ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​លោកអ្នក​បាន​ឈាន​ផុត​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ហើយ ហេតុនេះ​បើជា​ស្ត្រី​ចង់​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​សុំឱ្យ​រង់ចាំ​ដល់​សប្តាហ៍​ក្រោយ​ក៏​ប្រសើរ​ដែរ​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​ដំណើរ​ជីវិត​នៅ​ខែ​ក្រោយនេះ​ជួប​នូវ​បញ្ហាលំបាក​ច្រើន​វិញ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រុក​កិច្ចការងារ​តូចធំ ហើយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ច​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​។​ចាប់​តាំងតែ​ពី​ដើមខែ រហូតដល់​ចុងខែ​កញ្ញា​នេះ​លោកអ្នក​តែង​ទទួល​បានការ​ជឿនលឿន​ទៅមុខ​មិន​ថា​ជាការ​រកស៊ី​ជួញដូរ ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​ឡើយ​។​លោកអ្នក​ខ្លះ​អាចមាន​ដំណឹង​ល្អ និង មានរឿង​ឱ្យ​សប្បាយចិត្ត​ផង​។​ទាំង​ស្ត្រី​បុរស បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឬ​ទៅណា​មក​ណា​គប្បី​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​នាពេលនេះ​ជិត​ឆ្លង​ផុត​ដួង​រាសី​ស្រុតចុះ ហើយ​ឆ្លង​ចូល​ខែ​ថ្មី​ដំណើរ​ជីវិត​របស់​នឹង​ប្រសើរ​ជាង​នេះ​វិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​តែង​ជួបប្រទះ​នូវ​បញ្ហា​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​បន្តិច​ដែល​ពិបាក​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ដែល​រក​នឹកស្មាន​មិន​ដល់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​យីអ៊ុន​បាន​ងើបឡើង​ខ្ពស់ ម្ល៉ោះហើយ បើ​ជួប​ឧបសគ្គ ឬ បញ្ហា​មិនល្អ​ណាមួយ​កាល​ពីមុនមក​ចង់យក​មក​ដោះស្រាយ​ជាការ​ប្រពៃ​មួយ​ផង ។​លោកអ្នក​អាច​ប្រើ​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់​ក្នុងថ្ងៃនេះ​សម្រាប់​ចរចា​ទំនាក់ទំនង​ការងារ​ពីព្រោះថា​បាន​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​ផ្ទាល់ខ្លួន​យាយី​មួយចំនួន​ផង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​តោង​តែ​ចងចាំ​ថា​ដំណើរ​ជីវិត​មនុស្ស​យើង​ម្នាក់ៗ​មិន​ទៀងទាត់​ឡើយ ពេលខ្លះ​មានមក​ហើយ​ត្រូវតែមាន​ត្រឡប់​ទៅវិញ ហើយក៏​មាន​ត្រឡប់មកវិញ​ម្តងទៀត​។​ដូចនេះ​ឃើញថា​អ្វីៗ​មិន​ទៀត​ទាត់ ម្ល៉ោះហើយ​បើ​មាន​បញ្ហា​ឬ រឿង​រាវ​ត្រូវ​តស៊ូ​អត់ធ្មត់​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ ខែ កញ្ញា​ជា​ខែ​ទទួលរង​ផល​លំបាក​សម្រាប់​ស្ត្រី តែ បុរស​មានដំណើរ​ជីវិត​ល្អប្រសើរ​គួរសម​។​សម្រាប់​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​លោកអ្នក​ជា​បុរស​កើត​ឆ្នាំ​ពពែ​ជួប​ផល​លំបាក​យាយី​ច្រើនជាង​ស្ត្រី​វិញ​។​ការប្រកប​ការងារ​ថ្ងៃនេះ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ចរចា ឬ​ទាមទារ​អ្វីមួយ​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​រួមទាំង​ការគ្រប់គ្រង​រឿង​ប្រាក់កាស​ផង​គឺអាច​ចាប់ផ្តើម​អនុវត្តបាន​ពេញទី​ហើយ​។​សម្រាប់​ការបំពេញ​ការងារ​ក្នុងថ្ងៃនេះ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក ទំនាក់ទំនង​ការងារ បណ្តាក់ទុន ចរចា និង​ធ្វើ​កិច្ចសន្យា​អ្វីមួយ ។​ការប្រកប​ការងារ​លោក​អ្នក តែងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​ចូលដល់​ចាស់ទុំ​ផងដែរ ៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួល​ស្តាប់​រឿង​មិនល្អ និង​ទទួលដំណឹង​អាក្រក់​ណាមួយ​កើតឡើង​ផង ។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ខែកញ្ញា​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហើយ​ប៉ះទង្គិច​ច្រើន​ទៅលើ​ស្ត្រី ប៉ុន្តែ​ឆ្លង​ដល់​ខែក្រោយ​បុរស​តែង​ទទួលផល​លំបាក​នេះ​ច្រើនជាង​ស្ត្រី​វិញ​។​លោកអ្នក​បើទោះបី​ឆ្លង​ផុត​ខែ​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​ខែក្រោយ​នេះ​បុរស​តែង​ទទួលរង​ផលប៉ះពាល់​ទៅលើ​ផ្នែក​ការងារ ហើយ​បើ​ចង់​ពង្រីក​កិច្ចការងារ​អ្វីមួយ​គប្បី​ថ្លឹងថ្លែង​និង​ពិចារណា​ឱ្យ​ស្រួលបួល​ទើប​ប្រសើរ​។​ក្នុងអំឡុង​ថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នក​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ ហើយ​ក្រុមមនុស្ស​បៀតបៀន​យាយី​នោះ​ឃើញថា​ក៏មាន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែម​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕