ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០៧ ខែ មីនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ជាង​សព្វមួយដង ។​ក្រៅពីនេះ​អាច​ត្រូវ​ចៅហ្វាយនាយ ឬ សូម្បីតែ​អ្នកដទៃ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ចាក​ចេញពីផ្ទះ​ទោះ​ពុំមាន​ឧបសគ្គ ឬ​បញ្ហា​មិនល្អ​ចូល​យាយី​ពិតមែន​តែបើ​ចង់​ពឹងពាក់​នរណាម្នាក់​ក៏​តែង​ពុំ​សម្រេច​ជោគជ័យ​ដូច​បំណង​នោះឡើយ​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ដែរ ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា គំនិត​ប្រាជ្ញា​ឈ្លាសវៃ​ទោះ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​អាច​ពុះពារ​ស​ម្រ​ច​ដូច​គាប់​បំណងប្រាថ្នា​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​លក្ខណៈ​ពេញដៃ​ជើង​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​គ្រាន់​បាន​មួយ​ចាយវាយ​ទប់ទល់​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ការរស់នៅ លោកអ្នក​ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​បើ​លោកអ្នក​ទទួលជោគជ័យ​អ្វីមួយ​ហើយ ចូរ​កុំ​មានចិត្ត​អួត​ក្អេងក្អាង​ឱ្យសោះ ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រុងចម្រើន​លូតលាស់ និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ការ​ពោល​ពាក្យសម្តី​លោកអ្នក មិនត្រូវ សម្តី​តូច សម្តី​ធំ ច្រើនពេក​ឡើយ បើ​ពុំ​នោះទេ​ងាយ​ផ្ទុះ​ជា​រឿង​រាវ​រីក​រាល​ដែល​អាច​ឈានដល់​ការ​ហែកហួរ​គ្នា​កើតឡើង ។​ការប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ចំណែកឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ស្តិ​ត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​ច្រើន​បន្តិច​។​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​ស្មុគស្មាញ ម្ល៉ោះហើយ​បញ្ហា​មួយចំនួន​បើ​ពុំ​ចេះ​ដោះស្រាយ​ទេ​ពិតជា​មានរឿង​រាវ​មិនចេះចប់​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បញ្ហា​មួយចំនួន​ដែល​កើតមានឡើង​នឹង​កាន់តែ​ពិបាក និង​ជួប​នូវ​រឿង​រាវ​ជាន់ក​បន្ថែ​ទៀត ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​ប្រាក់កាស និង​បញ្ហា​ចាញ់​ប្រៀប​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​អ្វីមួយ​ដោយ​មិនបាន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​ត្រូវ​ខាតបង់​អស់ទ្រព្យ​ពី​ខ្លួន​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​កើត​តែ​បញ្ហា​ល្អក់កករ​ដាក់គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់ ឬ ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ឬ​ដាក់ពាក្យ​ធ្វើការ​អ្វីមួយ​តែង​សម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នាពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​គោរព​គេឯង និង​មិនត្រូវ​រំលោភ​អ្នកដទៃ​នាំ​ជួប​ផល​លំបាក​នាពេល​ក្រោយ​វិញ​។​ក្នុងពេល​នេះដែរ​លោកអ្នក​នៅមាន​រឿង​រាវ​ខ្លះ បាំង​ភ្នែក បាំង​ច្រមុះ នៅឡើយ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។ ​សម្ព័ន្ធ​ស្នេហា​អាចមាន​អ្នក​ចូលមក​ចងសម្ព័ន្ធ​តែ​ក៏​ឱ្យ​ប្រុងប្រយ័ត្ន​ប្រយ័ត្ន​ពីព្រោះថា​ផល​អាក្រក់​មាន​ច្រើនជាង​ល្អ​៕