ទេវតា​ទ្រព្យ​កត់​ឈ្មោះ​អ្នក​កើត​ឆ្នាំ ៣ នេះ ដល់​ពេល​ទទួល​លាភ​សំណាង​ក្នុង​រយៈ​ពេល ១០ ​ថ្ងៃ​ខាង​មុខ

នៅ​ចន្លោះ​ពេល ១០ ថ្ងៃ​ខាង​មុខ​នេះ ពោលពី ១៥ ដល់ ២៥ ឧសភា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ហោរាសាស្រ្ត​គឺ​ពួក​គេ​ដល់​ពេល​ទទួល​បាន​លាភ​សំណាង មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​កើន​ទ្រព្យ​ខ្ពស់​ជាង​ឆ្នាំ​ដទៃ៖

អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ)

1

អ្នក​កើត​ឆ្នាំ​ថោះ រមែង​ជា​មនុស្ស​ដែល​មាន​ចរិត​សុភាព​រាបសា ហើយ​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន​នៅ​ជុំវិញ​ខ្លួន។ ជីវិត​មនុស្ស​អ្នក​កើត​ឆ្នាំ​ថោះ​នេះ មិន​លោភលន់​ចង់​មាន​បាន​ខ្លាំង​ពេក​នោះ​ទេ តែ​ជា​រឿយៗ​សំណាង​ច្រើន​តែ​កើត​មាន​ដល់​ពួក​គេ។

តាម​ហោរាសាស្ត្រ​អ្នក​កើត​ឆ្នាំ​ថោះ នៅ​ចន្លោះ​ពេល ១០ ​ថ្ងៃ​ខាង​មុខ ពួក​គេ​នឹង​ប្រែ​បញ្ហា​ក្លាយ​មក​ជា​លាភ ដោយ​នឹង​ជួប​ពេលវេលា​និង​ឱកាស​ល្អ​ច្រើន ហើយ​អាច​បង្កើន​ប្រាក់​ចំណូល​ជា​ច្រើន។ មនុស្ស​នេះ​ឈ្លាសវៃ​ណាស់ បើ​មាន​ឱកាស​ហើយ រមែង​មិន​ងាយ​ឲ្យ​របូត​ផុត​ពី​ដៃ​ឡើយ។

អ្នក​កើត​ឆ្នាំ​វក (ស្វា)

2127_con Giap Hien Luong Phunutoday0 0912

 

ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម មិន​ខ្លាច​នឹង​ការ​ប្រឈម​ឧបសគ្គ។ ពួក​គេ​មាន​បុគ្គលិកលក្ខណៈ​រឹងមាំ អាច​ធន់​នឹង​ការ​រស់នៅ​ក្នុង​ការ​លំបាក ហើយ​តែងតែ​គិត​វិជ្ជមាន​ជានិច្ច​ក្នុង​ជីវិត។

គួបផ្សំ​នឹង​អំណោយទាន​ពី​ធម្មជាតិ​នេះ​ដែរ សម្រាប់​អ្នក​កើត​ឆ្នាំ​វក នៅ​កំឡុង​ឆមាស​ទី ២ ឆ្នាំ ២០២១ រយៈ​ពេល ១០ ​ថ្ងៃ​ខាង​មុខ​នេះ ពួក​គេ​ក៏​ដល់​ពេល​ទទួល​បាន​លាភ​សំណាង​ពី​ទេវតា​ទ្រព្យ​ហើយ។ អាជីព​ការងារ និង​ជំនួញ​រកស៊ី​របស់​អ្នក​កើត​ឆ្នាំ​វក នឹង​រីកសាយ​ក្លាយ​ទៅ​ជា​ទ្រព្យ​ដែល​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក​របស់​ពួក​គេ​ទៅ​ទៀត។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

3

ជា​មនុស្ស​ដែល​មិន​ចេះ​រង់ចាំ​ឱកាស ​តែ​ជីវិត​របស់​ពួក​គេ​គឺ​ចេះ​ទៅ​កែច្នៃ​បង្កើត​ឱកាស​ដោយ​ខ្លួន​ឯង។ អ្នក​កើត​ឆ្នាំ​រកា មិន​សូវ​កើត​មក​ក្នុង​គ្រួសារ​ដែល​មាន​បាន​ពី​ដើម​មក​ឡើយ តែ​ពួក​គេ​រមែង​អាច​ធ្វើ​ឲ្យ​គ្រួសារ​នោះ​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ខាង​មុខ​បាន។

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​រកា នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ខាង​មុខ អាច​រាប់​ថា​ជា​សំណាង​បើក​ឆាក​នៅ​ឆមាស​ទី ២ សម្រាប់​ពួក​គេ ដោយ​មាន​គេ​ប្រាប់​មក​ឲ្យ​អ្នក​ត្រៀម​ខ្លួន​ឲ្យ​ហើយ​ទៅ ដើម្បី​ទទួល​យក​ភាព​រីករាយ ទាំង​ទ្រព្យ​និង​សុភមង្គល​ផ្លូវ​ចិត្ត​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​កំឡុង​ពេល​នោះ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា​ ក៏​មាន​លាយឡំ​បញ្ហា​បន្តិចបន្តួច​ដែរ តែ​មិន​ជា​ធំ​ដល់​ថ្នាក់​គ្រប​លាភ​ជិត​នោះ​ទេ៕