ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១៣រោច​ ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោក​អ្នកមាន​ផែនការ​អ្វី​អាច​សម្រុក​ពេញទី​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​ថ្ងៃ​នេះដែរ​បើទោះបី​មានការ​មមាញឹក​ក្តី​លោកអ្នក​ត្រូវ​ស្រវាស្រទេញ​ពីព្រោះ​មិន​អត់​ប្រយោជន៍​ទេ​គឺ​ជោគ​សំណាង​នោះ​នឹង​ហុច​មកឱ្យ​វិញ​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ ឬ ចូល​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ថ្ងៃនេះ​ជួប​ភាព​តានតឹង​ផ្លូវ​ចិត្តច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​ឡើយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​បញ្ហា​អ្នកដទៃ​មក​ឡូកឡំ​ច្រើន​ឡើយ​ពីព្រោះថា​អាចបង្កើត​បញ្ហា​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ច្រើនតែ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ទុកឱ្យ​ថែមទៀត​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ក្នុង​រង្វង់​គ្រួសារ ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ហើយ​។​ការប្រកប​ការងា​រវិ​ញ​ទោះ​ដួង​រាសី​ថ្ងៃ​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​បញ្ហា​ខ្លះ​អាច​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ហើយ​រឿង​រាវ​ខ្លះ​អាច​ប្រែ​ក្រឡាស់​ពី​បា​តុ​ដៃ​ទៅជា​ខ្នងដៃ​ទៀតផង​។​ដូចនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង និង ត្រៀម​ទប់ទល់​ជាការ​ប្រសើរ​បំផុត​។​ការប្រកប​ការងារ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ ឬ លោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង គំនិត​ធ្វើ​អ្វីមួយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ក្នុង​ពេលនេះ​សុខភាព​លោកអ្នក​ងាយ​មាន​បញ្ហា​ជាង​សព្វមួយដង ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​កើតរឿង​រាវ​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ ។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​អាចមាន​ទាស់សម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​បន្តិចបន្តួច​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បង្ក​ការ​ថ្នាំងថ្នាក់ និង មានការ​នឿយណាយ​ផ្លូវចិត្ត​ច្រើន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​នានា​បាន​ចាកចេញ​ឆ្ងាយ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​តែង​ភ្លឺ​ថ្លា​និង​មានជោគ​ជ័យ​ត្រឡប់មកវិញ​។​លោកអ្នក​មានការ​សម្រុក​ការងារ​ពេញទី​នោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ចូរ​ចេះ​ពិនិត្យពិច័យ និង​ពិចារណា​ឱ្យបាន​ម៉ត់ចត់​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​កិច្ចការ​តូចធំ​របស់​លោកអ្នក​ហាក់​ថយក្រោយ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​ពីព្រោះថា​ងាយ​ជួប​នូវ​គ្រោះ​ខូចខាត និង​គេ​ទម្លាក់​ទុកឱ្យ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ទទួលរង​ការតានតឹង​អារម្មណ៍​ផ្លូវចិត្ត​ច្រើន​បន្តិច ដោយសារ​ដួង​រាសី​ថ្ងៃ​ស្រុតចុះ ដែល​នាំ​ពិបាក​ឆ្លងកាត់​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​អាចមាន​ទាស់សម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​បន្តិចបន្តួច​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បង្ក​ការ​ថ្នាំងថ្នាក់ និង មានការ​នឿយណាយ​ផ្លូវចិត្ត​ច្រើន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បញ្ហា​ទំនាក់ទំនង និង​ការដោះស្រាយ​បញ្ហា​អ្វីមួយ​លោកអ្នក​អាច​ដំណើរការបាន​ហើយពី​ព្រោះថា​តែង​ទទួលផល​គ្រាន់​គាប់​បំណង ។​ការប្រកប​ការងារ​បើ​មានរឿង​រាវ​រាំងស្ទះ ឬ​មាន​ក្រុមមនុស្ស​បង្កបញ្ហា​តែង​ងាយ​បញ្ចប់​ទៅវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ ចំពោះ​គូស្នេហ៍​បើទោះបី​មាន​អ្នក​ក្រៅ​ចង់​បំបែ​បំបាក់​ក៏​ពុំមាន​បញ្ហា​ចោទ​ដែរ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ការធ្វើ​អ្វីមួយ​របស់លោក​អ្នក​គឺ​តែង​សម្រេច​ជោគជ័យ​ដូច​សមប្រកប ពិសេស​នៅមាន បងប្អូន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ក្នុង​រយៈ​ពេលនេះ​បើទោះបី​មាន​គូប្រជែង​យ៉ាងណាក្តី​ក៏​មិនអាច​យកឈ្នះ​បានដែរ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ជានិច្ច ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ចំពោះ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​ប្រកបដោយ​ភាព​ផ្អែមល្ហែម៕