Wow! ឆ្នាំទាំង៣នេះ បើឧស្សាហ៍នៅផ្ទះ ខែក្រោយនេះមានរង្វាន់និងលាភធំចូល!

ជាការពិតណាស់នៅថ្ងៃនេះ គ្រូហោរដ៏ល្បីនៅប្រទេសចិន បានទស្សនាយថា មនុស្ស​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៣​ខាងក្រោមនេះ ទទួលបានរង្វាន់ និងលាភធំចូលនៅខែក្រោយនេះ ប្រសិនបើអ្នកឧស្សាហ៍នៅផ្ទះ។ ដែលឆ្នាំទាំង៣នោះរួមមាន៖

ម្សាញ់៖ លោក​អ្នក​អាចនឹង​មាន​គេ​ជូន​វត្ថុ​មាន​តម្លៃ​មិន​ធ្លាប់​មាន បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ តែអ្វីដែលសំណាងធំបំផុតនោះគឺអ្នកដែលមានការងារឬមុខរបរដែលធ្វើនៅផ្ទះខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

វក៖ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហារស័ព្ទ ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ហើយបើខែនេះអ្នករៀបចំខ្លួន និងនៅផ្ទះបានល្អ នៅខែក្រោយនេះអ្នកអាចនឹងមានលាភធំចូលទៀតផង។

មមី៖ នៅខែក្រោយនេះទ្រព្យសម្បត្តិរបស់អ្នកនឹងកាន់តែកើន​ឡើង ជាពិសេសសម្រាប់អ្នកដែលប្រកបរបររកសុី និងមានអតិថិជនចូលមកកាន់តែច្រើនឡើងៗ ហើយអាចនឹងឈ្នះរង្វាន់ធំដោយសារការផ្សងសំណាងទៀតផង៕