ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។ នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវចេះបើកចិត្តទូលាយ និង ខិតខំចេះជួយរំលែកកិច្ចការងារផ្ទះសម្បែងខ្លះទើបគ្មានបញ្ហាចោទឡើង។នៅក្នុងអំឡុងពេលនេះលោកអ្នកតែងលេចចេញនូវបាតុភាពតានតឹងអារម្មណ៍ច្រើន ហើយបញ្ហាមិនល្អនោះក៏យាយីច្រើនផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាជួបការលំបាកក្នុងការផលកម្រៃបន្តិចពិសេសភាពប្រទាំងប្រទើសក៏ងាយកើតឡើងផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឃើញថាមានការថយក្រោយច្រើនជាងឈានទៅមុខ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ការរស់នៅអ្វីៗដែលអាក្រក់បានប្រែមកល្អ និង អ្នកខ្លះសត្រូវអាចប្រែជាមិត្តថែមទៀត។ការប្រកបការងារនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នករលូនល្អ ហើយធ្វើអ្វីឃើញថាតែងសមដូចប្រកបនោះមានច្រើនចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្លាស់ទីកន្លែងលក់ដូរក៏ល្អប្រពៃណាស់ដែរព្រោះតែងជួបភាពសុខដុម និង ចម្រើនលូតលាស់គួរសមដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកមានការចូលនិយាយដល់ចាស់ទុំ ជាឱកាសល្អប្រពៃ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងរង្វង់គ្រួសារស្ត្រីចូរចេះអត់ធ្មត់កិច្ចការងារផ្ទះសម្បែងបន្តិចបើពុំនោះទេនឹងកើតជម្លោះវិវាទណាមួយពុំខាន។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតជួបនូវ ឧបសគ្គ និង រឿងរាវមួយចំនួនចូលយាយីនាំពិបាកឆ្លងកាត់ផង។ការប្រកបការងារ បើលោកអ្នកធ្វើអ្វីមានចិត្តត្រជាក់ និងមានការប្រយ័ត្នប្រយែងនោះផលដែលទទួលបានមកវិញក៏ដូចគាប់បំណង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយអាចធូរដល់ថ្ងៃក្រោយ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សខ្ចាត់ព្រាត់នាំបញ្ហាមកឱ្យដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីជ្រួលជ្រើមខុសបែបបទនាំជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខចៀសមិនរួច៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកមានគម្រោងអ្វីមួយតែងទទួលការរីកចម្រើន និង ហុចជាលទ្ធផលមកវិញគ្រាន់គាប់ប្រសើរផង។ការប្រកបការងារបើមានបញ្ហាតែងមានក្រុមមនុស្សជួយដោះស្រាយនិងជួយបង្ហាញផ្លូវដើរផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពប្រទាំងប្រទើសបន្តិចតែយ៉ាងណាក៏ចំណូលមានហូរចូលដោយអាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នកើតរឿងធំហើយរកតែទឹកភ្នែកជូតក្បាលជង្គង់មិនឃើញ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។ការប្រកបការងារឃើញថាពុំមានជាឧបសគ្គរារាំងមុខនាំពិបាកឆ្លងកាត់នោះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកមិនត្រូវធ្វេសប្រហែសឡើយត្រូវប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។ការប្រកបការងារពុំសូវរលូនល្អទេ ពោលគឺជារឿយៗតែងលេចចេញនូវរឿងរាវពិបាកទាំងចិត្ត និង ពិបាកទាំងកាយផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានដំណើរថយក្រោយ ហើយពិសេសផុយស្រួយកើតមានបញ្ហាជារឿងរាវជាងសព្វមួយដងផង។ការប្រកបការងារ លោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកតែងលេចចេញនូវបាតុភាពរឿងមិនសប្បាយចិត្តនិងបញ្ហាប៉ះទង្គិចជាមួយអ្នកដទៃខ្លះផងប៉ុន្តែពុំមានរឿងគួរព្រួយបារម្ភខ្លាំងក្លាឬត្រូវប្រឈមមុខច្រើននោះឡើយ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺអ្វីៗដូចសព្វមួយដង ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនមានការចម្រើនលូតលាស់ទេគឺមានការដើរថយក្រោយច្រើនជាង ដូចនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេផលចំណូលនឹងថយចុះថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងមិនសូវមានការរីកលូតលាស់ទៅមុខទេ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវស្ថានភាពលំបាក ហើយរឿងរាវចាស់អាចកម្រើកជាថ្មីផង។ក្រៅពីនេះការប្រកបការងារបើចង់ធ្វើអ្វីមួយហើយចង់ឱ្យចាប់ចុងចាប់ដើមនោះសឹងថាពិបាកផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់បើ ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សារផ្លូវចិត្ត៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ហើយធ្វើអ្វីត្រូវប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ការប្រកបការងារបើពុំពុះពារឱ្យបានខ្លាំងក្លា ទេពិតជាជួបបញ្ហាទៀតហើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះនាំឱ្យកើតបញ្ហាប្រទាំងប្រទើសនោះមានច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះមានក្រុមមនុស្សទើសលោកអ្នកច្រើនបន្តិច ហើយបើពុំចង់រឿងរាវត្រូវអត់ធ្មត់និងធ្វើមិនដឹងមិនឮទើបជាការប្រពៃបំផុត។ការប្រកបការងារពុំមានអ្វីជាផ្លែផ្កាដុំកំភួនទេ ពោលគឺបានត្រឹមមួយរួចខ្លួន។ សម្រាប់ អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។ រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយនាថ្ងៃខាងមុខ៕