ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទាំង​អារម្មណ៍​និង​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​ថ្ងៃនេះ​ការចរចា​រឿង​សំខាន់​ក៏​តែង​ងាយ​កើត​ភ្លាំងភ្លាត់​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រសើរ​ជាង​មុន​ហើយ​បើ​ចង់​ទំនាក់ទំនង​ទិញដូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​រឿង​រាវ​មិនល្អ​ដែល​ធ្លាប់​កើតមាន​នឹង​បាន​ប្រែ​មក​ធូរស្បើយ ហើយ​ភាព​ប្រទាំង​ប្រទើស​ក្នុង​ដំណើរ​ជីវិត​ក៏បាន​ស្ងប់​សុខ​វិញ​ខ្លះ​ផង​។​សម្រាប់​កិច្ចការងារ​វិញ​បើទោះបី​មានការ​រាំងស្ទះ​និង​កើត​បញ្ហា​ខ្លះ​ក្តី​ប៉ុន្តែ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ដោះស្រាយ​ក៏​តែង​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​៕

ឆ្នាំខាល៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​អំឡុង​ពេលនេះ​លោកអ្នក​គប្បី​យក​ភាព​ឧស្សាហ៍​ដាក់ខ្លួន​បន្តិច​ពីព្រោះថា​លាភ​មួយចំនួន​អាច​រត់​ចូល​ដោយ​មិនដឹង​ខ្លួន​ផង​។​នៅថ្ងៃនេះ​បើទោះបី​កិច្ចការងារ​នានា​ជួប​ការលំបាក​ក្តី​តែបើ​លោកអ្នក​ប្រឹងប្រែង​ពុះពារ​តែង​សម្រេច​មួយចំនួន​គួរ​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ស្រួលខ្លួន​ទៅរួច​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រចែប្រច័ណ្ឌ​ច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​លទ្ធផល​ឱ្យឃើញ​មិនតិច​ក៏​ច្រើន​ផងដែរ​។​នៅថ្ងៃនេះ​អាចមាន​ដំណឹង​ល្អ​ឱ្យ​លោកអ្នក​សប្បាយចិត្ត​និង​ការប្រកប​ការងារ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​ចេញ​ធ្វើ​ជំនួញ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការរស់នៅ​អ្វី​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​ថែទាំ​សុខភាព​ចាស់​ក្មេង​ពីព្រោះ​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​នៅថ្ងៃនេះ​ឃើញថា​តោង​តែ​ចេះ​មើលមុខ​ក្រោយ​ប្រយ័ត្ន​ត្រូវគេ​ទម្លាក់កំហុស​ហើយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឃើញថា​ដួង​រាសី​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​ផល​លំបាក​ក៏មាន​ចំពោះមុខ ដូចនេះ​ទាល់តែ​ខិតខំ​ពុះពារ​បន្តិច​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​លោកអ្នក​ត្រូវតែ​ចងចាំ​ពាក្យចាស់​ថា​បញ្ហា​ឧបសគ្គ​ជា​មេរៀន ហើយ​សតិបញ្ញា​នោះ​ជា​អាវុធ​ក្នុងការ​ស្រាយ​បញ្ហា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​តោង​តែមាន​ការចេះ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឱ្យបាន​ល្អ​ព្រោះថា​អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​ប្រពៃ នាពេល​ក្រោយ​ជាក់​ជាពុំខាន​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ចិត្តរឹង​មានះ​ព្រោះតែ​ការចង់​ឈ្នះ​គ្នា​កើតជា​រឿង​ជម្លោះ​វិវាទ​ឡើង​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់​ជជែក​ពិភាក្សា​ដោះស្រាយ​អ្វីមួយ​ក៏​តែង​សម្រេច​ជោគជ័យ​លឿន​ដែរ ។​សម្រាប់​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ចៅហ្វាយនាយ​ឬ​ពី​បណ្តា​មិត្តភក្តិ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែម​ល្ហៃ​ម​ល្អ​ប្រពៃ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ការបណ្តាក់ទុន ចរចា ការធ្វើ​កិច្ចសន្យា ឬ​ការធ្វើ​បទសំភាសន៍​ផ្សេងៗ​ផង​។ ការប្រកប​ការងារ​មាន​សភាព​រលូន​ល្អ ហើយក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​របរ​ថ្មី​ក៏​អាចធ្វើ​បានតែ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ក្នុង​រយះពេល​វែង​ពុំសូវល្អ​ទេ​គឺអាច​នឹង​ជួប​ឧបសគ្គ​ច្រើន​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ហាក់​មាន​និស្ស័យ​ល្អជា​មួយគូ​ស្នេហ៍​ដែល​ប្រៀបបាន​ទៅនឹង​ព្រះអាទិត្យ​នឹង​សត្វលោក​ដែល​មិនអាច​ខ្វះ​បាន ហើយ​បើ​លោក​អ្នកចេះ​ថែរក្សា​ចំណង​នេះ​គឺ​គ្មានអ្វី​បំបែកបំបាក់​បានឡើយ​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។​ថ្ងៃនេះ​ការប្រកប​ការងារ​ទោះ​លោក​អ្នកធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់ ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ប្រែប្រួល​មក​ធ្លាក់ចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​សំខាន់​ឡើយ ពីព្រោះថា​មានតែ​ការខាតបង់​ច្រើនជាង​ការ​ទទួលផល​។​អ្នក​ប្រកបការងារ​វិញ​ពុំ​មានការ​ជឿនលឿន​អ្វី​ច្រើន​ទេ ហើយ​បើជា​ការបំពេញ​ការងារ​ធំ​ផង​ច្រើន​ភ្លាំងភ្លាត់​និង​មានរឿង​រាវ​ច្រើន​ថែមទៀត​។​ការធ្វើ​ជំនួញ​វិញ មានតែ​ក្រុមមនុស្ស​ចាំ​ច្រណែនឈ្នានីស ឬ​ចាំមើល​តែ​លោកអ្នក​ខុស​ដើម្បី​សង្កត់ក​បន្ថែម​ប៉ុណ្ណោះ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហេតុនេះ​ត្រូវ​ចេះ​ផ្តល់​សេចក្តីស្រឡាញ់​ចំពោះ​គ្នា​ឱ្យ​កាន់តែច្រើន​កាលណា​គឺ​កាន់តែ​ល្អ​កាល​នោះដែរ​៕

 ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ពេក ហើយក៏​មិនអាក្រក់​ពេក​ដែរ ។​ទោះបីយ៉ាងណា​លោកអ្នក​ទោះ​ពុំមាន​ឧបសគ្គ​រារាំង​ដំណើរ​ជីវិត​ធំដុំ​ក្តី ប៉ុន្តែ​បញ្ហា​ប្រាក់កាស​បើ​មាន​នោះ​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​ដោយឡែក​អ្នក​ប្រកបការងារ​ពុំ​ត្រូវ​មើលស្រាល​យ ពីព្រោះថា​របស់​ទាំងអស់​នេះ​សុទ្ធសឹង​នាំ​អ្នក​ជួប​ផល​លំបាក​នាគ្រា​ខាងមុខ​វិញ​។​អ្នក​ប្រកប​ជំនួញ​វិញ​ប្រាក់កាស​រកបាន​ដោយ​តានតឹង​ខ្លាំងណាស់ ប៉ុន្តែ​ពេលនេះ​ចំណាយ​វិញ​មាន​គ្រប់​សារពើ​ធ្វើឱ្យ​រ៉ាប់រង​ពុំ​ចង់​ឈ្នះ​សោះឡើយ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ត្រចៀកស្រាល ត្រូវ​ចេះ​មើល​នឹង​ភ្នែក​ខ្លះ​ទើប​ពុំមាន​បញ្ហា​រកាំរកូស​ច្រើន​ដែលជា​រឿង​ឥតប្រយោជន៍​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ ហេតុនេះ​បើ​ចង់​ជជែក​ពិភាក្សា ឬ ចង់​ចូល​ដោះស្រាយ​បញ្ហា​តូចធំ​ជាមួយ​សាច់ញាតិ ឬ សូម្បីតែ​អ្នកដទៃ​តែង​ទទួល​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។​ដោយឡែក​កិច្ចការងារ​វិញ​បើ​លោកអ្នក​ព្យាយាម​ពុះពារ​នោះ​ក៏​តែង​សម្រេច​ជោគជ័យ​គ្រាន់​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចូលប្រឡូក​ការងារ​ថ្មីៗ​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើជា​ស្នេហា​ថ្មីថ្មោង​តែង​ស្រស់ស្រាយ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យពិច័យ​ផងដែរ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ផល​លំបាក​នាគ្រា​ខាងមុខ​៕