ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៩កើត​ ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​បើទោះបី​ដួង​រាសី​ខែ​ស្រុតចុះ​បែបណា​ក្តី ប៉ុន្តែ​បើ​លោកអ្នក​មានការ​តាំងចិត្ត​ធ្វើការ​នោះ​ឃើញថា​ផល​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច ។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅ​សប្តាហ៍​នេះ​ស្ថិតនៅក្នុង​ខែ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​តោង​តែ​ធ្វើ​ចិត្ត និង មានការ​អត់ធ្មត់​ទើប​ឆ្លង​ផល​លំបាក​ទាំងនេះ​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស​និង​ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ចាប់​តាំងតែ​ពី​ដើមខែ​មិថុនា​នេះ​មក​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ទាំង​ការលេង​ហ៊ុន ចរចា ទំនាក់ទំនង​អ្វីមួយ​ជាដើម​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ជួប​បញ្ហា​រកាំចិត្ត​និង​អាច​កើតរឿង​រាវ​មួយចំនួន​ថែមទៀត ហើយ​ពិសេស​ក្លាយជា​ជម្លោះ​យូរអង្វែង​ផង​។​ការប្រកប​ការងារ​តែង​រាំងស្ទះ និង​មាន​បញ្ហា​ចូលមក​យាយី​ធ្វើឱ្យ​រកាំចិត្ត​ច្រើនជាង​សព្វមួយដង ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​បញ្ហា​ក្តី​ច្រណែនឈ្នានីស​ឬ​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ច្រើនតែ​ក៏​ងាយ​ត្រជាក់ចិត្ត​ចំពោះ​គ្នា​វិញ​ដែរ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់ ហើយ​ក្រុមមនុស្ស​ក៏​តែង​អាណិត​ស្រឡាញ់​ច្រើន​ដែរ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ជួបចរចា​ក្នុង​រឿង​អ្វីមួយ​អាច​ចាប់ផ្តើមបាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​ជំនួញ​តូចធំ​លោកអ្នក​បើ​ចង់​បន្ថែម​ដើមទុន​ក៏​អាច​ផ្តល់​ផ្លែផ្កា​ល្អៗ​មកវិញ​ជាង​អាក្រក់​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ការប្រកប​ការងារ ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប និង មាន​បញ្ហា​ច្រើន​ចូល​យាយី​នាំ​ជួប​ស្ថានភាព​លំបាក​។​សម្រាប់​ថ្ងៃនេះ​ដែរ​បញ្ហា​ការងារ បញ្ហា​ផ្ទាល់ខ្លួន គឺមាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​គាប់​បំណង​ត្រឡប់មកវិញ​។​ថ្ងៃ​នេះដែរ​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​ដោយ​អាច​ប្រកប​របរ​ថ្មីៗ​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​កាន់តែ​ប្រសើរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការនិយាយ​គ្នា​អំពី​គម្រោង​អាពាហ៍ពិពាហ៍​ហើយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​ព្រោះ​កាលបើ​មាន​សម្តី​និយាយ​ជ្រុលជ្រួស​លើ​សិទ្ធ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ក​ជា​ទំនាស់​វិវាទ​ឡើង​។​ការប្រកប​ការងារ​នា​ថ្ងៃនេះ​វិញ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​ថយក្រោយ​កើតជា​បញ្ហា​ជាមួយ​ក្រុមការងារ​ថែមទៀត ។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ ​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូតលាស់​ទៅមុខ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​សម​ដូច​ប្រកប​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អាស្រ័យទៅលើ​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​ដោះស្រាយ​គ្រាន់​ស្រួលខ្លួន​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​ដែរ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំច​

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​បើ​ពុំមាន​ការប្រយ័ត្នប្រយែង​នោះទេ​ងាយ​កើតជា​រឿង​រាវ​ជះ​ផល​អាក្រក់​កើតឡើង​ហើយ​។​ម្ល៉ោះហើយ​ត្រូវ​ចេះ​មើល​ស្ថានការណ៍​និង​បត់បែន​តាម​ពេលវេលា​កាន់តែ​ប្រសើរ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិន​ថា​ទៅ​ទីណា តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ហើយ​ពិសេស​ងាយ​យល់​ខុស​ទៀតផង​។​ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​ត្រូវ​ក្រុម​មនុ​សុ្ស​បង្កបញ្ហា​ឬ ខឹងសម្បា​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​គេ​អាច​កើតជា​គំនុំ​ដោយសារតែ​សម្តី​មិនចេះ​ទប់​ផង​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕