ជាការពិតណាស់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ ស្ដេចហោល្បីឈ្មោះបានធ្វើការទស្សទាយ និងមើលជើងលេខឃើញថាអ្នកកើតឆ្នាំម្សាញ់,មមែ,ឆ្លូវ,ច នៅ៣ថ្ងៃដើមខែសីហានេះ លាភសំណាងកំពុងតែហោះមកកាន់តែជិតលោកអ្នកហើយ តែបើអ្នកមិនដឹងពីម៉ោងនៃលាភសំណាង នោះលាភដែលប្រុងនឹងទទួលបានក៏នឹងអាចបាត់បង់ទៅវិញផងដែរ។ ខាងក្រោមនេះជាម៉ោងលាភសំណាងរបស់ឆ្នាំទាំង៤នោះ៖
ឆ្នាំម្សាញ់៖ ម៉ោងនៃលាភសំណាងអ្នកគឺ៨ព្រឹក ដល់ ១០ព្រឹក ក្នុងនោះការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយជាម៉ោងទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។
ឆ្នាំមមែ៖ ម៉ោងនៃលាភសំណាងអ្នកគឺ៥ព្រឹក ដល់ម៉ោង ៣រសៀល បើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាពេលវេលាដ៏ល្អបំផុត ហើយក៏ជាម៉ោងទទួលលាភធំផងដែរ។
ឆ្នាំឆ្លូវ៖ ម៉ោងនៃលាភសំណាងអ្នកគឺ ៤រសៀល ដល់ម៉ោង ៨យប់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីមួយ តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន។
ឆ្នាំច៖ ម៉ោងលាភសំណាងអ្នកគឺ ១ថ្ងៃត្រង់ ដល់ម៉ោង ៥ល្ងាច ដែលនេះជាម៉ោងដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច និងទទួលជោគជ័យគ្រប់ភារកិច្ចទៀតផង៕