ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំឱ្យ​ជួប​ស្ថានភាព​លំបាក​ត្រួត​លើ​ជាន់​ថែមទៀត​។​បញ្ហា​ការងារ​តូចធំ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​នា​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ស្រុតចុះ​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ជាដាច់ខាត​។​ការប្រកប​ការងារ បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាចធ្វើ​អ្វី​បានដែរ​គ្រាន់តែ​ងាយ​ទទួលរង​ប៉ះទង្គិច និង​ជួប​បញ្ហា​ច្រើន​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

​ឆ្នាំខាល​

​សី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​សុខដុម និង មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ជួយ​ជ្រោមជ្រែង​វិញ​ខ្លះ ។​ការប្រកប​ការងារ​មានការ​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​វិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​ឱ្យដាច់​ស្រេច​ផងដែរ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​បើ​បានទទួល​ជោគជ័យ​អ្វីមួយ​មិនត្រូវ​អំនួត ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​ទៅវិញ ។​ការប្រកប​ការងារ​មាន​ភាពរលូន​គ្រាន់​គាប់ប្រសើរ ហើយ​បើ​មាន​កិច្ចការងារ​ថ្មីៗ​ផង​តែង​ទទួលជោគជ័យ​។​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង ហើយ​ពិសេស​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ប្រយ័ត្ន​បង្កើតជា​បញ្ហា​ទៅ​គ្រា​ខាងមុខ បន្តទៀត​។​ការប្រកប​ការងារ​លោក​អ្នក​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​បន្តិច ដូចនេះ​បើទោះបី​ធ្វើ អ្វី​ក៏ដោយ​ត្រូវធ្វើ​សន្សឹមៗ​បាន​ហើយ បើ​ពុំនោះ​ផល​លំបាក​អាច​នឹង​ចូល​យាយី​ពិបាក​ក្នុងការ​ទប់ទល់​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មួយចំនួន​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​សោះឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​កុំ​សម្លឹង​ខ្ពស់ និង​ស្រមើល​ស្រ​ម៉ៃ​អ្វី​មិនមែន​ការពិត​ពីព្រោះថា​នេះ​សុទ្ធសឹង​រឿង​ឥតប្រយោជន៍ ហើយ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពិសេស​ការប្រកប​ការងា​រ​វិញ​ងាយ​កើតរឿង​ប្រទាំង​ប្រទើស និង ជម្លោះ​វិ​វ​វាទ​យាយី​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​ទៅរួច​។ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល និង ខ្វាយខ្វល់​ព្រោះ តែ​បញ្ហា​រកាំរកូស កំពុង​កើតឡើង​ឥត​សូវ​ធូរស្បើយ​ឡើយ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​មិនត្រូវ​ឆេវឆាវ​គ្មាន​ហេតុផល ប្រយ័ត្ន​ខ្លួនឯង​ត្រូវ​សោះ​ទីបំផុត​ក្លាយជា​អ្នក​ខុស​ទៅវិញ​។​ការបំពេញ​ការងារ​នៅពេលនេះ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ក្នុង​រឿង​អ្វីមួយ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ និង សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​ចង់​ជួយ​នរណាម្នាក់​ពុំសូវល្អ​ប្រសើរ​ទេពី​ព្រោះ​ធ្វើ​គុណ​ច្រើន​បែរជា​បាន​ទោស និង នាំ​ពល​ទុក្ខ​ដាក់ខ្លួន​ទៀតផង ។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ ​ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាពសុខដុមរមនា​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ធ្វើ​អ្វីមួយ​បាន​ហើយ កុំ​រង់ចាំ​យូរ​ពីព្រោះថា​ពេលវេលា​នេះ​ទឹក​ចាប់ផ្តើម​ស្រក​ចុះ​ហើយ ។​ការប្រកប​ការងារ​លោក​អ្នក​អាច​ប្រកប​កិច្ចការ​ធំៗ​ឬ​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​ឃើញថា​នឹង​ឆ្លើយតប​ច្រើន​នៅពេល​ក្រោយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​ហើយ​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​មួយចំនួន​មកវិញ​។ ​សម្រាប់​គូស្នេហ៍​ក្នុង​រយៈពេល​នេះ បើទោះជា​មាន​អ្នក​ក្រៅ​ចង់​បំបែកបំបាក់​ក៏​ពុំមាន​បញ្ហា​ចោទ​ដែរ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​ខ្លះ ទទួលរង​ផល​លំបាក​យាយី ម្ល៉ោះហើយ ចាំបាច់​ប្រយ័ត្នប្រយែង និង អត់ធ្មត់​តស៊ូ​ទើប​ឆ្លង​គ្រា​លំបាក​នេះ​ទៅរួច​។​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​មនុស្ស​ក្បែរ​ខ្លួន​បង្ក​ការរំខាន ឬ​ធ្វើ​អ្វីមួយ​នាំ​ជួបប្រទះ​ផល​លំបាក ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕