ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពត្រជាក់ត្រជុំបន្តិចវិញ ក្រោយពីជួបនូវការលំបាកនិងមានបញ្ហាមួយចំនួនយាយីរួចមក។អ្នកប្រកបការងារទាំងរាជការឬក្រុមហ៊ុនឯកជនក្តីមានការចម្រើនលូតលាស់ទៅមុខហើយបើចង់ស្នើសុំអ្វីមួយពីចៅហ្វាយនាយតែងទទួលចម្លើយឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ បើជាអ្នកប្រកបរបររកស៊ីជួយដូរវិញបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានក៏សមដូចប្រកបផង។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ក្នុងរង្វង់គ្រួសារងាយមានការប៉ះទង្គិចគ្នាណាស់ ចូរប្រយ័ត្នកើតជម្លោះវិវាទឡើង។ការចេញដំណើរទៅចរចាអ្វីមួយលោកអ្នកគប្បីទៅពេលព្រឹកប្រសើរជាងពេលថ្ងៃព្រោះផ្លែផ្កាទទួលតែងទទួលបានខ្ពស់ជាង។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយមានភាពជឿនលឿនសន្សឹមៗទៅមុខជានិច្ច តែយ៉ាងណាលោកអ្នកត្រូវប្រុងប្រយ័ត្នផងដែរពីព្រោះផលអាក្រក់នៅពេលក្រោយតែងមានជាប់ជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសចូលអុកឡុកយាយី។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយប៉ុណ្ណោះ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតជួបបញ្ហារដិបរដុបធ្វើឱ្យងាយកើតជាបញ្ហានិងការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី ។ការប្រកបការងារបើលោកអ្នកត្រូវធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់រស់ទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះលុបបំបាត់ភាពប្រចែប្រច័ណ្ឌដែលមិនសមហេតុផលចេញខ្លះទើបប្រសើរ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ថ្ងៃនេះដួងរាសីរបស់លោកអ្នកបើមានបញ្ហាអ្វីត្រូវចេះត្រៀមទប់ទល់ ហើយប្រើបញ្ញាជាអាវុធទើបមិនជួបរឿងរាវដែលថាចាញ់ប្រៀបគេឬត្រូវគេព្យាបាទដោយប្រការណាមួយ។ក្រៅពីនេះបើមានក្រុមមនុស្សមកនិយាយដើម្បីបញ្ឆេះបញ្ហាអ្វីមួយមិនត្រូវចេះតែជឿឬលោតតាមការញុះញង់ឡើយប្រយ័ត្នឥតការអ្វីសោះបង្កើតរឿងរាវដាក់ខ្លួន ហើយគេបែរជាទទួលផលប្រយោជន៍ទៅវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបបញ្ហាប្រាក់កាសត្រូវជួបស្ថានភាពចំណាយច្រើន ឯចំណូលតិច ហើយពិសេសបើមានការធ្វើអ្វីពាក់ព័ន្ធបញ្ហាប្រាក់កាសច្រើនត្រូវរាំងស្ទះទៀតផង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះអាចមានមនុស្សភេទផ្ទុយគ្នាមកទំនាក់ទំនងច្រើនតែស្ត្រីចូរប្រយ័ត្នធ្លាក់ចូលអន្ទាក់ប្រុសព្រាន ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីមួយគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបមិនជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ការប្រកបការងារលោកអ្នកគួររវៀសរវៃញាប់ដៃញាប់ជើង ហើយពង្រឹងតួនាទីរបស់ខ្លួនទើបភាពរុងរឿងកើតមានច្រើនជាងនេះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។ការធ្វើដំណើរទៅទិសពាយ័ព្យ ពុំសូវមានសុវត្តិភាពទេគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ម្តងល្អូកល្អិនម្តងពាក់មុខយក្សដាក់គ្នា៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះថាផលដែលជាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញ។ក្នុងថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ក្តី ប៉ុន្តែបញ្ហាសុខភាពលោកអ្នកគប្បីប្រយ័ត្នប្រយែងផងដែរ។ការប្រកបការងារមានភាព ដុះដាលនិងកិច្ចការអ្វីក៏លោកអាចទម្លុះទម្លាយនិងយកជោគជ័យបានមួយចំណែកធំដែរ។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់រួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកទទួលរងផលប៉ះទង្គិចនិងមានរឿងរាវយាយីមួយចំនួនត្រូវឆ្លងកាត់ផង។ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាធ្លាប់តែចូលញាំញី ឬមានបញ្ហាមិនសូវលោះពេលវេលា នោះនាពេលនេះចាប់ផ្តើមធូរស្បើយ ហើយចង់ធ្វើអ្វីៗក៏គ្រាន់មានភាពសុខដុមបន្តិចវិញដែរ។ការប្រកបការងារលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏តែងមិនងាយឆាប់ចប់ ហើយកើតបញ្ហាច្រើនទៀតផង។ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នការមានកំហុសនាំត្រូវគេវាយប្រហារដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួស ឬ ហោះរំលងចាប់ពុំសូវជាប់ឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ប៉ុន្តែយ៉ាងណា លោក អ្នក តោងតែចងចាំថាបញ្ហាមិនល្អកើតឡើងមួយភាគធំតែងបណ្តាលមកពីគំនិតខ្លួនឯងប៉ុណ្ណោះ ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។ការប្រកបការងារទោះពុំសូវជឿនលឿនទៅមុខក្តី ប៉ុន្តែក៏មានភាពសុខដុមគ្រាន់ជាទីកក់ក្តៅដែរ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូណ៍តែទ្រព្យល្អិតល្អោចប៉ុណ្ណោះ។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់ល្បែងស្រីស្រាព្រោះមានតែនាំភាពទុក្ខសោកមកវិញប៉ុណ្ណោះ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំច៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះបញ្ហាឧបទ្រព និង រឿងរាវអាក្រក់ៗដែលធ្លាប់កើតកាលពីមុនមកបានធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរទៀតផង។ចំពោះការប្រកបការងារ ពិសេស បុរសវិញរឿងរាវធ្លាប់តែតានតឹង ក៏បានប្រែមកធូរស្បើយ ហើយអាចទទួលជោគជ័យការងារឡើងវិញផង។សម្រាប់ថ្ងៃនេះវិញអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាធ្វើឱ្យមានបញ្ហាចម្រូងចម្រាសច្រើន៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំកណ្តុរ ទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង និងត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។នៅថ្ងៃនេះការប្រកបការងារលោកអ្នកត្រូវប្រយ័ត្នការបាត់បង់ប្រាក់កាសនិងការចាញ់ប្រៀបអ្នកដទៃដោយសារភាពមិនបានគិតគ្រប់ជ្រុងជ្រោយឬចាញ់ប្រាជ្ញាគេក្នុងរឿងអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះមានច្រើនជាង៕