធំដុំចំពោះគ្នាណាមួយឡើង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ការរស់នៅបើទោះបីលោកអ្នកជួបការលំបាកនាគ្រានេះឬថ្ងៃខាងមុខត្រូវចេះអត់ធ្មត់តស៊ូ ហើយយកបញ្ហាទាំងនេះជាមេរៀនឬបទពិសោធន៍នោះទើបជាមនុស្សជោគជ័យនាថ្ងៃខាងមុខវិញ។ការប្រកបការងារថ្ងៃនេះឃើញថាមិនសូវជឿនលឿនទៅមុខទេហើយពិសេសតែងកើតរឿងសៅហ្មងចំពោះមុខច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់មានសន្ទុះបន្តិចវិញ ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និង មិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកតោងតែងចេះមើលមុខក្រោយ និង ប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហារោគជំងឺចូលយាយីឬមានឧប្បត្តិហេតុអ្វីមួយកើតឡើងថែមទៀត។ការប្រកបការងារពុំសូនជឿនលឿនទៅមុខទេ ហើយបើថយក្រោយឬខូចខាតនោះលឿនតែម្តង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអ្វីៗដែលធ្លាប់តែអាក្រក់កាលពីមុនមកអាចប្រែមកល្អ ឬមនុស្សដែលធ្លាប់ធ្វើអាក្រក់ក៏ដឹងខ្លួនខ្លះៗវិញដែរ ។ក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការចម្រើនលូតលាស់និងតែងហុចផលល្អគ្រាន់គាប់ប្រសើរបន្តិចវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អ ហើយបើចង់បើកជំនួញថ្មីៗក៏ល្អណាស់ផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការរស់នៅងាយជួបបញ្ហារោគជំងឺណាស់ចូរប្រយ័ត្នរោគចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមានភាពស្រស់ស្រាយ ហើយបើចង់ទំនាក់ទំនងកិច្ចការអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាមិនតិចឡើយ៕
ឆ្នាំវក
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីបានស្រុតចុះ ដូចនេះបើមានការសម្រេចចិត្តអ្វីមួយគប្បីប្រយ័ត្នប្រយែងពីព្រោះថាបើមានការសម្រេចចិត្តខុសនោះនឹងត្រូវអូសបន្លាយពេលឬត្រូវទទួលរងផលលំបាកនៅពេលក្រោយវិញផង។ការប្រកបការងារចូរចេះមើកាលៈទេសៈកុំចេះតែហ៊ានរិះគន់ឬមាត់តូចមាត់ធំដាក់មិត្តរួមការងារ ប្រយ័ត្នឥតការអ្វីសោះនាំទុក្ខដាក់ខ្លួនព្រោះតែគេរួមសម្អប់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នានិងមានរឿងប្រទាំងប្រទើសច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងរង្វង់គ្រួសារងាយកើតជម្លោះវិវាទដោយពាក្យសម្តីណាស់ ហើយត្រូវប្រយ័ត្នប្រយែងការនិយាយទៅកាន់គ្នាបន្តិចទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។នៅថ្ងៃនេះបញ្ហាការងារនិងសុខភាពមិនចោទជាអ្វីលំបាកក្នុងការរែកពន់ទេព្រោះថាបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំនាំគ្នាដើរលេងពាសវាលកាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវចេះស្រុះស្រួល និង ចេះអោនលំទោនខ្លះទើបពេលខ្លះអ្នកទទួលបានផលប្រយោជន៍ពីរឿងអ្វីមួយដោយមិនបានប៉ងទុកផង។នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកពេញទីពីព្រោះថាផ្លែផ្កាហុចមកវិញគ្រាន់ជាទីពេញចិត្តខ្លះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលហើយបើមានជម្លោះវិវាទជាពេលល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ភាពចេះអត់ឱន និងការចេះបើកចិត្តទូលាយគឺទ្រព្យមួយដែលវាហុចជាផ្លែផ្កានៅគ្រាខាងមុខ ដែលមិនមែនជាប្រាក់កាសឬរបស់មានតម្លៃពិតមែន តែវាគឺជាសេចក្តីថ្លៃថ្នូរនិងរបស់ដែលយើងទិញវាមិនបានសោះឡើយ។ហេតុនេះការរស់នៅលោកអ្នកគួរមានរបស់ទាំងនេះទុកក្នុងខ្លះចាប់ពេលនេះផង។ បើប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកអាចជួបព្យុះភ្លៀងបន្តិចបន្តួចយាយី ម្ល៉ោះហើយទោះធ្វើអ្វីក៏ពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺមានបញ្ហាចូលយាយីច្រើន។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ វិញមានក្រុមមនុស្សបៀតបៀនច្រើនគួរមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីលេងម៉េះមោះច្រើននាំកើតជម្លោះវិវាទ៕