ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកនាកន្លងមកប្រៀបប្រដូចព្យុះកំពុងបក់បោកដោយក្នុងនេះមានត្រូវខ្លះ មិនត្រូវខ្លះ ម្ល៉ោះហើយនាំឱ្យជួបផលលំបាក និង មានបញ្ហាមិនតិចសោះឡើយ។ការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុរបង្ហាញផ្លួវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួងផង។ការប្រកបការងារ លោកអ្នក មិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា “ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ដែរ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ បើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។ការប្រកបការងារ លោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏សឹងថាយ៉ាប់ផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំទន្សាយអំឡុងពេលនេះឃើញថាដំណើរជីវិតបន្ទាប់ពីមានបញ្ហាច្រើននាកន្លងមក ប៉ុន្តែពេលនេះហាក់ស្ងប់ស្ងាត់ ហើយធ្វើអ្វីក៏ពុំមានផលប៉ះពាល់ ឬ រឿងរាវអាក្រក់យាយីច្រើនដែរ។ការប្រកបការងារនៅថ្ងៃនេះវិញមានការប្រែប្រួលបន្តិចទៅលើលទ្ធផលពីព្រោះថាធ្វើច្រើនអាចក្លាយជាទទួលផលតិចតួចទៅវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។រាល់ចង្រៃឧបទ្រពដែលតាមយាយីកន្លងមកបានសាបរលាបបាត់អស់ធ្វើឱ្យដំណើរជីវិតថ្ងៃនេះមានភាពលូតលាស់និងមានភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។ការប្រកបការងារវិញមានការលូតលាស់គួរសម និងបើចង់ផ្លាស់ប្តូរការងារនាពេលនេះក៏តែងហុចផលគ្រាន់កក់ក្តៅ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះប្រៀបដូចបានជា(ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ)ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមានភាពស្រស់ស្រាយ ហើយបើចង់ទំនាក់ទំនងអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។ការប្រកបការងារតែងមិនសូវចុះសម្រុងជាមួយអ្នកនៅក្បែរខ្លួនឬពីចម្ងាយច្រើនបន្តិច ហេតុនេះគប្បីអត់ធ្មត់ទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះ មិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មី ឬ បើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ និង ចាប់កំហុសគ្នាមិនតិចឡើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកមិនអាចប្រមាថបានទេ ហើយត្រូវយកចិត្តទុកដាក់ថែទាំគ្រួសារបន្តិចកាន់តែប្រសើរ។ចំពោះការប្រកបការងារវិញមិនត្រូវមើលរំលងចៅហ្វាយនាយឡើយ ត្រូវសម្តែងការរាក់ទាក់ និងជួយកិច្ចការខ្លះនឹងជួយឱ្យជួបបញ្ហាល្អនាថ្ងៃខាងមុខខ្លះវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។ ស្នេហាប្រុសស្រីមានការប្រទាំងប្រទើស និង ចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្ត។ក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការចម្រើនលូតលាស់ និង តែងហុចផលល្អមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អ ហើយបើចង់បើកជំនួញថ្មីៗក៏ល្អណាស់ផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕
ឆ្នាំវក
រាសីស្រុតចុះ។ ការរស់នៅងាយជួបបញ្ហារោគជំងឺយាយីណាស់ ម្ល៉ោះហើយចូរប្រយ័ត្នរោគជំងឺចាស់លាប់ឡើងវិញពិសេសបញ្ហាចំណីចំណុកតែម្តង។ចំពោះការប្រកបការងារវិញលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះមានខ្ពស់គួរសម។អ្នកប្រកបរបររកស៊ីជួញដូរ បើសិនចង់ លេងហ៊ុន ឬ បណ្តាក់ទុនរយៈពេលវែងត្រូវចេះពិចារណាឱ្យបានលម្អិតលម្អន់ទើបគ្មានជួបនូវពាក្យថាសោកស្តាយ។
ចំណែកសេចក្តីស្នេហាកំលោះក្រមុំម្តងផ្អែម ម្តងជូរចត់មិនសូវចុះសម្រុងគ្នាប៉ុន្មានទេ៕
ឆ្នាំរកា
រាសីស្រុតចុះ។អំឡុងពេលនេះលោកអ្នកត្រូវរក្សាសុខភាព និងមានការសន្សំប្រាក់កាសមិនត្រូវខ្ជះខ្ជាយទើបប្រសើរ។ការប្រកបការងារមានការអន់ថយពិសេសងាយប្រទាំងប្រទើសជាមួយអ្នកដទៃជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះលោកអ្នកអាចមានក្រុមមនុស្សទាំងនៅក្បែរខ្លួនឬពីចម្ងាយក្តីបង្កបញ្ហាឱ្យឈឺចិត្តផងគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។សម្រាប់ថ្ងៃនេះដែរលោកអ្នកអាចប្រកបកិច្ចការងារអ្វីដោយមាន ចៅហ្វាយនាយ ឬកូនចៅជួយចូកជួយចែវ ហើយមិនសូវមានក្រុមមនុស្សចាំតែរាទឹកដូចកាលពីមុនទៀតឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកគប្បីរក្សាភាពនឹងធឹងកុំយកសេចក្តីឈ្នានីសឬការគុំគួនដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រែប្រួលច្រើនព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះបីដួងរាសីមានភាពល្អប្រសើរបន្តិចក្តី តែផលប៉ះទង្គិចតែងកើតចេញមកពីគំនិត និងការយល់ខុសខ្លួនឯងច្រើនជាង។ការប្រកបការងារមានការជឿនលឿនតិចតួច ហើយពិសេសងាយមានបញ្ហាអ្នកនៅក្បែរគ្នាផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការទុក្ខខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នានិងមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនទើបប្រសើរ៕