ខ្លាំងណាស់! គ្រូហោទាយថាឆ្នាំខាល,ម្សាញ់,រោង,រកានិងឆ្នាំច ឲ្យតែមានចិត្តធ្វើរឿងនេះនឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត!
យោងការគេហទំព័រចិន ដែលចុះផ្សាយពីហោរាសាស្រ្ត ដែលមានគ្រូទាយល្បីឈ្មោះជាអ្នកមើលជើងលេខបានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះយ៉ាងដូច្នេះថា ឆ្នាំទាំង៥ខាងក្រោមនេះ នៅថ្ងៃអនាគតនឹងក្លាយជាអ្នកមានស្ដុកស្ដម ប្រសិនបើអ្នកទាំងពីរនោះមានគំនិតចេញជួយអ្នកដទៃនៅក្នុងខ្លួន។ ក្នុងនោះរួមមាន៖
ឆ្នាំខាល៖ អ្នកចាំបាច់ត្រូវតែមានចិត្តក្នុងការជួយអ្នកដទៃ ពិសេសបងប្អូន ដូច្នេះនៅពេលអនាគតដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូចនេះលោកអ្នកអាចសម្រុកការងារ និងរបររកស៊ីជួញដូរវិញ មិនមានអ្វីមករាំងស្ទះ តាមយាយីឡើយ ។
ឆ្នាំម្សាញ់៖ បើនៅកំឡុងពេលនេះអ្នកកំពុងតែមានចិត្តជួយបងប្អូនក្រុមគ្រួសារដែលនៅជុំវិញខ្លួន នោះនៅថ្ងៃអនាគត លោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសុខច្រើន និងសម្រេចគ្រប់កិច្ចការងារទាំងឡាយទៀតផង។
ឆ្នាំរោង៖ ទោះបីកំឡុងពេលនេះអ្នកកំពុងតែខ្វះខាត់បន្ដិចមែន តែចាំបាច់ត្រូវតែមានចិត្តជួយបងប្អូនក្រុមគ្រួសារ ព្រោះផ្ដល់នឹងជួនអ្នកនៅថ្ងៃអនាគត ឲ្យមានរាសីឡើងខ្ពស់ ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញខ្លាំងកប់ពពក។
ឆ្នាំរកា៖ បើកំឡុងពេលនេះអ្នកមានចិត្តជួបបងប្អូនក្រុមគ្រួសារ អធ្មត និងបងប្អូន នោះនៅថ្ងៃអនាគត រាល់ការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច និងមានប្រាក់ហូរចូលច្រើនៗទៀតផង។
ឆ្នាំច៖ អ្នកចាំបាច់ត្រូវតែធ្វើល្អ និងចេះជួយធុរៈបងប្អូន ក្រុមគ្រួសារ នៅកំឡុងពេលនេះ នោះនាថ្ងៃអនាគត ការប្រកបរបររកស៊ីជួញដូររបស់លោកអ្នកនឹងមានការចម្រើនលូតលាស់ហើយពេលផ្លាស់ប្តូរកន្លែងលក់ដូរឬធ្វើការអ្វីមួយតែងផ្តល់ផលល្អជាក់ជាមិនខាន៕