ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកប្រាថ្នាធ្វើអ្វីមួយក៏តែងឆ្លើយតបពីអ្នកដទៃគួរសម ហើយបើចង់ពឹងពាក់ខ្ចីអ្វីមួយក៏តែងមានអ្នកអាណិតស្រឡាញ់ឱ្យផងដែរ ។ការបំពេញការងារមានការចម្រើនលូតលាស់និងអាចផ្លាស់ប្តូរទីកន្លែងធ្វើការងារក៏ប្រសើរដែរ ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ថ្ងៃនេះបើមានការសម្រេចចិត្តអ្វីឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាបើគិតត្រូវផលល្អៗនឹងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និងបញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនដែរ ម្ល៉ោះហើយគប្បីមានការអត់ធ្មត់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគួរសម ឯ ផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើស និងមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំខាល
រាសីស្រុតចុះ។ ថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះបើចង់សម្រេចចិត្តអ្វីមួយតែងមានបញ្ហាលំបាកនាពេលក្រោយវិញ និងបើចង់ឱ្យក្រុមមនុស្សខ្ចីអ្វីមួយក៏ងាយជួបដូចពាក្យចាស់ថា”ធ្វើបុណ្យបែរជាបានទោសមកវិញ”ដែរ។ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានឡើយបើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។ការធ្វើដំណើរពេលព្រឹកងាយជួបបញ្ហាចូលយាយីណាស់គប្បីប្រយ័ត្នប្រយែង។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ថ្ងៃនេះយីអ៊ុនធ្លាក់ស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមនុស្សអាក្រក់ចាំមើលតែចន្លោះប្រហោងឬឃើញតែលោកអ្នកជាប់រវល់គេចាំវាយប្រហារប៉ុណ្ណោះ។ការប្រកបការងាររីកដុះដាលយឺត ហើយថែមទាំងមានបញ្ហាច្រើនថែមទៀត។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយកុំគប្បីសេពគប់គ្រឿងស្រវឹងពិសេសអ្នកបើកបរតែម្តងព្រោះថាងាយជួបឧប្បត្តិហេតុយាយីណាស់។ ឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹកហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកមានគម្រោងការធ្វើអ្វីមួយហើយ សម្រុកឱ្យពេញទីនោះឃើញថាលទ្ធផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ក្រៅពីនេះចំពោះការបំពេញកិច្ចការងារឃើញថាមានការចម្រើនលូតលាស់ ហើយធ្វើច្រើនទទួលបានផលច្រើនទៀតផង។លោកអ្នកអាចទទួលដំណឹងល្អអ្វីមួយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬចង់ផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសប្រពៃណាស់ព្រោះមានភាពកាក់កបគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខ ហើយបើមានការចូលស្តីដណ្តឹងតែងសមដូចប្រកប៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំម្សាញ់ក្នុងថ្ងៃនេះដំណើរជីវិត ពុំមានអ្វីប៉ះពាល់ខ្លាំងនាំជួបការលំបាកច្រើនឡើយ ប៉ុន្តែយ៉ាងណាបញ្ហាប្រទាំងប្រទើសជាមួយអ្នកដទៃងាយជួបណាស់គប្បីប្រយ័ត្នប្រយែង។ការរស់នៅចូរចេះចងមិត្ត ហើយមិនត្រូវប្រកែប្រកាន់ច្រើនឡើយ។ចំពោះកម្មករឬបុគ្គលិកនានាចូរប្រយ័ត្នកិច្ចការរបស់ខ្លួនពីព្រោះបើបង្កើតឱ្យមានកំហុសអាចជួបរឿងរង្គោះរង្គើដល់តួនាទីការងារទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជ្រួលជ្រើមខុសបែបបទដូចនេះត្រូវចេះកាត់បន្ថយខ្លះទើបគ្មានរឿងរាវអាក្រក់នាថ្ងៃខាងមុខ៕
ឆ្នាំមមី
រាសីស្រុតចុះ។ អ្នកកើតឆ្នាំសេះថ្ងៃនេះការរស់នៅចូរប្រយ័ត្នកូនតូចៗឬសូម្បីមនុស្សចាស់ឡើងទីខ្ពស់ដែលអាចរបូតដៃជើងធ្លាក់ចុះនាំគ្រោះថ្នាក់ដោយប្រការណាមួយ។នៅថ្ងៃនេះយីអ៊ុនបានដាំក្បាលចុះដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមនុស្សអាក្រក់ចាំមើលតែចន្លោះប្រហោងឬឃើញតែលោកអ្នកជាប់រវល់គេចាំវាយប្រហារប៉ុណ្ណោះ។បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ សេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹកហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចមានរឿងរាវដំបៅចិត្តកើតឡើងពិសេសក្រុមគ្រួសារតែម្តង។ សម្រាប់អ្នកប្រកបការងារមានការចម្រើនលូតលាស់តិចតួច តែបើថយក្រោយវិញអាចគ្រោះថ្នាក់ដល់តួនាទីថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃខាងមុខជាក់ជាពុំខាន។ បញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតៗហើយងាយថយក្រោយជាងសព្វមួយដង៕
ឆ្នាំវក
រាសីល្អជាធម្យម។អ្នកកើតឆ្នាំស្វាថ្ងៃនេះឧបទ្រពមិនល្អបានយាយីលើដំណើរជីវិតរបស់លោកអ្នក ដូច្នេះហើយនាំឱ្យការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវរត់ចូលច្រើនគប្បីប្រយ័ត្នប្រយែង។ក្រៅពីនេះបើមានកិច្ចការអ្វីសំខាន់ ហើយចង់ទៅពឹងពាក់នរណាម្នាក់តែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេហើយគេមានតែស្តីបន្ទោសបន្ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕
ឆ្នាំរកា
រាសីស្រុតចុះ។អ្នកកើតឆ្នាំមាន់ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីឃើញថាងាយ ប៉ុន្តែវាអាចប្រែក្រឡាស់មកជាបង្កការល្អក់កករផ្លូវចិត្តនិងមានរឿងរាវមិនល្អចូលនាំពិបាកដោះស្រាយថែមទៀត។ក្រៅពីនេះទោះធ្វើអ្វីក៏ងាយក្រុមមនុស្សបង្កឱ្យមានការខ្វាយខ្វល់ច្រើនដែរ ដូចនេះត្រូវធ្វើចិត្តត្រជាក់បន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។ បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំច
រាសីល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាចំពោះគ្នាឡើងដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារក៏ដូច្នេះដែរបើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើ
តមានភាពរកាំរកូសមិនតិចដែរទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកថ្ងៃនេះដំណើរជីវិតជួបភាពសុខដុមនិងចង់ជជែកពិភាក្សាដោះស្រាយតូចធំតែងសម្រេចជោគជ័យ។ក្នុងថ្ងៃនេះដោយសារដួងយីអ៊ុនឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬសម្រេចចិត្តប្រកបការងារតូចធំបំផុត។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្តផងដែរ។សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ដោះស្រាយបញ្ហាជម្លោះវិវាទ ឬចង់ចរចាក្នុងរឿងអ្វីមួយតែងសម្រេចដូចគាប់បំណង៕