ហោរាសាស្រ្តប្រចាំថ្ងៃ អង្គារ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ និង មានបញ្ហាប្រឈមច្រើនដែលត្រូវពិបាកឆ្លងកាត់។ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុរបង្ហាញផ្លួវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួងផង។ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
ឆ្នាំខាល
រាសីស្រុតចុះ។ថ្ងៃនេះទាំងនៅផ្ទះសម្បែង ឬ ចេញក្រៅផ្ទះគប្បីមានការប្រយ័ត្នប្រយែងបញ្ហាសុខភាពនិងសុវត្តិភាពផ្ទាល់ខ្លួន។ការប្រកបការងារអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺយកភាពត្រជាក់ដាក់ខ្លួន បើពុំនោះនឹងកើតរឿងជម្លោះវិវាទណាមួយជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅ និង មានភាពសុខដុមប្រពៃ ។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយ ហើយងាយមានជម្លោះវិវាទ ដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះទើបប្រសើរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះទោះធ្វើអ្វីលោកអ្នកត្រូវសន្សឹមៗមើលគេឯងនិងមិនត្រូវមើលងាយសត្រូវឡើយបើពុំនោះងាយត្រូវគេវាយប្រហារដោយប្រការណាមួយផង។ទោះបីយ៉ាងណាក្តីការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នការសម្រេចចិត្តអ្វីមួយពីព្រោះងាយមានកំហុសឆ្គងនិងមានបញ្ហាណាស់។សម្រាប់មុខជំនួញជួញដូរនៅថ្ងៃនេះងាយថយក្រោយ ហើយក៏ពុំមានការរីកលូតលាស់ទៅមុខដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នាពេលនេះបើមានក្រុមមនុស្សជំពាក់ប្រាក់កាសជាឱកាសល្អបំផុតសម្រាប់ការទារព្រោះថាអាចសម្រេចគាប់បំណងនោះក៏មានខ្ពស់ណាស់ដែរ។ក្នុងថ្ងៃនេះរាល់សម្ពាធទាំងឡាយបានធូរស្បើយ ហើយបើលោកអ្នកមានបំណងចង់ធ្វើអ្វីមួយក៏ពេញដៃពេញជើងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ការប្រកបការងារលោកអ្នក មិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបានផលតិចទៅតាមនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។ រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ចងស្ពានមេត្រីឬចង់ចូលស្តីដណ្តឹងនរណាម្នាក់ក៏ជាពេលវេលាមួយល្អដែរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំល្អប្រសើរទេគឺទទួលរងការប៉ះទង្គិចពាក្យសម្តីជាមួយក្រុមមនុស្សទាំងនៅក្បែរខ្លួនឬសូម្បីតែពីចម្ងាយក្តី។ការប្រកបការងារវិញមានការរកាំចិត្តច្រើន ម្ល៉ោះហើយទាល់តែចេះអត់ធ្មត់ក្នុងកិច្ចការងារបន្តិចទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ រីឯសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តចង់ងាករេប្រយ័ត្នកើតជាជម្លោះវិវាទហើយនាំសោកស្តាយនៅពេលក្រោយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ថ្ងៃនេះឃើញថាការរស់នៅងាយជួបរឿងរាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬក្រុមមនុសុ្សភាគច្រើនអាណិតស្រឡាញ់ជានិច្ច។ការប្រកបការងារវិញផ្តល់ផលល្អក្នុងការទំនាក់ទំនង ឬដាក់ពាក្យធ្វើការអ្វីមួយតែងសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយចង់ពឹងពាក់ ឬទំនាក់ទំនងអ្វីមួយជាមួយអ្នកដទៃតែងទទួលនូវផលគ្រាន់ជាទីគាប់ចិត្ត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការធ្វើកិច្ចការងារអ្វីដែលសំខាន់ឬចុះបំពេញកិច្ចការងារអ្វីមួយដែលថ្មីផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសមម្ល៉ោះហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តអញ្ចឹងដែរ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់ឡើង។ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាច្រើនសព្វមួយដង៕
ឆ្នាំកុរ
រាសីស្រុតចុះនៅថ្ងៃនេះបញ្ហាមួយចំនួនដែលកើតមានឡើងនឹងកាន់តែពិបាកនិងជួបនូវរឿងរាវជាន់កបន្ថែទៀត ម្ល៉ោះហើយគប្បីអត់ធ្មត់តស៊ូទើបប្រសើរ។ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាសនិងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕