ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។សម្រាប់ស្ត្រីកើតឆ្នាំកណ្តុរ ក្នុង ខែមិថុនា កន្លងមកគឹជាខែមិនល្អ ឬខែឆុង និងពិសេសជាខែមានគ្រោះថែមទៀត ម្ល៉ោះហើយធ្វើឱ្យហត់នឿយទាំងកាយ និង ចិត្ត។ក្រៅពីនេះលោកអ្នកក៏ទទួលនូវអារម្មណ៍ខ្វាយខ្វល់ និងបញ្ហាចូលយាយីច្រើនដែរ។សម្រាប់ខែកក្កដានេះបើទោះបីដួងរាសីខែនៅតែស្រុតចុះពិតមែន ប៉ុន្តែក៏នៅល្អប្រសើរជាងខែកន្លងមក។សម្រាប់បុរសខែថ្មីនេះទទួលរងផលលំបាកច្រើនជាងស្ត្រីវិញ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែង។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារ ពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយធ្លាក់ក្នុងរឿងជម្លោះវិវាទថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការអន់ចិត្ត និង ចាប់កំហុសគ្នាច្រើនដោយសារម្នាក់ចង់ឈ្នះចាញ់គ្នារៀងៗខ្លួន៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នាពេលនេះគឺឆ្លងចូលខែកក្កដាហើយ ហេតុនេះសម្រាប់លោកអ្នកកើតឆ្នាំគោគឺជាដួងរាសីមិនល្អទាំងស្ត្រីនិងបុរស។សម្រាប់បុរសទទួលរងផលប៉ះទង្គិចច្រើនជាងស្ត្រី ២ដង ។ហេតុនេះរឿងរាវខ្លះអាចកើតឡើងស្មានមិនដល់ថែមទៀត។លោកអ្នកត្រូវយកចិត្តទុកដាក់ខាងសុខភាព និងការបើកបរក៏ត្រូវប្រុងប្រយ័ត្នដូចគ្នា។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារអ្វីឃើញថាមិនសូវមានការជឿនលឿនទៅមុខទេ ពិសេសងាយកើតរឿងរាវមិនល្អជាមួយអ្នកដទៃផង។ អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយ និង ចាប់កំហុសគ្នាមិនតិចដែរនោះទេ៕
ឆ្នាំខាល
រាសីស្រុតចុះ។ លោកអ្នកកើតឆ្នាំខ្លាក្នុងខែកន្លងមកទាំងស្ត្រីបុរសគឺមានភាពល្អប្រសើរ ប៉ុន្តែឆ្លងចូលខែកក្កដានេះគឺដំណើរជីវិតបានធ្លាក់ស្រុតចុះបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីៗក៏ពុំហុចផលដូចគ្រាកន្លងមកដែរ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ទោះធ្វើអ្វីក៏ដោយឱ្យចេះមាន ហេតុផលបើពុំនោះទេងាយកើតបញ្ហាអាក្រក់យាយីផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីលូតលាស់ទៅមុខគួរកត់សម្គាល់ទេគឺទាំងការជួញទីជិតឆ្ងាយអាចរកផលចំណូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងផង។ រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់ហើយចង់ធ្វើការជ្រើសរើសគូគ្រងគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះឱកាសជួបគូកម្មមានខ្ពស់ណាស់ដែរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ឆ្លងចូលខែថ្មីនេះដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំទន្សាយដួងរាសីឡើងខ្ពស់ ពិសេសស្ត្រីធ្វើឱ្យមានការផ្លាស់ប្តូរមកល្អប្រសើរច្រើនរឿង ក្នុងនេះមិនថាជារឿងប្រាក់កាស រឿងការងារនិងសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះម្ល៉ោះហើយធ្វើឱ្យអាចលូតលាស់ច្រើនរឿងក្នុងនេះមិនថាជាកិច្ចការងារ ប្រាក់កាសឬសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពល្អប្រសើរគួរសម ដូចនេះជាពេលវេលាល្អសម្រាប់លោកអ្នកប្រកបរបរថ្មីៗឬបណ្តាក់ទុនក្នុងរឿងអ្វីមួយផង។ សេចក្តីស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខប្រពៃ ហើយកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅសប្តាហ៍នេះសម្រាប់ លោកអ្នក កើតឆ្នាំរោង ទទួលរង ផលប៉ះទង្គិច ទៅលើបុរសច្រើនបន្តិច។ខែនេះប៉ះទង្គិចទៅលើបុរសច្រើនដោយសារជាខែដួងរាសីស្រុតចុះ ហើយក៏ជាខែជួបគ្រោះទៅលើបុរសដែរ។លោកអ្នកទទួលផលប៉ះពាល់ទាំងក្នុងតួនាទីការងារ ការទទួលរងគាបសង្កត់ បញ្ហាប្រាក់កាសមានការរាំងស្ទះ រឿងផ្ទាល់ខ្លួន ពិសេសបញ្ហាស្នេហា និងរួមទាំងសុខភាពផង។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពុំមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។អ្នកជំនួញស្ងប់ស្ងាត់និងមុខរបរជួបបញ្ហាចំណូលតិច ឯចំណាយច្រើន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយក៏មានបញ្ហាស្មុគស្មាញច្រើនដែរ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។សុំសម្តែងការអបអរចំពោះ លោកអ្នក កើតឆ្នាំម្សាញ់ ពិសេសស្ត្រីដែលកន្លងមក បើទោះបី ខិតខំ ប៉ុនណាក៏ពុំបានទទួលលទ្ធផល ដោយសារអ្នកដទៃចាំជាន់ពន្លិច និង ចាំតែចាប់កំហុស ប៉ុន្តែចាប់ពីសប្តាហ៍នេះតទៅដំណើរជីវិតរបស់លោកអ្នកបានងើបល្អប្រសើរឡើងវិញហើយ។លោកអ្នកអាចនឹងមានមនុស្សយល់ចិត្ត និងជួយជ្រោមជ្រែងផង។ទោះបីយ៉ាងណាសម្រាប់បុរសកើត ឆ្នាំម្សាញ់គ្រោះនៅតែយាយីបន្តទៀត ពិសេសលោកអ្នកអាចទទួលរងប៉ះពាល់ទាំងខាងសុខភាព និង ផ្លូវចិត្ត។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបជំនួញហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយនោះដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការតោះតើយ និងមានការបាត់ជំនឿចិត្តទៅលើគ្នាខ្លះៗកើតឡើង៕
ឆ្នាំមមី
រាសីស្រុតចុះ។អ្នកកើតឆ្នាំសេះឆ្លងចូលសប្តាហ៍នេះដួងរាសីខែបានឡើងខ្ពស់ត្រដែតពេញទីហើយ ម្ល៉ោះហើយបញ្ហាការងារ ប្រាក់កាស ចៅហ្វាយនាយ កូនចៅ បរិវារ បរិពារ បានយកចិត្តទុកដាក់ និងងាកមកយល់ចិត្តវិញ។ចំពោះបញ្ហាប្រាក់កាសដែលធ្លាប់តែទទួលរងប៉ះទង្គិចខ្លាំងក៏មានក្រុមមនុស្សមកជួយជ្រោមជ្រែងគ្រាន់ធូរដៃជើងបន្តិចវិញដែរ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយរាល់កិច្ចការងារមិនបានដូចបំណងទេ គឺតែងមានសត្រូវមកបិទបាំងមុខ និង ចមានបញ្ហាខ្លះចូលយាយីនាំពិបាកក្នុងដំណើរជីវិតផងដែរ។អ្នកធ្វើជំនួញ ពុំមានអ្វីធូរស្បើយឡើយគឺប្រាក់ចំណូលនៅតែជួបបញ្ហាតានតឹង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយល់ខុសនិងមិនសូវចិត្តគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំពពែបានឆ្លងផុតដួងរាសីឡើងខ្ពស់ ហើយខែនេះជាខែសម្ពង្ស ដែលដំណើរជីវិតនៅតែល្អប្រសើរ ហើយធ្វើអ្វីក៏មានការរីកចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ក្រៅពីនេះបើចង់ចងសម្ព័ន្ធ ចង់ផ្សំផ្គុំគ្រួសារ ក៏ជាឱកាសមួយល្អដែរ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងដួងរាសីឡើងខ្ពស់ ហេតុនេះមានជោគមានជ័យ ហើយបើចង់ប្រកបការងារអ្វីក៏តែងផ្តល់ផលល្អជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះប្រៀបដូចបានជា(ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ)ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និង កំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅសប្តាហ៍នេះ លោកអ្នក កើតឆ្នាំស្វាគឺពុំមានអ្វី ទទួលរងផលប៉ះទង្គិចច្រើនឡើយ លើកលែងតែបុរសទទួលរងការគាប់សង្កត់ផ្លូវចិត្ត ទាក់ទិនទៅនឹងបញ្ហាកិច្ចការងារ និង បញ្ហាប្រាក់កាសបន្តិបន្តួចប៉ុណ្ណោះ។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកជួបរឿងមិនសប្បាយចិត្ត និង បញ្ហាយាយីច្រើនពិសេសការប្រកបការងារងាយមានបញ្ហាទាស់ទែងសម្តីដោយសារក្រុមមនុស្សបង្កបញ្ហាផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ ចំណែកបញ្ហាស្នេហាក្នុងពេលនេះពុំមានអ្វីភ្លឺថ្លាទេគឺនៅអួរអាប់និងមានបញ្ហាខ្លះៗធ្វើឱ្យសៅហ្មងកើតឡើង៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅក្នុង ខែ មិថុនា កន្លងមកជាខែដួងរាសីស្រុតចុះ ហើយថែមទាំងជាខែមានគ្រោះសម្រាប់ស្ត្រីថែមទៀត ម្ល៉ោះហើយធ្វើឱ្យមានរឿងរាវមិនល្អលុកលុយយាយីច្រើនយ៉ាង និងមានបញ្ហាឈឺក្បាលស្ទើររៀងរាល់ថ្ងៃ ។ទោះបីយ៉ាងណាឆ្លងចូលខែថ្មីនេះស្ត្រីកើត ឆ្នាំមាន់ ដំណើរជីវិតប្រែមកល្អប្រសើរវិញ តែសម្រាប់បុរសនៅតែជួបនូវឧបទ្រពយាយីនៅឡើយ ពោលគឺនៅតែមានរឿងរាវមិនល្អយាយី មិនទាន់ឆ្លងផុតឡើយ។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិចព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុស ហើយបើឃើញលោកអ្នកមានបញ្ហាផងគេចាំតែជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយ បើពុំនោះកើតមានតែរឿងរាវមិនចេះចប់៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ លោកអ្នកកើតឆ្នាំច ក្នុងខែ មិថុនា កន្លងមកជាខែដួងរាសីឡើងខ្ពស់ ប៉ុន្តែឆ្លងចូលខែ កក្កដានេះដួងរាសីបានធ្លាក់ស្រុតចុះ ម្ល៉ោះហើយបានចាប់ផ្តើមប្រែប្រួលពីរឿងរាវដែលល្អបានប្រែមកមិនល្អវិញ ។ហេតុនេះត្រូវអត់ធ្មត់ និងតស៊ូប្រយ័ត្នប្រយែងបញ្ហាមួយចំនួនដែលចូលយាយី។ដោយឡែកថ្ងៃនេះវិញដោយសារដួងរាសីខ្ពស់ត្រដែតការប្រកបការងារ មានការគាប់ប្រសើរគួរសម ហើយទោះធ្វើអ្វីក៏មានការចម្រើនលូតលាស់និងផ្តល់ផលល្អមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា(ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ)ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឲ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ក្នុងខែនេះល្អណាស់សម្រាប់ស្ត្រីកើតឆ្នាំជ្រូក លោកអ្នកអាចទទួលដំណឹងល្អ និង រឿងរាវល្អៗចូលមក។បើលោកអ្នកមានការប្រឹងប្រែងនិងពុះពារតែងសម្រេចជោគជ័យ។ចំពោះបុរសវិញមានការផ្លាស់ប្តូរខាងតំណក់ញើស និងក្តីបំណងតែងសម្រេចជោគជ័យផងដែរ។ដោយឡែកនៅថ្ងៃនេះវិញជាថ្ងៃសុខដុម បើចង់សម្រេចការងារត្រូវជជែកពីការងារ ហើយបើចង់សមដូចបំណងរឿងរាវស្នេហាត្រូវជជែករឿងស្នេហា។ដោយឡែកនៅថ្ងៃនេះវិញបើលោកអ្នកសម្រេចចិត្តចង់ប្រកបការងារឬធ្វើអ្វីមួយតែងផ្តល់ផលល្អនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវខិតខំមិនត្រូវបង្អង់ដៃឡើយពុំនោះសោតទេ បើឈានដល់ថ្ងៃមិនល្អវិញការរកផលកម្រៃនឹងជួបការលំបាកបំផុតមិនងាយដោះស្រាយជីវភាពបាននោះឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ចងសម្ព័ន្ធ ឬដោះស្រាយបញ្ហាជម្លោះវិវាទជាពេលវេលាល្អសម្រាប់អ្នកហើយ៕