ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៣១ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃស្អែកនេះឆ្លងចូលខែថ្មីហើយ ហេតុនេះត្រូវជម្រះភាពសៅហ្មងចេញពីខ្លួន ហើយទទួលខែមេសាដែលជាខែដួងរាសីល្អប្រសើរសម្រាប់លោកអ្នកវិញ។សម្រាប់ថ្ងៃនេះវិញលោកអ្នកជួបបញ្ហាសៅហ្មងច្រើនបន្តិច ពិសេសការបំពេញការងារត្រូវប្រយ័ត្នប្រយែងពីក្រុមមនុស្សស្គាល់តែមុខតែមិនស្គាល់ចិត្តផងដែរ។លោកអ្នកត្រូវរវាសរវៃដៃជើងទើបលទ្ធផលល្អៗហុចមកឱ្យគួរជាទីពេញចិត្តទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាងដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយក៏ដោយគឺតែងមិនឆ្លើយតដូចក្តីប្រាថ្នានោះឡើយ។ការធ្វើអ្វីមួយតែងជួបនូវរឿងរាវចូលមកកូរផ្លូវចិត្តផងដែរ។លោកអ្នកត្រូវចេះតស៊ូអត់ធន់ការងារទើបអ្វីៗដែលជាការខិតខំរបស់លោកអ្នកទទួលផលសម្រេចជោគជ័យទៅរួច។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវលោភលន់មិនមើលមុខក្រោយនោះទេបើមិនដូច្នេះនឹងនាំផលលំបាកណាមួយមកវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះយកចិត្តទុកដាក់ចំពោះគ្នាខ្លះនិងខ្វាយខ្វល់ចំពោះគ្នាខ្លះទើបចំណងស្នេហ៏អាចជាប់យូរអង្វែងឬក្លាយជាមិត្ត១០០ឆ្នាំទៅរួច៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអាចមានរឿងរាវល្អចូលមក ធ្វើឱ្យអ្វីៗដែលធ្លាប់មិនល្អនឹងប្រែមកគ្រាន់គាប់ប្រសើរឡើងវិញ។នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយទើបមានការរីកចម្រើនច្រើនមុខ ហើយកិច្ចការក៏តែងឆ្លើយតបគួរសមផង។ចំពោះបញ្ហាប្រាក់កាសការងារឬរឿងផ្ទាល់ខ្លួនឃើញថាមានការចម្រើនលូតលាស់ឈានទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមនិងក្តីសោមនស្សជានិច្ច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីៗមិនអាចធ្វេសប្រហែសបានឡើយបើពុំនោះទេនឹងជះផលអាក្រក់ឡើងពុំខាន។ការប្រកបការងារលោកអ្នកចូរប្រយ័ត្នត្រូវគេបន្ទោសឬកើតមានជម្លោះវិវាទណាមួយកើតឡើងផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូណ៍ទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីកើតមាន ភាពប្រទាំងប្រទើស និង ប្រឆាំងគ្នាច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានអ្វីដែលជាបញ្ហាអាក្រក់យាយីនាំពិបាកទប់ទល់ឡើយ។សម្រាប់រយះពេលនេះដែររាល់ឧបសគ្គ និង រាល់បញ្ហាស្មុគ្រស្មាញត្រូវបានសាបរលាបទៅឆ្ងាយ ធ្វើឱ្យដំណើរជីវិត ប្រកបទៅដោយភាពសុខដុមប្រសើរឡើងវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាលំបាករកចំណូល ហើយពិសេសការចំណាយនោះមានខ្ពស់ថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចេះទប់សម្តីឡើយ ម្ល៉ោះហើយបើមិនចេះកែប្រែនិងចេះអត់ឱនឱ្យគ្នាទេជម្លោះនឹងកើតឡើងទៀតជាក់ជាពុំខាន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមនិងធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរ។ ការប្រកបការងារលោកអ្នកចូរប្រយ័ត្នត្រូវគេបន្ទោសឬកើតមានជម្លោះវិវាទណាមួយកើតឡើងផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូណ៍ទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមាន ភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬ ធ្វើអ្វីមួយមានការលូតលាស់ឈានទៅមុខមួយចំនួនផងដែរ។បើមានការចរចាឬទំនាក់ទំនងអ្វីមួយលោកអ្នកយកថ្ងៃនេះក៏ល្អប្រសើរដែរពីព្រោះថាតែងទទួលជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចា ការបណ្តាក់ទុនឬ ការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសម និងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកគប្បីយកចិត្តទុកដាក់ថែទាំកូនចៅឬចាស់ទុំពីព្រោះថាងាយកើតបញ្ហារោគជំងឺបៀតបៀនណាស់ដែរ។ដោយឡែកនៅថ្ងៃនេះដំណើរជីវិតឃើញថាល្អប្រសើរគួរសម ម្ល៉ោះហើយបើលោកអ្នកមានការប្រឹងប្រែងការងារនិងអត់ធ្មត់ក៏មានការទទួលជោគជ័យមួយកម្រិតផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ទិញទំនិញឬចង់បញ្ចេញទំនិញអ្វីមួយគួររួសរាន់ទាន់មានឱកាសហុចឱ្យ បើពុំនោះទេនឹងជួបបញ្ហាប្រឈមមុខ ការលក់មិនចេញទៀតហើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកហើយ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវបញ្ហាលំបាកបន្តិច ហើយពិសេសបើមានការសម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ឬជួបបញ្ហាណាស់ផង។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏តែងកើតរឿងតប់ប្រម៉ល់និងមានរឿងរាវច្រើននាំឱ្យល្អក់កករផ្លូវចិត្ត។ក្រៅពីនេះការប្រកបការងារក៏តែងមិនសម្រេចដូចបំណងតាមការប៉ងទុកនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញកើតមានរឿងរាវរកាំរកូសច្រើនបន្តិចព្រោះតែមានក្រុមមនុស្សបង្កផលលំបាកច្រើន ដូចនេះបើមិនចេះដោះស្រាយទេពេលខ្លះរឿងរាវតូចសោះអាចប្រែរីកជាធំថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការស្មុគស្មាញ ហើយងាយកើតជម្លោះវិវាទណាស់ដូចនេះលោកអ្នកត្រូវចេះកាត់បន្ថយការប្រកែប្រកាន់ចេញខ្លះទើបប្រសើរ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកអាចទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្សច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សនៅក្បែរខ្លួនតែម្តង។ការប្រកបការងារ លោកអ្នកទទួលរងផលលំបាកច្រើនបន្តិចពិសេសបញ្ហាការងារ ត្រូវរែកពន់ច្រើន ហើយកើតការប្រទាំងប្រទើសជាមួយអ្នកដទៃច្រើនទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។ រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណងផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ការរស់នៅបើមានបញ្ហាកាលពីមុនមក ហើយលោកអ្នកយកថ្ងៃនេះមកធ្វើការដោះស្រាយតែងទទួលជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះបើលោកអ្នកមានគម្រោងឬផែនការកិច្ចការងារអ្វីមួយតែងមានការសហការពីអ្នកដទៃជានិច្ច។ការធ្វើអ្វីតែងមានការជឿនលឿនទៅមុខនិងផ្តល់ផលល្អមកវិញផង។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបណ្តាក់ទុនរកស៊ីដោយអាចមានការចម្រើនលូតលាស់ដូចពាក្យចាស់ថា”ដាក់ចុះរីកដុះដាលតាមដៃ”ផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារដោយចូលនិយាយដល់ចាស់ទុំឬសាសងស្នេហាថ្មីថ្មោងតែងសមដូចគាប់បំណងជានិច្ច៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកបើគ្រោងធ្វើអ្វីមួយគឺអាចសម្រុកធ្វើឬអនុវត្ត បានហើយពីព្រោះថាអ្វីៗអាចធ្វើបានដូចក្តីប្រាថ្នាទុកដូចគាប់បំណងច្រើនត្រឡប់មកវិញ។នៅថ្ងៃនេះបើមានការប្រកបការងារអ្វីឬ បើមានធ្វើអ្វីមួយងាយឆាប់ចប់និងបើមានការខិតខំតែងហុចជាផ្លែផ្កាមកវិញដូចគាប់បំណងផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាជឿនលឿនទៅមុខគួរសម ហើយពិសេសងាយអាចទាក់ទាញអតិថិជនថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងនឹករលឹកគ្នាដូចសព្វមួយដងទេ៕