បីថ្ងៃទៀតឆ្នាំថោះ,វក,ជូត នឹងទទួលបានលាភសំណាងធំ តែដាច់ខាត់មិនត្រូវធ្វើរឿងទាំងនេះទេ!

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្ត្រចិន បានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះក្នុងប្រទេសចិន អំពីអ្នកដែលកើតឆ្នាំថោះ ឆ្នាំវក និងឆ្នាំជូត ដែលនៅរយៈពេល៣ថ្ងៃទៀត ពួកគេអាចនឹងទទួលបានលាភសំណាងធំចូលផ្ទះ ជាច្រើនថែមទៀតផង។

តែយ៉ាងណាមិញក្នុងនោះស្ដេចហោក៏បានបញ្ជាក់អំពីតំណមរបស់អ្នកនៅក្នុងពេលនេះផងដែរថា ដាច់ខាត​កុំ​ប្រមាថ​អ្នក​ដទៃ ជេរប្រទេច ផ្តាសា ឬ​ពោល​ពាក្យ​មិនល្អ និង​ហាម​ដាច់ខាត​រឿង​លេងល្បែង​ស៊ីសង​ព្រោះ​វា​នាំទុក្ខ​ត្រឡប់​មក​វិញ​និង​នាំ​ឱ្យ​ដាច់​លាភជាក់ជាមិនខាន។

មិនត្រឹមតែប៉ុនណោះ ស្ដេចហោ​ក៏​បាន​ផ្តាំ​ឱ្យ​លោក​អ្នក​ចូល​អានហោរាស្រ្តប្រចាំថ្ងៃ ដើម្បីមើលពីជោគ​រាសី​ប្រចាំថ្ងៃរបស់អស់លោកអ្នក និងចូលរួមប្រតិបត្តិតាម ដើម្បី​លើក​រាសីអ្នក ​កែប្រែ​ខ្សែជីវិត​ឱ្យ​ត្រចះត្រចង់​ដូច​ការ​ទស្សទាយផងដែរ៕