ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ៤ ខែ មេសា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះ លោក អ្នក ទទួលរងការរាំងស្ទះ និង ជួបបញ្ហាមិនល្អមួយចំនួនយាយីធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។ថ្ងៃនេះដែរលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯ លាភហេងនោះមានតិចតួចបំផុត។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។ រីឯសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរាវរកាំរកូសឈានមិនដល់ខ្លោងទ្វារ អាពាហ៍ពិពាហ៍៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអាចមានរឿងរាវល្អ និង ដំណឹងល្អអ្វីមួយចូលមកឱ្យសប្បាយចិត្តផង។សម្រាប់ពេលវេលាល្អរបស់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយឱ្យជ្រើសរើសម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ។សម្រាប់នៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬប្រកបពិធីអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំថោះ
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំថោះចូរចងចាំថាអំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយទោះធ្វើអ្វីត្រូវចេះមើលគេឯង និងប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេពីព្រោះថាផលមិនល្អតែងចូលមកយាយីដែលត្រូវពិបាកក្នុងការឆ្លងកាត់។ចំពោះអ្នកប្រកបរបររកស៊ីជូញដូរបើលោកអ្នកមានបើករបរ រយះពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើផងដែរ ហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចាប់កំហុស និង ប្រឆាំងគ្នាច្រើន ហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេប្រយ័ត្នឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នាពេលនេះឃើញថា ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗផង។នៅថ្ងៃនេះបើមានការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំម្សាញ់ការធ្វើដំណើរទីជិតឆ្ងាយលោកអ្នកគប្បីត្រួតពិនិត្យយានយន្តឱ្យបានល្អព្រោះងាយខូច និង បាក់បែកណាស់ផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងកើតការរកាំចិត្តច្រើនថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានឡើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពមិនល្អយាយីច្រើនបន្តិចគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំសេះអាចទទួលដំណឹងល្អ ឬបានទទួលដំណឹងអ្វីមួយដែលជឿនលឿនជាងមុនផង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណងផង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីដួងរាសីខ្ពស់ត្រដែតពិតមែន ប៉ុន្តែជាខែជួបនូវគ្រោះសម្រាប់បុរស ម្ល៉ោះហើយគប្បីមានការប្រយ័តុ្នប្រយែងផងដែរ។ដោយឡែកនៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារដែលសំខាន់ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយតែងហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការធ្វើដំណើរឆ្ងាយជិតទោះដួងរាសីល្អប្រសើរក្តីតែលោកអ្នកគប្បីប្រុងប្រយ័ត្នផងដែរពីព្រោះថាឧបទ្រពចង្រៃមានយាយីនៅឡើយ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចុះសម្រុងនិងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វាដោយសារក្នុងខែនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយអាចប្រកបកិច្ចការសំខាន់ៗទាន់ឱកាសហុចឱ្យនៅឡើយ។ទោះបីយ៉ាងណាយីអ៊ុនរបស់លោកអ្នកនៅថ្ងៃនេះពុំគាប់ប្រសើរចំពោះការប្រកបកិច្ចការងារពេលព្រឹកប៉ុន្មាននោះឡើយ ដូចនេះបើមានចាប់កាន់កិច្ចការអ្វីមួយថ្មីថ្មោងចូរប្រយ័ត្នការមានកំហុសបន្តិច ហើយបើការងារជាកូនឈ្នួលគេផងងាយត្រូវថៅកែបណ្តេញចេញណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាង ដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាសេចក្តីស្នហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនអាចដោះស្រាយបញ្ហាតូចធំបានចេញអស់នោះទេ ហើយបញ្ហាខ្លះកាន់តែពិបាកថែមទៀត។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានស្រុតចុះ ហេតុនេះបើចង់ធ្វើអ្វីឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេពិសេសធ្វើច្រើនបែរជាបានផលតិចទៅវិញទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ចផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នាពេលនេះដំណើរជីវិតរបស់លោកអ្នកមានផលល្អ និង អាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕