ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៥ ខែ មីនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។សម្រាប់ស្ត្រីអាចសម្រុកអ្វីមួយពេញទីបានហើយ ពីព្រោះថាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច ។ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។ គូស្វាមីភរិយាមានភាពល្អូកល្អិនគ្នាប្រសើរឡើងវិញ ហើយមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវផ្តល់ផលល្អក្នុងការសម្រេចចិត្តអ្វីមួយ ហើយបើរឿងរាវខ្លះអស់សង្ឃឹមហើយក៏អាចទទួលជោគជ័យមកវិញផង ។ការបំពេញកិច្ចការងារវិញបើលោកអ្នកចង់ចាប់ផ្តើមនៅថ្ងៃនេះគឺល្អគួរសមពីព្រោះទោះផ្លែផ្កាថ្ងៃនេះអាក្រក់ក្តីតែនៅថ្ងៃខាងមុខនឹងទទួលផលល្អពីវាវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីៗច្រើនតែទទួលលទ្ធផលល្អតែដំបូងៗប៉ុន្តែនៅពេលបើពុំចេះពូនជ្រោយនឹងជួបបញ្ហាដួលរំលំនៅរយៈពេលយួរអង្វែងជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំខាល
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយក៏ដោយតោងតែប្រយ័ត្នប្រយែង និងពិសេសមិនត្រូវធ្វើរឿងអ្វីមួយសំខាន់ឡើយ។ថ្ងៃនេះដែរបើមានការប្រកបការងារគឺមិនសូវចុះសម្រុងជាមួយក្រុមការងារ និងងាយកើតរឿងរាវណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវសប្បាយចិត្តសប្បាយកាយនោះឡើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ថ្ងៃនេះលេចចេញនូវបាតុភាពមិនល្អខ្លះយាយី ហើយត្រូវចេះប្រើបញ្ញាដោះស្រាយទើបជាការល្អប្រពៃបំផុត។ក្នុងពេលនេះបើទោះបីមានការសម្រាកកាយ ច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំរោង
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមិនសម្រេចដល់គោលដៅ និងផលឆ្លើយតបក៏មិនដូចក្តីប្រាថ្នាឡើយ ។លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើម និងមានការរីកលូតលាស់ជាងនេះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ ចំពោះគូស្នេហាប្រុសស្រីមួយរយៈពេលនេះឱ្យប្រយ័ត្នអ្នកទី៣ចូលមកជ្រៀតជ្រែក៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុមនិងចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្ត្រីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ និងមានសុភមង្គលក្នុងគ្រួសារទៀតផង៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយត្រូវមានចិត្តត្រជាក់ ហើយដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានឡើយបើពុំនោះនាំជះផលអាក្រក់នាពេលក្រោយប៉ុណ្ណោះ។ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ម្ល៉ោះហើយត្រូវចេះចាត់ចែង និង ប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមែ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគួរប្រយ័ត្នប្រយែង ហើយយកល្អរង់ចាំឆ្លងដល់សប្តាហ៍ក្រោយវិញប្រសើរជាង។ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វាក្នុងសប្តាហ៍ក្រោយនេះមានសំណាងជាងអ្នកកើតឆ្នាំដទៃទៀតដោយសារថាឆ្លងចូលដួងរាសីខែខ្ពស់ត្រដែត ម្ល៉ោះហើយដំណើរជីវិតបានផ្លាស់ប្តូរមកប្រសើរឡើងជាងនេះវិញ។ការប្រកបការងារវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅចំពោះស្ត្រីលោកអ្នកត្រូវយកចិត្តទុកដាក់ដល់មនោសញ្ចេតនាស្វាមីខ្លះផងដើម្បីចៀសវាងនូវការឈ្លោះវិវាទដោយមិនសមទំនងណាមួយឡើង។នៅថ្ងៃនេះឃើញថាទោះធ្វើអ្វីក៏ដោយតែងមានក្រុមមនុស្សជួយជ្រែង និងអាណិតស្រឡាញ់ជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពលូតលាស់ទៅមុខ ហើយបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងផងគាប់ប្រពៃ៕
ឆ្នាំច
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះបើទោះបីដួងរាសីធ្លាក់ស្រុតចុះក៏ដោយ ប៉ុន្តែបើមានការប្រយ័ត្នប្រយែងបញ្ហាតូចធំក៏លោកអ្នកអាចឆ្លងកាត់ ឬដោះស្រាយបានយ៉ាងធូរទៅវិញដែរ។ទាំងស្ត្រីបុរសដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះចូរប្រយ័ត្នប្រយែងទៅលើបញ្ហារោគ ជំងឺ និង គ្រោះចាញ់បោកគេបន្តិចពីព្រោះថាងាយកើតឡើងណាស់។ការប្រកបការងារ លោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ ទំនាក់ទំនងស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕