ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៧រោច​ ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​បញ្ហា​រដិបរដុប និង​រឿង​រាវ​យាយី​ច្រើនជាង​សព្វមួយដង ។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ឆ្លងកាត់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត ឬ​ចរចា​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការរស់នៅ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទាំង​រឿង​ផ្ទាល់ខ្លួន​និង​ក្រុមគ្រួសារ​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ខុស​នោះ​នាំឱ្យ​បាត់បង់​ច្រើនជាង​ទទួលផល​។​សម្រាប់​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូចជា​ទី​ពេញចិត្ត​។​ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើតការ​រកាំចិត្ត និង​មានការ​ខ្វែងគំនិត​គ្នាច្រើន ៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​លូតលាស់​ឈានទៅ​មុខជា​លំដាប់ និង​ក្រុមមនុស្ស​ក៏​អាណិត​ស្រឡាញ់​ចូលចិត្ត​ដែរ​។​ការប្រកប​ការងារ​បើ​លោកអ្នក ចង់ ជួបចរចា​ជាមួយ​នរណាម្នាក់​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​រឿង​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងការ​រស់នៅ​លោកអ្នក​តោង​ចេះ​ដាស់តឿន​នូវ​រាល់​កំហុស​ខ្លួនឯង និង​ក្រៅពីនេះ​បើ​មាន​បញ្ហា​ត្រូវ​ចេះ​ដោះស្រាយ​ទើប​ជីវិត​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ភាព​ភ្លឹ​ថ្លា​ជាង​នេះ​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​គឺ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​រោគ​ចង្រៃ​យាយី ឬ​បើកបរ​យានយន្ត​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទើប​ចៀសផុត​គ្រោះ​មួយចំនួន​យាយី​។​ចំពោះ​ការប្រកប​ការងារ​វិញ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មានការ ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មានការ បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​មានដំណើរ​ជីវិត​រលូន​ល្អ និង​ទោះ​ធ្វើ​អ្វីមួយ​ក៏មាន​ភាព​សុខ​ស្រួល​ពុំមាន​ឧបសគ្គ​ច្រើ​នាំ​ពិបាក​ដោះស្រាយ​ឡើយ​។​លោកអ្នក​គប្បី​សម្រុក​ការងារ​នាពេលនេះ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​មាន​ច្រើន​ដែល​កំពុង​រង់ចាំ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំ​នូ​ញ​ធំៗ​ទៅរួច​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ឡើង​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់ ចង្រៃឧបទ្រព និង ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​រលីង​នោះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ឡើងវិញ​។​ការប្រកប​ការងារ​ឃើញថា​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​កិច្ចការ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​មានរឿង​អ្វី​ក៏ដោយ​មិន​ត្រូវយក​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តៅក្រហាយ​បញ្ចេញ​មក​ច្រើនពេក ហើយ​ពិសេស​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ទើប​រឿង​រាវ​អាច​ងាយ​ដោះស្រាយ​ចេញទៅ​វិញ​។​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​ទាល់តែ​ឆាប់​បញ្ចប់រឿង​រាវ​រកាំរកូស និង​ការ​ប្រចែប្រចណ្ឌ​ខុស​រឿង​ទើប​នៅក្នុង​គ្រួសារ​មាន​សុភមង្គល​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​ដោយសារ​សម្ពាធ​ផ្លូវ​អារម្មណ៍ និង​ប្រាក់កាស​ជួប​បញ្ហា​ខ្វះមុខខ្វះក្រោយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​។​លោកអ្នក​មិនត្រូវ​ចេះតែ​ពឹងពាក់​ខ្ចី​អ្នកដទៃ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​វ័ណ្ឌក​ដោយសារ​រកប្រាក់​សង​គេ​មិន​រួច​។​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ខ្វាយខ្វល់ និង ធ្វើ​អ្វី​តែងមាន​បញ្ហា​យាយី​ច្រើន​។​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​តែង​ខកបំណង​ខ្លះៗ​នាំ​មិនសូវ​សុខ​ស្រួល​ចិត្ត​សោះឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត​។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕