អ្នកកើតឆ្នាំឆ្លូវ,រោង,មមី,ច ត្រូវតែអានព្រោះនេះជាវ័យដែលលុយហូរចូលអ្នកខ្លាំងបំផុតក្នុងឆាកជីវិត!

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិន បានចុះផ្សាយពីការទស្សទាយរបស់គ្រូហុងស៊ុយល្បីឈ្មោះក្នុងប្រទេសចិនថា អ្នកកើតឆ្នាំឆ្លូវ,រោង,មមី,ច ក្នុងមួយឆាកជីវិតរបស់ខ្លួនមានពេញតែប៉ុន្មានឆ្នាំប៉ុនណោះដែលលុយហូរចូលឆ្នាំបំផុត។

ឆ្នាំឆ្លូវ៖ ​នៅ​ចន្លោះ​អាយុ​៣០​ឆ្នាំ ជាពិសេស នៅ​អាយុ​៣៧​ឆ្នាំ ជា​ឆ្នាំ​ដែល​អ្នក​អាច​ទទួលបាន​ទ្រព្យ​ច្រើន​។ ដូចនេះ ចាប់ពីពេលនោះ​មក ទ្រព្យ​នឹង​ចាប់ផ្តើម​ហូរ​ចូល រហូតដល់​ពេល​ដែល​អ្នកចាស់​ទៅ​។

ឆ្នាំរោង៖ ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​ខួរក្បាល​វ័យឆ្លាត​ក្នុង​ផ្នែក​រកស៊ី​។ ផ្លូវ​នៃ​ការ​រក​លុយ​របស់​គេ​មាន​ច្រើន​ណាស់ ដូចនេះ មិន​ចាំបាច់​ដ៏​ចាស់​ទេ គេ​នឹង​អាច​រក​បាន​លុយ​ច្រើន​ហើយ​។ ប៉ុន្តែ​នៅពេល​វ័យក្មេង គេ​ជា​មនុស្ស​ដែល​រក​បាន​ប៉ុន្មាន ចាយ​ប៉ុណ្ណឹង ដោយ​មិន​ចេះ​សន្សំ​ប្រាក់​ឡើយ​។ នៅពេល​ដែល​អាយុ​រាង​ច្រើន ទើប​គេ​អាច​សល់​ប្រាក់​បាន​ច្រើន​។​

ឆ្នាំមមី៖ ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​ចេះ​សន្សំ​ប្រាក់ ដោយ​ពុំ​សូវ​ហ៊ាយ​ចាយ​លុយ​ឡើយ​។ ម្យ៉ាងទៀត គេ​ជា​មនុស្ស​ដែល​ចេះ​ប្រើ​លុយ​បង្កើត​លុយ ដោយ​នៅពេល​ដែល​ចាស់​ទៅ​គឺ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។​

ឆ្នាំច៖​ អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​វាសនា​មិនធម្មតា​ឡើយ​។ នៅពេល​ដែល​ចាប់ពី​វ័យ​កណ្តាល​ទៅ គេ​នឹង​មាន​ខួរក្បាល​រកស៊ី​យ៉ាង​ពូកែ​មួយ​។ ហើយ​នៅពេល​ដែល​មាន​អាយុ​កាន់តែច្រើន​ទៅ គេ​នឹង​មាន​អ្នក​ជួយ​ច្រើន ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លុយ​មិន​ខ្វះ​ចាយ​ឡើយ​៕