បើយោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្តចិន បានចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះថា គ្រូហុងស៊ុយល្បីឈ្មោះនៅប្រទេសចិនបានមើលជើងលេខឃើញថាមានអ្នកដែលកើតឆ្នាំចំនួន៣ខាងក្រោមនេះ ដែលនឹងអាចមានសំណាង ជួបលាភធំពេញមួយសប្ដាហ៍នេះតែម្ដង ហើយនេះក៏ជារឿងដែលនឹងកម្របានជួបផងដែរ។ ក្នុងនោះរួមមាន៖
ឆ្នាំរោង៖ ចាប់ពីថ្ងៃច័ន្ទនេះ ដល់ចូលសប្ដាហ៍ក្រោយ ដួងរាសីនៃសំណាងរបស់លោកអ្នកល្អគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកធ្វើការងារឱ្យពេញដៃពេញជើង ព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាផងដែរ។
ឆ្នាំឆ្លូវ៖ នៅរយៈពេញមួយសប្ដាហ៍នេះ ដួងរាសីនៃសំណាងអ្នកឡើងខ្ពស់ត្រដែត បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីគាប់ចិត្ត។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខសុវត្ថិភាពទាំងពេលទៅនិងត្រឡប់មកវិញ។
ឆ្នាំកុរ៖ ចាប់ពីថ្ងៃនេះទៅលាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ហើយបើតាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភ មានជ័យ លុយធំចូលមកហៀរដៃពេញមួយសប្ដាហ៍នេះតែម្ដង៕