ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០១ ខែធ្នូ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។ទាំងស្ត្រីបុរសក្នុងថ្ងៃនេះមិនថាអារម្មណ៍ និងគំនិតរបស់លោកអ្នកទេគឺ ងាយធ្វើអ្វីមួយបង្កកំហុសឆ្គងណាស់គប្បីមានការប្រយ័ត្នប្រយែង។បញ្ហាការងាររបស់លោកអ្នកវិញឃើញថាក៏មិនល្អប្រសើរដែរពីព្រោះថាលទ្ធផល និង កម្លាំងប្រឹងប្រែងដែលហុចមកវិញនោះពុំឆ្លើយតបដូចជាទីពេញចិត្តសោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយ មិនត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកតែងលេចចេញនូវភាពរកាំចិត្ត ហើយក្រុមមនុស្សទៀតសោតគេចាំតែកេងយកផលប្រយោជន៍ប៉ុណ្ណោះ។ចំពោះការប្រកបការងារមានភាពចម្រើនលូតលាស់ និង មានភាពសុខដុមដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួច ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។បើលោកអ្នកកាន់កិច្ចការសំខាន់ឬ កិច្ចការធំដុំបានហើយ និងត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសថ្ងៃនេះចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហា ឬ បង្កជម្លោះកើតឡើងដោយប្រការណាមួយដែលផ្តើមពីតូចតាចរីកក្លាយជាធំ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅត្រូវបំបាត់ភាពខ្ជិលច្រអូសចេញពីខ្លួនខ្លះ ហើយត្រូវចេះសម្លឹងរកកិច្ចការថ្មីៗធ្វើវិញទើបជីវភាពនឹងល្អប្រសើរជាងនេះ ទៅរួច។ការប្រកបការងារជួបស្ថានភាពលំបាកច្រើន ហើយពិសេសធ្វើច្រើនអាចខុសច្រើនថែមទៀត ។ចំពោះការប្រកបរបររកស៊ីជួញដូរវិញការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសម្បូណ៍រក្រុមមនុស្សបោកប្រាស់ច្រើនតែជួញជិតការរកផលចំណូលជួបផលលំបាក ហើយអ្នកខ្លះកើតបញ្ហាជាមួយក្រុមមនុស្សមិនចេះចប់ទៀតផង ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងរាវហើយដោះស្រាយមិនចេញត្រូវមកសោកការអាត្មាខ្លួនឯងដែលជាការហួសពេលទៅហើយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីមួយតែងឆ្លើយតបនូវភាពជោគជ័យគ្រាន់គាប់ប្រសើរ និងក្រៅពីនេះនៅមានញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។ការប្រកបការងារមានភាពសុខដុម ហើយលោកអ្នកអាចនឹងត្រូវបានចៅហ្វាយនាយជួយដោះស្រាយបញ្ហាមួយចំនួនឱ្យផង។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសបន្តបន្ទាប់ ៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែង និង ពិសេសមានចិត្តត្រជាក់មិនតបតជាមួយក្រុមមនុស្សខ្លះទើបគ្មានបញ្ហាចោទឡើង។បញ្ហាការងារក្នុងថ្ងៃនេះគឺពុំសូវរលូនល្អទេ ហើយពិសេសឱ្យប្រយ័ត្នកិច្ចការសំខាន់ៗបន្តិចពីព្រោះងាយកើតជាបញ្ហាជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះតែងជួបនូវបញ្ហារាំងស្ទះ និងធ្វើអ្វីមួយមិនអាចធ្វេសប្រហែសបានឡើយពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។ការប្រកបការងារពុំសូវមានការជឿនលឿនទៅមុខផងដែរ គឺមានការថយក្រោយច្រើនជាង ហើយពិសេសអ្នកធ្វើការងារក្រុមហ៊ុនឯកជនងាយកើតជាបញ្ហាគេទម្លាក់កំហុសឱ្យច្រើនថែមទៀត។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសរាល់ឧបទ្រពចង្រៃដែលចូលយាយីត្រូវបានរលត់រលាយចាកចេញទៅឆ្ងាយ ធ្វើឱ្យការរស់នៅមានភាពសុខដុមនិងចម្រើនលូតលាស់គាប់ប្រសើរឡើងវិញ។នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារគ្រាន់ធំដុំឬកិច្ចការសំខាន់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសម ឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕
ឆ្នាំរកា
រាសីធ្លាក់ស្រុតចុះ។ការរស់នៅមានបញ្ហា ល្អក់កករផ្លូវចិត្ត ច្រើន ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយសារតែផលប្រយោជន៍ក្នុងរឿងអ្វីមួយ។នៅថ្ងៃនេះដែរបើលោកអ្នកទំនាក់ទំនងការងារឬចង់ធ្វើអ្វីមួយមិនត្រូវមានក្តីសង្ឃឺមពេកឡើយពីព្រោះថាបញ្ហាខកបំណងនោះក៏មានខ្ពស់ដែរ។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទត្រូវចេះអប់រំខ្លួនឯងទើបជាការល្អដល់ថ្ងៃក្រោយ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ដោយប្រការណាមួយឡើង។ការប្រកបការងារមិនត្រូវយកក្តីច្រណែនឈ្នានីសដាក់ខ្លួនឬ លោភលន់ក្នុងរឿងអ្វីមួយឡើយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំ ជីវិតគ្រួសារតែងមានភាពគាប់ប្រសើរនិងជឿនលឿនទៅមុខ ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ លោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ហើយធ្វើអ្វីត្រូវប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ការប្រកបការងារចូរប្រយ័ត្នសត្រូវលាក់មុខតាមវាយប្រហារដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នា និងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះនាំឱ្យកើតបញ្ហាប្រទាំងប្រទើសនោះមិនតិចឡើយ៕