បើយោងតាមគេហទំព័រហោរសាស្រ្តចិនបានចុះផ្សាយនៅថ្ងៃនេះអំពីការទស្សទាយរបស់ស្ដេចហោ បានបញ្ជាក់យ៉ាងច្បាស់ៗថា ថ្ងៃនេះទេវតាបានបើកផ្លូវទ្រព្យ ដែលធ្វើឲ្យអ្នកដែលកើតឆ្នាំចំនួន២ខាងក្រោមនេះ មានប្រផ្នូលល្អនៅដើមខែសីហាខាងមុខនេះខ្លាំងបំផុត។ ក្នុងនោះមាន៖
ឆ្នាំមមែ៖ ចាប់ពីដើមខែសីហាខាងមុខនេះ លោកអ្នកអាចសម្រុកការងារបានហើយ ពីព្រោះថាផលជាផ្លែផ្កា ចាំហុចមកវិញគួរជាទីគាប់ចិត្ត ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីតែងទទួលបានលាភជ័យក្នុងក្រុមគ្រួសារពេញទំហឹង។
ឆ្នាំថោះ៖ ចាប់ពីដើមខែសីហា ខាងមុខនេះទៅ លោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន បើអ្នកចាប់ផ្ដើមសម្រុកការងារ ផលជាផ្លែផ្កានឹងហុចមកវិញលើសពីការស្មាន ហើយបើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនជាច្រើន ចំណែកការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញព្រោះមានទេវតាតាមថែរក្សាអ្នកគ្រប់ពេល៕