ហោរាសាស្រ្តប្រចាំថ្ងៃ ព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ការសម្រេចចិត្ត​រឿង​សំខាន់ ឬ​ណាត់​ជួបចរចា​តែង​មិន​ទទួលជោគជ័យ​ដូច​គាប់​បំណង​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ឆ្លងកាត់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​រោគ​ចង្រៃ​យាយី ឬ​បើកបរ​យានយន្ត​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទើប​ចៀសផុត​ផល​លំបាក​មួយចំនួន​យាយី​។​ចំពោះ​ការប្រកប​ការងារ​វិញ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មានការ ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មានការ បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំខាល​

​រាសី​ធ្លាក់​ស្រុតចុះ​។​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស ឬ​ទាក់ទិន​នឹង​កិច្ចការ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ឱ្ស​សប្បាយចិត្ត ហើយ​ការធ្វើ​អ្វីមួយ​តែង​ហុច​ផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក ចង់ ជួបចរចា​ជាមួយ​នរណាម្នាក់​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​រឿង​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​រក្សា​សេចក្តីសុខ និង​មិនត្រូវ​បង្កបញ្ហា​មក​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​ចូល​យាយី​ជាង​សព្វមួយដង​។​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​នៅពេល​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិតពិចារណា​ឱ្យបាន​ល្អ​ពីព្រោះ​ថាបើ​សម្រេចចិត្ត​ត្រូវ​នោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ផល​អាក្រក់​ក៏​តែង​ផ្តល់​មកវិញ​ទៅតាម​នោះដែរ​។​សម្រាប់​កិច្ចការ​ការងារ​ពុំ​ឃើញ​មាន​អ្វី​ប្រែប្រួល​ប្តូរ​ផា្ល​ស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ក្នុង​រយៈ​ពេលនេះ​ការធ្វើ​ជំនួញ​តូចធំ លោកអ្នក​ជួប​នូវ​បញ្ហា​ស្មុគស្មាញ​ច្រើន ហើយ​ពិសេស​ទំនិញ​ជួញដូរ​អ្នកខ្លះ​បញ្ចេញ​មិន​ចេញ​ទៀតផង​។​ បញ្ហា​ស្នេហា​ជួប​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​បន្តិច ហើយ​បើ​មាន​ស្នាម​ប្រេះស្រាំ​ស្រាប់​ផង​ងាយ​បែកបាក់​ជាង​សព្វមួយដង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលបាន​នូវ​របស់​មិនល្អ​ណាមួយ​ចូលមក​ក្បែរ​ខ្លួន​ធ្វើឱ្យ​ពិបាក​ទទួល និង​មាន​បញ្ហា​ច្រើន​ផង​។​ការប្រកប​ការជួប​នូវ​ឧបសគ្គ​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងការ​រស់នៅ​លោកអ្នក​តោង​ចេះ​ដាស់តឿន​នូវ​រាល់​កំហុស​ខ្លួនឯង និង​ក្រៅពីនេះ​បើ​មាន​បញ្ហា​ត្រូវ​ចេះ​ដោះស្រាយ​ទើប​ជីវិត​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ភាព​ភ្លឹ​ថ្លា​ជាង​នេះ​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​គឺ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការល្អប្រសើរ​ជាង​មុន ហើយ​ធ្វើ​អ្វី​ក៏​ភ្លឺ​ថ្លា​ផងដែរ​។​ចំពោះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​អាច​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ​ផង​។​ ​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រសើរ ដូចនេះ​មិន​ថា​ជា​បញ្ហា​ការងារ​ឬ​ប្រាក់កាស​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ប្រែ​មក​ធូរ​កាយ​សប្បាយចិត្ត​បន្តិច​វិញ​ក្រោយពី​ជួប​នូវ​បញ្ហា​ទុក្ខលំបាក​នា កន្លងមក​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​ទោះ​ប្រកបការងារ​តូចធំ​កិច្ចការ​ចូលមក​មាន​ភា​ព​ប្រសើរ​គួរសម​ហើយ​បើ​លោកអ្នក​ស្រវាស្រទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នកធ្វើ​ជំនួញ​តែង​ហុច​ផល និង​ទទួល​ប្រាក់ចំណេញ​គ្រាន់​ពេញចិត្ត ។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ និង ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​កិច្ចការងារ​ត្រូវបាន​គេ​តម្លើង​តំណែង​ផង​។​សម្រាប់​ពេលវេលា​ល្អ​របស់លោក​អ្នក​គឺ​ម៉ោង ១,០០-២,៥៩​វិនាទី​រសៀល​។​បើ​មានការ​ប្រកប​កិច្ចការងារ​តែងមាន​ភ្លើង​ខៀវ​និង​មាន​ភាពរលូន​ល្អ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕