ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់ ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តែង​ប្រឈម​នឹង​បញ្ហា​រារាំង​ចំពោះ​ច្រើន​ត្រូវ​ឆ្លងកាត់​ផង​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ មើលមុខ​ក្រោយ​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ព្រោះតែ​ម្នាក់ៗ​តែង​យក​អារម្មណ៍​ខ្លួនឯង​ជាធំ​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​សេះ​ពិសេស​ស្ត្រី​នៅពេលនេះ​ជិត​ឆ្លង​ផុត​ដួង​រាសី​ខែ​មិនល្អ​ហើយ ព្រោះ​ឈានដល់​ខែក្រោយ​ដំណើរ​ជីវិត​នឹង​ផ្លាស់ប្តូរ​មករ​លូន​ទៅមុខ​និង​ជឿនលឿន ដោយ​ធ្វើ​អ្វីៗ​ឈាន​ទៅមុខ​គ្រាន់​ជា​កក់ក្តៅ​ខ្លះមក​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ជោគជ័យ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​។

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​បើ​គិតពី​ដំណើរ​ជីវិត​របស់​ស្ត្រី​កើត​ឆ្នាំម្សាញ់​ភាគច្រើន​គឺ​នាពេលនេះ មាន​ភាព​សុខកាយ សប្បាយចិត្ត ប៉ុន្តែ​បុរស​នៅតែ​ទទួលរង​នូវ​ផល​លំបាក ម្ល៉ោះហើយ​ត្រូវ​តស៊ូ​ទៅមុខ​បន្តិចទៀត​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ភាព​រកាំចិត្ត​ក៏​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​មនុស្ស​យើង​នៅពេល​ធ្វើ​អ្វីមួយ ហើយ​ជួប​បញ្ហាលំបាក​និង​មាន​ភាព​តានតឹង​មិនត្រូវ​រុញ​រា​ឬ​អស់​ទឹកចិត្ត​ឡើយ ត្រូវ​តស៊ូ​មានះ​នោះ​ទើប​រកឃើញ​ជោគជ័យ​នាពេល​ក្រោយ​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ជា​ឱកាសល្អ​សម្រាប់​ប្រកប​ពិធី​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញដូរ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច​ព្រោះ​មាន​តិចតួច ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​រឿង​រាវ​កើតឡើង​ព្រោះតែ​មាត់ យក​ល្អ​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​ឬ​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ចៀសផុត​នាំ​កម្ម​មក​ដាក់ខ្លួន​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​ដែល​ងាយ​កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​បែកបាក់​ទៅវិញ​ផង​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​ស្ត្រី​នៅពេល​ឆ្លង​ចូល​ខែមេសា មាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ច្រើន​ឡើងវិញ​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​ដំណើរ​ជីវិត​មិនសូវ​ល្អ​ដូច​ស្ត្រី​ទេ ពោលគឺ​ទទួលរង​ការនឿយហត់​មិនទាន់​ស្បើយ​ប៉ុន្មាន​ទេ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា លោកអ្នក​អាចមាន​រឿង​មិនល្អ​ឬ​ស្តាប់​រឿង​រាវ​មិនល្អ​ផង​។​ទោះបីយ៉ាងណា​រឿង​រាវ​ខ្លះ​គ្រាន់តែ​ជា​រឿង​មិន​ពិត ឯ​រឿង​រាវ​ខ្លះ​ពិត​ដែល​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ចៀសផុត​រឿង​រាវ​អំពលទុក្ខ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ លោកអ្នក ត្រូវ​រក្សា​ភាព​នឹងធឹង​មិន​ត្រូវយក ភាព មោហៈ ទោសៈ ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ អភ័យទោស ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម និង មានការ​រីកលូតលាស់​ជាង​នេះ​។​អស់កាល​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ច្រើន​ដូច្នេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ​តែ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន ហើយ​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឆ្លង​ដល់​សប្តាហ៍​ក្រោយ ឬ ឆ្លង​ផុត​ចូលដល់​ខែមេសា ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា​ជាង​នេះ​ពិសេស​ស្ត្រី​អាចមាន​ការឡើង​តួនាទី ឬ​បានទទួល​កិច្ចការងារ​ដែល​ប្រសើរ​ជាង​នេះ​ផង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​មិនត្រូវ​ហ៊ាន​ពេក​ឬ​ខ្លាច​ពេក​ឡើយ​ពិសេស​ចៅហ្វាយនាយ​ត្រូវ​ចេះ​យកចិត្ត យក​ថ្លើម​ខ្លះ​ទើប​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ​ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង បិទ​ភ្នែក បិទមាត់​ខ្លះ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​បាន​ធូរស្បើយ ហើយ​បើ​ធ្វើ​អ្វីៗ​ឃើញថា​ជឿនលឿន​គួរសម​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​ឥត​ថយក្រោយ​ទេ ពិសេស​ក្រុមមនុស្ស​តែង​មិនសូវ​ហ៊ាន​យាយី​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ៕

 ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​ពាក់ព័ន្ធ​ការងារ​ថ្ងៃនេះ​ឃើញថា​បើ​ទាក់ទង​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់ដែរ​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ក្នុង​ការរស់នៅ​ពីព្រោះថា​រឿង​រាវ​ងាយ​រត់​ចូល ហើយ​បើជា​របស់របរ​ងាយ​ខូចខាត​និង​បាត់បង់​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី​ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ខ្លះៗ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕