ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំកណ្តុរនាពេលនេះបើលោកអ្នកមានបំណងសង្ឃឹមលើអ្វីមួយឃើញថាមិនសូវឆ្លើយតបដូចគាប់បំណងនោះឡើយពោលគឺមានការខកបំណងច្រើនជាង។ការប្រកបការងារថ្ងៃនេះឃើញថាតែងមានឧបសគ្គខ្លះៗយាយីតែយ៉ាងណាបើលោកអ្នកប្រឹងប្រែងពុះពារនោះតែងសម្រេចបំណងផង។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និង យកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំគោតាំងតែពីដើមខែមកពិសេសបុរសមានបញ្ហាមួយចំនួនទៅលើការងារ ប្រាក់កាសនិងរឿងផ្ទាល់ខ្លួនផង។លោកអ្នកត្រូវពុះពារបញ្ហាទាំងនេះទើបឆ្លងផុត។ថ្ងៃនេះបើលោកអ្នកការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងជួបបញ្ហាប្រទាំងប្រទើសច្រើន។ដំណើរជីវិតការប្រកបការងាររបស់លោកអ្នកវិញមានជោគមានជ័យហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ឆ្លងចូលខែកក្កដានេះសម្រាប់ស្ត្រីកើតឆ្នាំខ្លាពុំមានឧបសគ្គអ្វីចូលយាយីនាំពិបាកក្នុងដំណើរជីវិតទេ ប៉ុន្តែសម្រាប់បុរសវិញតែងលេចនូវបាតុភាពខ្លះៗកើតឡើងនាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។នៅថ្ងៃនេះការប្រកបការងារគឺលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំទន្សាយនៅថ្ងៃនេះគឺតែងផ្តល់ផលល្អសម្រាប់លោកអ្នកប្រាស្រ័យ ទាក់ទងនឹងប្រាក់កាសឬដោះស្រាយបញ្ហាអ្វី មួយពីព្រោះថាតែងទទួលជោគជ័យត្រឡប់មកវិញ ។ការប្រកបការងារវិញលោកអ្នកត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។ក្រៅពីនេះចំពោះតំណែងការងារក៏អាចត្រូវបានគេមើលឃើញ ហើយតម្លើងតួនាទីផងក៏ថាបាន ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំរោង
រាសីល្អជាមធ្យម។កាលពីខែមិថុនាកន្លងមកស្ត្រីកើតឆ្នាំរោងទទួលរងផលលំបាកច្រើន ប៉ុន្តែឈានដល់ខែកក្កដានេះបុរសកើតឆ្នាំរោងបែរជាទទួលរងផលប៉ះទង្គិចច្រើនវិញ ម្ល៉ោះហើយគប្បីមានការអត់ធ្មត់និងប្រយ័ត្នប្រយែង។ដោយឡែកការប្រកបការងារក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយធ្វើអ្វីក៏តែងមានជោគជ័យច្រើនដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។ សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិចនាថ្ងៃនេះ ម្ល៉ោះហើយការរស់នៅលោកអ្នកតោងតែចេះមើលគេមើលឯងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ ដោយឡែកការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាបើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ក្នុងខែកក្កដានេះដួងរាសីឡើងខ្ពស់ ទាំងស្ត្រីបុរសកើតឆ្នាំសេះ។សម្រាប់បុរសលោកអ្នកតែងមានកិច្ចការថ្មីៗចូលមក ម្ល៉ោះហើយត្រូវពុះពារធ្វើតែងសម្រេចដូចគាប់បំណង។ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមពិតមែនប៉ុន្តែទោះធ្វើអ្វីមិនអាចប្រមាថបានទេគប្បីមានការប្រយ័ត្នប្រយែង។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកការ។ សេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ដោយសារដួងរាសី នៅថ្ងៃនេះស្រុតចុះ ម្ល៉ោះហើយត្រូវប្រយ័ត្នប្រយែង និងមានចិត្តត្រជាក់ទើបបញ្ហាអាក្រក់មិនអាចឈានចូលកើត។ការប្រកបការងារជួបបញ្ហាសៅហ្មងនិងក្រុមមនុស្សបង្កបញ្ហាច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕
ឆ្នាំវក
រាសីស្រុតចុះ។ចាប់តាំងតែពីដើមខែ កក្កដា មកលោកអ្នកកើតឆ្នាំស្វា មានរឿងរាវល្អ និង មិនល្អនៅលាយឡំគ្នា ហើយពិសេសរឿងរាវមិនល្អកើតឡើងច្រើនជាងល្អ ម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាលំបាកច្រើនត្រូវឆ្លងកាត់។ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះវិញគឺទៅមុខយឺត និងពិសេសងាយមានរឿងរាវជាមួយអ្នកដទៃច្រើនថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំមាន់ឈានចូលខែកក្កកដានេះគឺរាល់បញ្ហាតូចធំ រឿងរាវនានាក៏ចាប់ផ្តើមធូរស្រាល ហើយធ្វើអ្វីក៏តែងលូតលាស់ទៅមុខសន្សឹមផង។ការប្រកបការងារ របស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕
ឆ្នាំច
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកងាយរអិលខ្លួនធ្លាក់ក្នុងជម្លោះវិវាទអ្វីមួយជាងសព្វមួយដង ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងនិងអត់ធ្មត់បន្តិច។ការប្រកបការងារបើទោះបីធ្វើអ្វីតែងជួបបញ្ហាលំបាកច្រើនបន្តិច តែយ៉ាងណាបើលោកអ្នកមានការព្យាយាមអត់ធ្មត់នោះភាពជោគជ័យតែងកើតមាននៅពេលក្រោយវិញផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកនាអំឡុងខែនេះរាល់បញ្ហានានាបានស្ងប់ស្ងាត់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកមានភាពរលូនល្អទាំងផ្នែកប្រាក់កាស និងការងារផង។ថ្ងៃនេះការប្រកបការងារមានការជម្រើនលូតលាស់ និង ពិសេសអាចទទួលអំណោយអ្វីមួយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយផងដែរ៕