ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើជាបុរសដំណើរចាកចេញក្រៅផ្ទះលោកអ្នកពុំគប្បីសេពគប់ល្បែងស្រីស្រាឡើយពីព្រោះងាយជួបរឿងរាវអាក្រក់ជាងសព្វមួយដង។ការប្រកបការងារជួបបញ្ហាមួយចំនួនយាយីតែបើលោកអ្នកចេះដោះស្រាយនោះបញ្ហាអាក្រក់សោះនឹងប្រែជាល្អរកស្មានមិនដល់ទៀតផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬ ចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើន ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គល ហើយកើតតែរឿងមួម៉ៅក្តៅក្រហាយចូលជំនួសវិញ៕
ឆ្នាំឆ្លូវ
រាសីធ្លាក់ស្រុតចុះ។ដំណើរជីវិតនៅក្នុងថ្ងៃនេះ ជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងជួបប្រទះនូវរឿងរាវស្មុគស្មាញច្រើននាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ ។ក្រៅពីនេះឱ្យប្រយ័ត្នកើតជម្លោះវិវាទដោយសារសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ។ការប្រកបការងារ ទោះបីដំណើរជីវិតមិនល្អប្រសើរក្តី ប៉ុន្តែបើលោកអ្នកធ្វើដោយចិត្តត្រជាក់នោះតែងទទួលជោគជ័យត្រឡប់មកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និង ប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំខ្លានៅថ្ងៃនេះដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរ ហើយបើចង់ដោះស្រាយបញ្ហាអ្វីមួយតែងទទួលក្តីសម្រេចដូចបំណងនោះមានខ្ពស់គួរសម។ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជួបបញ្ហាអ្វីត្រូវចេះត្រៀមទប់ទល់ឱ្យល្អទើបគ្មានបញ្ហាមិនល្អចោទឡើង។ទោះធ្វើអ្វីគប្បីមានការធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។រយៈពេលនាពេលកន្លងមកលោកអ្នកទទួលរងការហត់នឿយច្រើនបន្តិច ម្ល៉ោះហើយត្រូវចេះមានការតស៊ូអត់ធ្មត់បន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួច។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរវិញ ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ ការរស់នៅលោកអ្នកត្រូវមានចិត្តអត់ធ្មត់ហើយធ្វើអ្វីៗ មិនត្រូវមានចិត្តឆេវឆាវឡើយពីព្រោះថាផលមិនល្អនោះងាយកើតឡើងណាស់ផង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។ការសម្រេចចិត្តអ្វីមួយក៏ងាយបង្កកំហុសផងដែរគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីៗផងតែងមិនសមដូចបំណងប៉ុន្មានទេ។ រីឯបញ្ហាស្នេហាកំលោះក្រមុំនៅក្នុងថ្ងៃនេះវិញមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានពីតិចតួចដល់វាយប្រតប់គ្នា ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើនដូច្នេះគួរប្រយ័ត្នប្រយែង។ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះ ពេលខ្លះ ផលល្អសោះអាចប្រែមកអាក្រក់វិញផង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាសផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ស្ត្រីលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”។នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅដែរ។ក្រៅពីនេះបើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយដែលចំណាយប្រាក់កាស។អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញថ្ងៃនេះ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អនិងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕