ឆ្នាំម្សាញ់៖ កន្លះឆ្នាំ២០២២នេះ អ្នកបានជួបឧបសគ្គជាច្រើន តែនៅពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ឆ្នាំរកា៖ ថ្វីត្បិតតែកន្លះឆ្នាំមក២០២២នេះអ្នកជួបឧបសគ្គច្រើនបន្ដិចក៏ពិតមែន តែពេលនេះទេវតាបានបើកផ្លូវជីវិតអ្នកឲ្យសិរីសួស្តី ហើយដំណើរជីវិតមានភាពសុខដុម នៅចន្លោះពេលនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។
ឆ្នាំមមី៖ ការលំបាករបស់អ្នកនៅកន្លះឆ្នាំ២០២២នេះ ពេលនេះលែងមានទៀតហើយ ព្រោះពេលនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំរោង៖ កន្លះឆ្នាំ២០២២នេះ អ្នកជួបការលំបាកមិនស្ទើរនោះទេ សឹងតែពេលខ្លះតស៊ូមិនចង់បានផង តែពេលនេះលោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងចាប់ពីពេលនេះតទៅ។
ឆ្នាំមមែ៖ ការលំបាក់កន្លះឆ្នាំ២០២២នេះ លែងមានទៀតហើយ ពោលគឺនៅអំឡុងពេលនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីពេញចិត្តផងដែរ៕