ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៣ ខែ តុលា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ពុំ​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​រឿង​រាវ​ណា​ដែល​សំខាន់​ឬ​ធំដុំ​ឡើយ​។​ទាំង​ស្ត្រី​បុរស​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​ប្រកែប្រកាន់ ឬ​ចង់​ឈ្នះ​ចាញ់​គ្នាច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​មាន​បញ្ហា ឬ រឿង​រាវ​តូចធំ​ចូលមក​កូរ​ផ្លូវចិត្ត​មិនត្រូវ​យកចិត្តទុកដាក់​ច្រើន​ឡើយ​នាំ​តែមាន​រឿង​មិនចេះចប់​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​តូចធំ​លោកអ្នក​តោង​តែ​ចងចាំ​ថា ការចេះ​ធ្វើ​ចិត្ត​ត្រជាក់ និង អត់ធ្មត់ ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ប្រែ​មក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់ និង មានជោគ​សិរី​គ្រាន់​គាប់ប្រសើរ​។​ក្នុងថ្ងៃនេះ​ដែរ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​រឿង​រាវ​មួយចំនួន​បាន​ចូល​យាយី ហេតុនេះ​បើ​មិនចេះ​ប្រើ​បញ្ញា​ដោះស្រាយ ទេ​រឿង​រាវ​ខ្លះ​តូច​សោះ​ប្រែ​រីក​ជាធំ​ជាក់​ជាពុំខាន ។​ការប្រកប​ការងារ​នា​ពេលនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំរោង​នៅ​ខែ​នេះ បើទោះបី​ដួង​រាសី​ធ្លាក់​ស្រុតចុះ ប៉ុន្តែ​ដួង​រាសី​ឆ្នាំ​ល្អជា​មធ្យម ម្ល៉ោះហើយ​លោកអ្នក​ក៏​អាច​គ្រប់គ្រង​ដំណើរ​ជីវិត​បានល្អ​ប្រសើរ​មួយចំនួន​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទេ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​ច្រើន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​ដំណើរ​ជីវិត​នៅ​ខែ​នេះ​មាន​ភាពរលូន​ល្អ​ទៅមុខ​សន្សឹមៗ ហើយ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​ផល​គ្រាន់​សុខ​ស្រួល​ចិត្ត​។​ការប្រកប​ការងារ​ច្រើនតែ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ឱ្យ​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​សោះឡើយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​សេះ​មានដំណើរ​ជីវិត​ភ្លឺ​ថ្លា​តាំងតែ​ដើមខែ​មក ពីព្រោះថា​ខែ​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​រាល់​បញ្ហា​ជីវិត​មិន​ជួប​អ្វី​ជា​ឧបសគ្គ​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​នោះឡើយ ។​សម្រាប់​ថ្ងៃ​នេះដែរ​បើទោះបី​មានការ​មមាញឹក​ក្តី​លោកអ្នក​ត្រូវ​ស្រវាស្រទេញ​ពីព្រោះ​មិន​អត់​ប្រយោជន៍​ទេ​គឺ​ជោគ​សំណាង​នោះ​នឹង​ហុច​មកឱ្យ​វិញ​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ ឬ ចូល​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​បើ​មាន​បញ្ហា​តូចធំ​តែង​អាច​ដោះស្រាយ​ចេញ​ដោយ​ងាយស្រួល​ថែមទៀត​។​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើជា​ស្ត្រី​នៅថ្ងៃនេះ​គឺ​មិនត្រូវ​ឆាប់​ត្រចៀកស្រាល​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ហើយ​មិន​ងាយ​ស្តារឡើងវិញ​ទេ​។​ការប្រកប​ការងារ​ពុំ​ត្រូវយក​អារម្មណ៍​ដាក់ខ្លួន​ច្រើន ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​ទៅ​ទី​ណាក​ក៏មាន​មនុស្ស​បែបនេះ ឬក៏​មាន​មនុស្ស​ដែល​ពិបាក​ជាងនេះទៅទៀត ។​ត្រូវ​គិតថា​បញ្ហា​មួយចំនួន​កើតឡើង​ជា​រឿង​ធម្មតា​របស់​ជីវិត​មនុស្ស​យើង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ ​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​មាន់នៅ​សប្តាហ៍​នេះ​ដំណើរ​ជីវិត​ដែល​ភ្លឺ​ថ្លា​ឬ​លូតលាស់​ឈា​នៅមុខ​នោះ​តិចតួច​តែបើ​បញ្ហា​មិនល្អ​នោះ​តែង​កើតមាន​ច្រើន​។​ឯ​បញ្ហា​ការងារ​ល្អ​មាន​តិច ឯ​អាក្រក់​មាន​ច្រើនជាង​។​ដោយឡែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​ការឡើង​ទី​ខ្ពស់​ពីព្រោះថា​ងាយ​ភ្លាត់​ធ្លាក់ចុះ ឬ ជួប​បញ្ហាលំបាក​ដោយ​ប្រការ​ណាមួយ​ណាស់​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ឬ អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំច​ដំណើរ​ជីវិត​បានចាប់ផ្តើម​ភ្លឺ​ថ្លា​ពិសេស​ស្ត្រី​ធ្វើ​អ្វីមួយ​គឺ​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​កក់ក្តៅ​។​ដោយឡែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ទោះ​ដួង​រាសី​ថ្ងៃ​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ពិសេស​បុរស​នៅ​ខែ​នេះ​ច្រើនតែ​ប៉ះពាល់​ទៅលើ​បញ្ហា​សុខភាព​។​ក្រៅពីនេះ​បញ្ហា កិច្ចការងារ​វិញ​អ្នកខ្លះ​ធ្វើ​ស្ទើរ​មិនទាន់ រឿង​ប្រាក់កាស​ក៏​ខ្សត់​ខ្សោ​ត និង​រឿង​រាវ​ផ្ទាល់ខ្លួន​ក៏​ចោមរោម​នាំ​ឈឺក្បាល​ច្រើន​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​ រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង និង ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕