ហោចិនបានទស្សទាយនៅថ្ងៃនេះថា មនុស្សដែលកើតឆ្នាំទាំង៣នេះនៅអាយុ៤០នឹងក្លាយជាសេដ្ឋី!

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ស្ដេចហោរាសាស្រ្តដ៏ល្បីក្នុងប្រទេសចិន បានធ្វើការទស្សទាយ មើលជើងលេខឃើញថាមនុស្សដែលកើតឆ្នាំទាំងបីខាងក្រោមនេះ នៅពេលចូលដល់វ័យ៤០ឆ្នាំ និងជួបលាភធំអាចនឹងក្លាយជាសេដ្ឋីភ្លាមៗទៀតផង។ ក្នុងនោះមាន៖

ឆ្នាំរកា៖ ពង្សយក្យប្រុស ជាមនុស្សឆេវឆាវប៉ុន្ដែឆាប់យល់សភាពការណ៏ បត់បែនតាមកាលៈទេសៈ និងមានភាពអង់អាចក្លាហាន។ អ្នកជាមនុស្សដែលមានគោលដៅច្បាស់លាស់ ទៅថ្ងៃមុខ អ្នកនឹងទទួលបានភាពជោគជ័យជាក់ជាពុំខាន។ អ្នកកើតឆ្នាំរកា គាត់មានវិធី និងយុទ្ធសាស្រ្ដជាច្រើន សម្រាប់ធ្វើប្រាស្រ័យទំនាក់ទំនងទៅមនុស្សជុំវិញខ្លួន។ គាត់ចេះក្ដាប់និង ឆក់យកឱកាស សមស្របតាមពេលវេលាដែលអំណោយផល។ លុំដល់អាយុ៤០ឆ្នាំ គេនិងប្រែខ្លួនទៅជាសេដ្ឋីនីជាក់ជាពុំខាន។

ឆ្នាំកុរ៖​ ជាឆ្នាំដែលនៅក្រោយគេបង្អស់ អ្នកពិតជាសំណាងខ្លាំងណាស់ ព្រោះថាមានអ្នកស្រលាញ់ និងចូលចិត្ដរូបអ្នកច្រើន អ្នកជាមនុស្សដឹងខុសដឹងត្រូវ។ អ្វីដែលអ្នកធ្វើ ហើយគិតប៉ងប្រាថ្នា ថ្ងៃណាមួយនឹងជូនរូបអ្នកទៅរកជីវិតដ៏ជោគជ័យ។ នៅអាយុ៤០ឆ្នាំ អ្វីដែលរូបអ្នកគិតនិង ចេញជារូបរាង ហើយវាផ្ដល់ផល មករូបអ្នកវិញជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំខាល៖ ពង្សយក្សស្រីជាមនុស្ស កាចសាហាវ ចិត្ដដាច់ និងសម្ដីម៉ាត់ៗតែម្ដង ទើបពេលខ្លះប៉ះពាល់ដល់មនុស្សក្បែរខ្លួន។ មនុស្សកើតឆ្នាំខាលនេះផងដែល ជាមនុស្សមានម្ខាស់ការលើខ្លួនឯង និងជាមនុស្សឯករាជ្យ គ្រាន់តែសម្ដីពិបាកស្ដាប់បន្ដិច តែចរិកល្អបរិសុទ្ធ ព្រមទាំងស្មោះត្រង់ គ្មានមនុស្សណាហ៊ានមើលងាយនោះទេ។ នៅពេលដែលគាត់អាយុ៤០ឆ្នាំ គាត់នឹងក្លាយជាសេដ្ឋី ព្រោះដោយសារ ភាពស្មោះត្រង់នេះហើយ ដែលធ្វើអោយគាត់ជោគជ័យក្នុងជំនួញ៕