ជាការពិតណាស់យោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្តចិន អំពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថានៅថ្ងៃស្អែកនេះ មានតែអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះប៉ុនណោះ ដែលនឹងអាចទទួលបានលាភជ័យច្រើនជាងគេ។ ក្នុងនោះរួមមាន៖
ឆ្នាំខាល៖ ពណ៌នៃលាភ ផ្កាឈូក លេខលាភ៣៦៩ នៅថ្ងៃច័ន្ទស្អែកនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលច្រើនលើសលប់ ។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យធំធេង ។
ឆ្នាំវក៖ លេខលាភជ័យ៤៤៨ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ពឹងពាក់ប្រាក់កាក់ពីអ្នកណាក៏ដោយរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃផងដែរ។
ឆ្នាំមមី៖ ពណ៌នាំលាភ ខៀវ លេខនាំសំណាង ១៧៨ នៅថ្ងៃច័ន្ទដើមសប្តាហ៍ស្អែកនេះលោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស ។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់នោះទេ។
ឆ្នាំជូត៖ នៅថ្ងៃច័ន្ទដើមសប្តាហ៍ស្អែកនេះជាឱកាសមាសឱកាសប្រាក់របស់អ្នក មានលាភមានជ័យមានលុយចូលហូរហៀរ ។ លេខមាស៧៧៧រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕