ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០២ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនត្រូវជឿសម្តីក្រុមនុស្សពេកឡើយ ហើយត្រូវសង្កេត ពិនិត្យពិច័យ និង ប្រយ័តុ្នប្រយែងក្រុមមនុស្សមួយចំនួនទើបគ្មានបញ្ហាចោទឡើង។ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។អំឡុងខែថ្មីនេះដំណើរជីវិតរបស់បុរសកើតឆ្នាំគោ ពុំសូវល្អប្រសើរទេ ហេតុនេះមុនធ្វើអ្វី ឬ ទៅណា មកណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ឆ្លងចូលខែកក្កដានេះសម្រាប់ដំណើរជីវិតបុរសកើតឆ្នាំខ្លាជួបនូវ ឧបសគ្គរារាំងមុខ និងមានគ្រោះយាយីច្រើន ម្ល៉ោះហើយទោះធ្វើអ្វីមិនអាចដំណើរការបានងាយស្រួលសោះឡើយ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើលោកអ្នកចង់ណាត់ចរចាឬទំនាក់ទំនងការងារក៏តែងទទួលផ្លែផ្កាដូចសមប្រកបទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានការប្រឹងប្រែងរត់ឆ្វេងស្តាំមិនបង់កម្លាំងឡើយគឺតែងហុចផ្លែផ្កាមកវិញគ្រាន់គួរជាទីកក់ក្តៅផងដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះមេម៉ាយក្តី មានភាពស្រស់ស្រាយ និងបើមានបញ្ហាចង់ចូលនិយាយដល់ចាស់ទុំក៏ជាពេលវេលាល្អប្រពៃណាស់ដែរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះអ្វីៗដែលអាក្រក់បានប្រែមកល្អ និងបញ្ហាដែលគេពុំធ្លាប់យកចិត្តទុកដាក់សោះក៏ប្រែមកល្អឡើងវិញដែរ។ចំពោះការប្រកបការងារវិញដោយសារដួងរាសីខ្អស់ត្រដែតនោះធ្វើឱ្យ មានការជឿនលឿននិងមានភាពសុខដុមគួរសម។ការធ្វើជំនួញ ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរជាងមុនវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីមានផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ឆ្លងចូលខែថ្មីនេះដំណើរជីវិតរបស់ស្ត្រីមិនទាន់ភ្លឺថ្លានៅឡើយទេ ពោលគឺមានៅមានពពកខ្មៅបិទបាំងមួយចំនួន ប៉ុន្តែសម្រាប់បុរសវិញដំណើរជីវិតភ្លឺថ្លានិងធ្វើអ្វីក៏មានភាពល្អប្រសើរជាងស្ត្រីដែរ។ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។
រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ សម្រាប់ស្ត្រីកើតឆ្នាំម្សាញ់ នាអំឡុងពេលកន្លងមក ឬសូម្បីតែឆ្លងចូលខែថ្មីដែលជាខែកក្កដានេះដំណើរជីវិតនៅតែជួបនូរឧបសគ្គក្នុងនេះដូចជា បញ្ហាកិច្ចការងារ ប្រាក់កាស គឺតែងពុំសូវឆ្លើយតបដូចបំណងនោះឡើយ។ចំណែកបុរសនាសប្តាហ៍នេះចូរប្រយ័ត្នបញ្ហាតូចតាច ចូលមកកកូរផ្លូវចិត្តដែលពេលខ្លះរឿងតូចសោះអាចប្រែរីកជាធំផង។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅក្នុងអំឡុងខែមិថុនា កន្លងមក លោកអ្នកកើតឆ្នាំសេះពិសេសស្ត្រីទទួលរងការនឿយហត់ ប៉ុន្តែឆ្លងចូលខែ កក្កដា នេះដំណើរជីវិតលោកអ្នកផ្លាស់ប្តូរមកគាប់ប្រសើរ ហើយបើចង់ធ្វើអ្វីអាចដំណើរការសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។ក្នុងថ្ងៃនេះវិញទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅខែមិថុនាកន្លងមក លោកអ្នកកើតឆ្នាំពពែដួងរាសីល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យរាល់កិច្ចការងារឬធ្វើអ្វីតែងទទួលជោគជ័យច្រើន ។ដោយឡែកនៅខែកក្កដានេះដួងរាសីខែនៅតែខ្ពស់ត្រដែតធ្វើឱ្យលោកអ្នកអាចរៀបចំដំណើរជីវិតមិនថាការងារ ឬធ្វើអ្វីមួយតែងទទូលនូវលទ្ធផលគ្រាន់ជាទីគាប់ចិត្ត។ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់កិច្ចការសំខាន់ៗឬការងារចាំបាច់ណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលបន្តិចវិញ ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក
រាសីស្រុតចុះ។ លោកអ្នកកើតឆ្នាំស្វា អំឡុងពេលកន្លងមក និងនៅខែកក្កដានេះឃើញថាដំណើរជីវិតពុំជួបនូវឧបសគ្គច្រើននាំពិបាកឆ្លងកាត់ឡើយ ហើយផលលំបាកនៅចំពោះមុខក៏មានតិចតួចដែរ។ ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំមាន់នៅអំឡុងខែ មិថុនាកន្លងមកទទួលរងការនឿយចិត្ត នឿយកាយមករហូត ប៉ុន្តែយ៉ាងណាឆ្លងចូលខែកកក្កដានេះឃើញថាដំណើរជីវិតត្រឡប់មកល្អប្រសើរបន្តិចវិញហើយ។បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំមាន់ក្នុងអំឡុងខែ មិថុនាកន្លងមក ដំណើរជីវិតជួបនូវភាពសុខដុមគួរសម ហើយបើមានឧបសគ្គក៏អាចពុះពារឆ្លងកាត់ទៅរួចដែរ ពីព្រោះថាជាអំឡុងខែដួងរាសីឡើងខ្ពស់ ។ទោះបីយ៉ាងណាក្តីឆ្លងដល់ ខែ កក្កដានេះវិញដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យដំណើរជីវិតស្ថិតនៅក្នុងកំណាត់ផ្លូវពិបាក និងមានបញ្ហាច្រើនត្រូវឆ្លងកាត់។ដោយឡែកក្នុងថ្ងៃនេះវិញដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិចហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកនៅខែកក្កដានេះដំណើរជីវិតបាន ផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយ បើចង់ធ្វើអ្វី ឬរង់ចាំអ្វីតែងឆ្លើយតបគ្រាន់គាប់ប្រសើរ។សម្រាប់លោកអ្នកដែលមានបញ្ហាប្រាក់កាស តែងមានក្រុមមនុស្សជួយឱ្យខ្ចី ឬជួយក្នុងអ្វីមួយគ្រាន់ស្រួលខ្លួនផង។ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិចពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។ បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕