ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០១ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបានឆ្លងខែថ្មី លោកអ្នក កើតឆ្នាំកណ្តុរ ដួងរាសីបានធ្លាក់មកត្រឹមកម្រិតមធ្យមវិញ ហើយធ្វើអ្វីក៏ជួបភាពលំបាកជាងមុនបន្តិចវិញដែរ។នៅថ្ងៃនេះលោកអ្នកកើតនូវអារម្មណ៍តប់ប្រម៉ល់ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទាំងពួងទៅរួច៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសបើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរាប់ប្រាប់គេឯងឱ្យបានដឹងដើម្បីរំសាយកំហឹងនោះដែរពីព្រោះនាំតែមនុស្សដដែលនេះគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។ការប្រកបការងារលោកអ្នកហាក់ដូចទទួលរងការគាបសង្កត់ផ្លូវចិត្តបន្តិចពិតមែនតែការបំពេញការងារមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានអ្វីត្រូវទទួលអម្រែកធ្ងន់ធ្ងរនាំលំបាកនោះទេ។ អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅថ្ងៃខាងមុខ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយទាំងត្រូវរ៉ូវវិញ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកមិនអាចប្រមាថបានទេ ហើយត្រូវយកចិត្តទុកដាក់ថែទាំគ្រួសារបន្តិចកាន់តែប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ ការប្រកបការងារដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីគាប់ប្រសើរគួរសម ដូចនេះធ្វើឱ្យរឿងរាវអាក្រក់បានរលត់រលាយទៅឆ្ងាយ ហើយផលល្អៗបានរត់ចូលមកជំនួសវិញ។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយទេ ដូច្នេះទោះធ្វើអ្វីៗក៏តែងទទួលផ្លែផ្កាគួរជាទីពេញចិត្តដែរ។ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់ច្រើនមុខដូចជាការងារចាស់ឬការងារថ្មីក៏ដោយឱ្យតែមានការប្រឹងប្រែងតែងហុចផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកបើចង់ចរចាឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសម។នៅថ្ងៃនេះការប្រកបការងារអ្វីតែងផ្តល់ផលល្អនិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសមហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់បំព្រងជានិច្ច។ ក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមៗទៅមុខហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខដុមល្អ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្អែមប្រពៃ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ការរស់នៅលោកអ្នកធ្វើអ្វីក៏ដោយ តោងតែ ពិនិត្យពិច័យ និង មើលឱ្យបានគ្រប់ជ្រុងជ្រោយទើបពុំមានបញ្ហាអាក្រក់ណាមួយចូលយាយីកើត។នៅថ្ងៃនេះការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរាវរកាំចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុមនិងមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងកើតវាលកាលត្រជាក់ត្រជុំណាស់ដែរ។នៅថ្ងៃនេះបើលោកអ្នកបានសម្រេចចិត្តអ្វីមួយល្អប្រសើរពីមុនមកឃើញថាតែងផ្តល់ផលល្អនឹងហុចជាផ្លែផ្កាឱ្យឃើញទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកទទួលរងការនឿយហត់ ហើយពិសេសនៅមានអ្វីចូលមកកកូរផ្លូវចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមួយមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទាំងប្រទាំងប្រទើសហើយក៏ងាយកើតរឿងរាវចម្រូងចម្រាសផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អណាមួយឱ្យសប្បាយចិត្តផង។សម្រាប់បញ្ហាការងារនិងបញ្ហាប្រាក់កាសគឺតែងជឿនលឿនទៅមុខគួរជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតបញ្ហាតប់ប្រម៉ល់និងកើតរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃផង។ក្រៅពីនេះក៏មិនសូវផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើដំណើរផ្លូវឆ្ងាយប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពប្រទាំងប្រទើសច្រើនបន្តិចហើយឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ សេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតៗនិងងាយថយក្រោយណាស់៕